ធម្មទាននៃការរៀនពាក្យខ្មែរ កប់ សព្វថ្ងៃនេះ យើងឃើញមានការប្រើពាក្យ “កប់” ហើយមនុស្សខ្មែរសៀមនិយមខ្លះប្រើថា “ខប់” ទៅទៀត ដែលគេ...
ធម្មទាននៃការរៀនពាក្យខ្មែរ
កប់
សព្វថ្ងៃនេះ យើងឃើញមានការប្រើពាក្យ “កប់” ហើយមនុស្សខ្មែរសៀមនិយមខ្លះប្រើថា “ខប់” ទៅទៀត ដែលគេចង់ប្រើក្នុងន័យថា ល្អ, ល្អប្រសើរ, គួរឲ្យកោតសរសើរ..
សូមមេត្តាមើលក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
កប់ (កិរិយាសព្ទ) : បង្កប់ឲ្យលិចបាត់មើលមិនឃើញ, ឧ. កប់ខ្មោច, កប់ប្រាក់ ។
ប្រើជាគុណសព្ទ : ដែលលិចបាត់ទៅ ។
“កប់ខ្មោច” ដ្បិតទុកយូរខ្លាចស្អុយ
“កប់ប្រាក់” ដ្បិតខ្លាចចោរលួច
យោងតាមឧទាហរណ៍ខាងលើនេះ ពាក្យ "កប់" នេះ ពុំមានន័យល្អ ដែលយើងគួរប្រើក្នុងការកោតសរសើរអ្វីមួយឡើយ...
សូមមេត្តាចងចាំថា ភាសាខ្មែរគឺមិនមែនសម្រាប់តែខ្មែរប្រើនោះទេ វាក៏មានជនបរទេសអាន និង និយាយ ដោយយោងតាមក្បួនខ្នាតដ៏ត្រឹមត្រូវជាគោលផងដែរ ការប្រើពាក្យខ្មែរទៅតាមការសរសេរបែបលេងសើច អាចធ្វើឲ្យភាសាខ្មែរប្រែក្លាយទៅជាច្រកាចច្រកូវបាន
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS