ខាងក្រោមនេះជាអត្ថបទដែលខ្ញុំដកស្រង់ចេញពីសៀវភៅ « ប្រជុំទ្រឹស្ដីទស្សនវិទូល្បីៗ » ទុកចោលជាយូរមកហើយ។ ថ្ងៃនេះ ខ្ញុំបានជួបនិ...
បីសំណួរដ៏លំបាករបស់ សូក្រាត
សូក្រាត ជាមនុស្សពូកែរកបញ្ហា និងពូកែចោទសួររកគូប្រៀបគ្មាន ប៉ុន្តែ សូក្រាត មិនសូវឆ្លើយនឹងសំណួរទេ។ សំណួរដ៏លំបាករបស់ សូក្រាត មាន ៣ សំណួរ៖
(១) តើយុត្តិធម៌ជាអ្វី?
(២) តើភាពក្លាហានជាអ្វី?
(៣) តើសីលធម៌ជាអ្វី?
នៅថ្ងៃចុងបញ្ចប់នៃជីវិត សូក្រាត ពោលថា "នៅលើលោកនេះ គ្មានយុត្តិធម៌នោះទេ"។ លោកទំនងមិនពេញចិត្តនឹងលទ្ធិប្រជាធិបតេយ្យទេ ព្រោះលោកយល់ឃើញថា ការចោទប្រកាន់មកលើរូបលោកជារឿងមិនត្រឹមត្រូវ។ ពាក្យ យុត្តិធម៌ ត្រូវបានទស្សនវិទូ ផ្លាតូ បន្តស្វែងរកយ៉ាងយកចិត្តទុកដាក់តាមរយៈសៀវភៅស្វែងរកយុត្តិធម៌របស់លោកឈ្មោះថា "The Republic"។
យុត្តិធម៌ជាអ្វី? (ទស្សនៈរបស់ ផ្លាតូ)
យុត្តិធម៌ គឺជាការធ្វើអ្វីៗទៅតាមតួនាទីរបស់ខ្លួន កុំជ្រៀតជ្រែកតួនាទីអ្នកដទៃ កុំយកអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។ តួនាទីកងទ័ព គឺប្រយុទ្ធដើម្បីការពារជាតិ តួនាទីរបស់អ្នកជំនួញ គឺគិតពីការផលិតនិងការទិញលក់ តួនាទីរបស់គ្រូបង្រៀន គឺប្រៀនប្រដៅសិស្សជាដើម។
យុត្តិធម៌ គឺជាការផ្ដល់សំណង ដែលរដ្ឋធ្វើអំពើខុសឆ្គងមកលើប្រជាពលរដ្ឋ។ លោកចង់សំដៅទៅលើការកាត់ទោស សូក្រាត របស់រដ្ឋអាជ្ញា អាថែន ជារឿងអយុត្តិធម៌ ហើយរដ្ឋអាជ្ញា អាថែន ត្រូវទទួលខុសត្រូវក្នុងករណីនេះ។
យុត្តិធម៌កើតមកពីអ្វី?
ហេតុផល => គុណធម៌ => ចំណេះដឹង => យុត្តិធម៌
COMMENTS