ខ្ញុំស្គាល់សៀវភៅនេះតាមរយៈខ្សែភាពយន្តមួយរបស់ TVB។ ខ្ញុំឃើញតួឯកប្រុសទិញសៀវភៅនេះអាន (សៀវភៅដើមជាភាសាអង់គ្លេស "The One Min...
ប្រហែលជិតមួយសប្ដាហ៍មកហើយដែលខ្ញុំបានចាប់ផ្ដើមអានសៀវភៅនាពេលព្រឹកព្រលឹមឡើងវិញ គឺខ្ញុំបានរៀបចំពេលវេលាជាប្រចាំរៀងរាល់ព្រឹកប្រហែល៣០នាទី ដើម្បីអានសៀវភៅ។ ដំបូង ខ្ញុំគិតថា ខ្ញុំយកសៀវភៅនេះមកអានសម្រាប់ពេលព្រឹកព្រលឹមតាមថេរវេលាដែលខ្ញុំបានកំណត់ប៉ុណ្ណោះ។ តែលុះអានក្នុងវេលាព្រឹកបាន៣០នាទី ខ្ញុំយល់ឃើញថា ខ្ញុំគួរអានសៀវភៅនេះឲ្យបានចប់ក្នុងថ្ងៃនោះ ព្រោះថា សៀវភៅនេះជាប្រភេទសៀវភៅដែលរៀបរាប់ជាសាច់រឿងជាប់ទាក់ទងគ្នាដែលមិនគួរអានជាឆ្លងពេលច្រើនថ្ងៃនោះទេ ហើយម្យ៉ាងទៀតសៀវភៅនេះក៏មិនសូវជាក្រាស់ដែរដែលល្មមឲ្យខ្ញុំអាចអានចប់ក្នុងថ្ងៃនោះតែម្ដង។ ខ្ញុំចំណាយពេលប្រហែល៣ម៉ោងកន្លះ ដើម្បីអានសៀវភៅនេះឲ្យចប់។
ព្រឹកមិញនេះ ខ្ញុំបានជ្រើសរើសសៀវភៅថ្មីមួយក្បាលទៀតមកអានបន្តនៅវេលាព្រឹកៗ។ សៀវភៅនោះជាសៀវភៅដែលបកប្រែពីសៀវភៅដើមដែលសរសេរជាភាសាអង់គ្លេស។ សៀវភៅនោះមានចំណងជើងថា "បទបញ្ញត្តិដែក១៧ប្រការដើម្បីសាងធីមវើកដ៏ល្អ" ដែលជាសៀវភៅរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ MindBooks។
ជួបគ្នាពេលក្រោយទៀតណា!
COMMENTS