គ្រប់គ្នាប្រហែលជាបានដឹងរួចមកហើយថា សេវាកម្ម Google Drive បានផ្ដល់ជូបយអ្នកប្រើប្រាស់នូវទំហំផ្ទុកឥតគិតថ្លៃចំនួន ១៥ ជីកាបៃ (...
កន្លងមក ខ្ញុំបានប្រើ Google Drive ដែលសាលាផ្ដល់ឲ្យ ដើម្បីទុកឯកសារនិងបង្កើតឯកសារផ្សេងៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដ្បិត Google Drive ដែលសាលាផ្ដល់ឲ្យមានទំហំផ្ទុកគ្មានដែនកំណត់។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានសម្រេចចិត្តប្រើប្រាស់ Google Drive ផ្ទាល់ខ្លួនវិញ សម្រាប់ការបង្កើតឯកសារជាទម្រង់របស់ Google Drive ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ព្រោះយល់ថា វាអាចប្រើបានដោយមិនត្រូវបានរាប់បញ្ចូលក្នុងទំហំផ្ទុក និងអាចប្រើបានដោយគ្មានការកំណត់ ហើយមិនស្ថិតក្រោមការគ្រប់គ្រងរបស់សាលា។ ក្រោយពីសម្រេចចិត្តហើយ ខ្ញុំបានចំណាយពេលអស់ពីរ-បីថ្ងៃ ដើម្បីរៀបចំរបៀបរៀបរយក្នុង Google Drive ផ្ទាល់ខ្លួននេះឡើងវិញ។ ល្ងាចនេះ ខ្ញុំហាក់មានការងឿងឆ្ងល់នឹងទំហំផ្ទុកនៃ Google Drive ផ្ទាល់ខ្លួនដែលខ្ញុំកំពុងរៀបចំដើម្បីប្រើប្រាស់។ ខ្ញុំបានចូលទៅត្រួតពិនិត្យមើលព័ត៌មានអំពីទំហំផ្ទុក ទើបចាប់អារម្មណ៍ឃើញថា ឯកសារដែលខ្ញុំបង្កើតក្នុងទម្រង់របស់ Google Drive ទាំងអស់សុទ្ធតែត្រូវបានគិតបញ្ចូលក្នុងទំហំផ្ទុក។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយការប្រែប្រួលនេះ។ វាខុសពីអ្វីដែលខ្ញុំ និងអ្នកមួយចំនួនធ្លាប់បានដឹងកន្លងមក។ ខ្ញុំបានស្រាវជ្រាវស្វែងរកព័ត៌មានពីការផ្លាស់ប្ដូរនេះ ហើយទើបដឹងថា សេវាកម្ម Google Drive ឈប់ផ្ដល់ជូនអ្នកប្រើប្រាស់នូវការបង្កើតឯកសារជាទម្រង់ Google Drive ដោយមិនរាប់បញ្ចូលក្នុងទំហំផ្ទុកទៀតហើយ។ គិតចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រាល់ឯកសារដែលបង្កើតថ្មីទាំងអស់ដែលជាទម្រង់ Google Docs, Sheets, Slides, Drawings, Forms, Jamboard ត្រូវបានគិតបញ្ចូលក្នុងទំហំផ្ទុក; ហើយឯកសារចាស់នឹងមិនត្រូវបានគិតបញ្ចូលក្នុងទំហំផ្ទុកឡើង ប្រសិនបើអ្នកប្រើប្រាស់មិនបានកែប្រែឯកសារទាំងនោះទេ។ អ្ហើយ! ខ្ញុំខំចំណាយពេលអស់ពីរ-បីថ្ងៃ ដើម្បីរៀបចំរបៀបរៀបរយក្នុង Google Drive ផ្ទាល់ខ្លួនរបស់ខ្ញុំ តែចុងក្រោយបែរជាត្រូវត្រលប់ទៅរៀបចំនិងប្រើប្រាស់ Google Drive ដែលសាលាផ្ដល់ឲ្យវិញដដែល។
មួយរយៈចុងក្រោយនេះ Google បានដកនូវការផ្ដល់ជូនដែលធ្លាប់មានពីមុនជាបន្តបន្ទាប់។ កាលពីមុន យើងអាចផ្ទុករូបភាពក្នុង Google Photo ក្នុងកម្រិតគុណភាពដែលកម្មវិធី Google Photo បានកាត់បន្ថយ ដោយពុំគិតថ្លៃនិងពុំមានដែនកំណត់ឡើយ។ តែក្រោយមក Google បានដកនូវការផ្ដល់ជូននេះ ដោយផ្ដល់ជំនួសនូវជម្រើសថ្មីមួយដែលត្រឹមតែជួយកាត់បន្ថយកម្រិតគុណភាពរូបភាព ដើម្បីកាត់បន្ថយទំហំផ្ទុក តែមិនផ្ដល់ជូនអ្នកប្រើប្រាស់នូវការផ្ទុករូបភាពដោយពុំគិតថ្លៃនិងពុំមានដែនកំណត់ទៀតឡើយ។ ចុងក្រោយនេះ Google បានដកនូវការផ្ដល់ជូនអ្នកប្រើប្រាស់នូវការផ្ទុកនឹងបង្កើតឯកសារជាទម្រង់របស់ Google Drive ដូចដែលបានរៀបរាប់មកខាងដើមនេះទៀត។ ហាស! ហាស! ខកចិត្តតិចៗដែរ!
ឥតគិតថ្លៃ...
គ្មានដែនកំណត់...
ហាស! ហាស!
COMMENTS