$code: Links

សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ក្នុង​ឆ្នាំ២០២៤ គិត​ត្រឹម​ខែសីហា

SHARE:

ល្ងាច​នេះ ខ្ញុំ​នឹង​ចំណាយ​ពេល​បន្តិច ដើម្បី​សរសេរ​រៀបរាប់​ខ្លះៗ​អំពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ក្នុង​ឆ្នាំ២០២៤ គិត​ត្រឹម​ដើម​ខែសីហា​នេះ។ មួយ​រ...

ល្ងាច​នេះ ខ្ញុំ​នឹង​ចំណាយ​ពេល​បន្តិច ដើម្បី​សរសេរ​រៀបរាប់​ខ្លះៗ​អំពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ក្នុង​ឆ្នាំ២០២៤ គិត​ត្រឹម​ដើម​ខែសីហា​នេះ។ មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្ញុំ​មិន​សូវ​បាន​សរសេរ​កំណត់ហេតុ​នោះ​ទេ ហើយ​បើ​ខ្ញុំ​សរសេរ​ក៏​កំណត់ហេតុ​ភាគ​ច្រើន​មិន​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង Blog ដែរ។ ដោយ​សារ​មាន​បញ្ហា​ផ្ទាល់ខ្លួន​ខ្លះ​ក្នុង​ឆ្នាំ២០២៣ និង​បន្ត​រហូត​មក​ដល់​ឆ្នាំ២០២៤​នេះ ខ្ញុំ​មិនសូវ​បាន​ចុះផ្សាយ​អត្ថបទ​ឬ​កំណត់ហេតុ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ក្នុង Blog នោះ​ទេ។ ខ្ញុំ​មិន​បាន​សរសេរ​ចុះផ្សាយ​សូម្បីតែ​អត្ថបទ​រៀបរាប់​ពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន ដែល​ខ្ញុំ​តែង​តែ​ចុះផ្សាយ​ពីមុន​មក​មិន​ដែល​ខាន​នោះ។ ពេល​ដំបូង ខ្ញុំ​គិត​ថា ខ្ញុំ​ចង់​ផ្អាក​ចុះផ្សាយ​ពី​ការ​សរសេរ​រៀបរាប់​ពី​សៀវភៅ​នីមួយៗ​ដែល​ខ្ញុំ​បាន​អាន​ចប់ ដោយ​ប្ដូរ​ទៅ​ជា​ការ​សរសេរ​បូកសរុប​រួម​ពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​នៅ​រៀងរាល់​ពេល​ចុង​ឆ្នាំ។ ប៉ុន្តែ ថ្ងៃ​នេះ ខ្ញុំ​បែរ​ជា​ចង់​ត្រលប់​ទៅ​រក​ការ​អនុវត្ត​ដូច​ពី​ពេល​មុន​វិញ គឺ​បន្ត​សរសេរ​ចុះផ្សាយ​ពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​នៅ​រៀងរាល់​ពេល​ដែល​ខ្ញុំ​បាន​អាន​សៀវភៅ​នីមួយៗ​នោះ​ចប់។ ហេតុ​នេះ​ហើយ​ទើប​ខ្ញុំ​ត្រូវ​មក​ចំណាយ​ពេលវេលា​ក្នុង​ល្ងាច​នេះ​មក​សរសេរ​រៀបរាប់​ពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​នា​ពេល​កន្លង​មក​នេះ​ឡើង​វិញ ហើយ​បន្ត​ពី​នេះ​ទៅ​ខ្ញុំ​នឹង​សរសេរ​អត្ថបទ​ចុះផ្សាយ​នៅ​រៀងរាល់​ពេល​ដែល​ខ្ញុំ​បាន​អាន​ចប់​សៀវភៅ​នីមួយៗ​ដូច​ពី​ពេល​មុនៗ​វិញ។

ក្នុង​ឆ្នាំ២០២៣ ខ្ញុំ​បាន​អាន​សៀវភៅ​សរុប​ទាំង​អស់​ចំនួន ២៦ ក្បាល។ សម្រាប់​ឆ្នាំ២០២៤​នេះ មក​ដល់​ខែ​សីហា​ទៅ​ហើយ ខ្ញុំ​ទើប​តែ​អាន​សៀវភៅ​បាន​ចំនួន ៦ ក្បាល។ វា​ជា​ចំនួន​តិចតួច​ណាស់ បើ​ប្រៀបធៀប​នឹង​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ ការណ៍​នេះ​បណ្ដាល​មក​ពី​បញ្ហា​ដែល​ខ្ញុំ​មិន​បាន​រៀបចំ​និង​អនុវត្ត​ផែនការ​ការងារ​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ។ វា​ក៏​បណ្ដាល​មក​ពី​បញ្ហា​ផ្នែក​ផ្លូវ​អារម្មណ៍​ខ្លះៗ​ដែល​កើត​មាន​ស្រប​ពេល​ដែល​ខ្ញុំ​ត្រូវ​រៀបចំ​សរសេរ​កិច្ចការ​និក្ខេបបទ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​របស់​ខ្ញុំ។ ដោយ​សារ​បញ្ហា​ទាំងអស់​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​អាន​សៀវភៅ​ក្នុង​ឆ្នាំ​នេះ។ សៀវភៅ​ស្ទើរតែ​ទាំង​អស់​ដែល​ខ្ញុំ​បាន​យក​មក​អាន ជួនកាល​ត្រូវ​ទុក​ចោល​អស់​ជា​ច្រើន​សប្ដាហ៍ ទើប​ខ្ញុំ​អាច​រៀបចំ​ពេលវេលា​និង​ប្រមូល​អារម្មណ៍​មក​បន្ត​អាន​ឡើង​វិញ​ឲ្យ​ចប់​បាន។ ខ្ញុំ​នឹង​បន្ត​រៀបរាប់​យ៉ាង​ខ្លីៗ​បន្តិចទៀត​អំពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ។

សៀវភៅ​ទី១ ដែល​ខ្ញុំ​បាន​យក​មក​អាន​ក្នុង​ឆ្នាំ២០២៤​នេះ គឺ​សៀវភៅ Why Has Nobody Told Me This Before? និពន្ធ​ដោយ​លោកស្រី​បណ្ឌិត Julie Smith។ ខ្ញុំ​បាន​ស្គាល់​លោកស្រី និង​ឃើញ​សៀវភៅ​នេះ​ជា​លើក​ដំបូង​តាមរយៈ Channel YouTube របស់​លោក​ស្រី។ សៀវភៅ​នេះ​ជា​សៀវភៅ​បែប​ចំណេះដឹង​មូលដ្ឋាន​និង​ការ​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត។ មួយ​រយៈ​មុន​ក៏​ខ្ញុំ​បាន​អាន​សៀវភៅ​បែប​នេះ​ជា​បន្តបន្ទាប់​មក​ដែរ តែ​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា កំលុង​ពេល​ដែល​ខ្ញុំ​កំពុង​អាន​នោះ ខ្ញុំ​ពុំ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​ត្រូវ​ការ​ជំនួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍​ឬ​ផ្លូវ​ចិត្ត​អ្វី​នោះ​ទេ។ តែ​មក​ដល់​ពាល់​កណ្ដាល​ឆ្នាំ២០២៣ រហូត​មក ខ្ញុំ​ហាក់​ត្រូវ​ការ​ជំនួយ​និង​ចំណេះដឹង​បន្ថែម​ទៀត​អំពី​សុខភាព​ផ្លូវ​ចិត្ត ព្រោះ​ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ​ថា ចាប់​ពេល​ពេល​នោះ​មក បើ​មិន​ច្រើន​ក៏​ខ្លះៗ​ដែរ​ដែល​អារម្មណ៍​របស់​ខ្ញុំ​ត្រូវ​បាន​រង​ការ​ប៉ះពាល់​ដោយ​រឿងរ៉ាវ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ដែល​ខ្ញុំ​បាន​ជួប​ជា​បន្តបន្ទាប់។ ហេតុ​នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​យក​សៀវភៅ​នេះ​មក​អាន។ ខ្ញុំ​បាន​ទិញ​សៀវភៅ​នេះ​ពី​ហាង​សៀវភៅ Bookaholic Cambodia តាំង​ពី​ដើម​ខែ​តុលា ឆ្នាំ២០២៣។ ពេល​ទទួល​បាន​សៀវភៅ​មក​ភ្លាម ខ្ញុំ​ចង់​អាន​សៀវភៅ​នេះ​ក្នុង​ពេល​នោះ​ដែរ តែ​មិន​បាន​អាន​សៀវភៅ​នេះ​ភ្លាម​ទេ ដោយ​ជាប់​រវល់​ជាមួយ​ការងារ និង​រវល់​ជាប់​អាន​សៀវភៅ​សៀវភៅ​ផ្សេងៗ​ទៀត។ ចុង​ក្រោយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ឆ្លង​ឆ្នាំ​ជាមួយ​សៀវភៅ​មួយ​ក្បាល​នេះ គឺ​ថា ខ្ញុំ​យក​សៀវភៅ​នេះ​មក​អាន​នៅ​ក្នុង​យប់​ឆ្លង​ឆ្នាំ នៅ​ឯ​ស្រុក​កំណើត។ ក្រោយ​ពី​នោះ​មក ខ្ញុំ​បាន​ចំណាយ​ពេល​អាន​សៀវភៅ​នេះ​ជា​បន្តបន្ទាប់ ដោយ​ចំណាយ​ពេល​អស់​ប្រហែល ១៦ ម៉ោង ទើប​ខ្ញុំ​អាន​អាន​សៀវភៅ​នេះ​ចប់។

សៀវភៅ​ទី២ គឺ​សៀវភៅ Being Happy និពន្ធ​ដោយ​លោក Matthews Andrew ដែល​ជា​សៀវភៅ​ដែល​ក្នុង​ចូលចិត្ត​ជាង​គេ​ក្នុង​ចំណោម​សៀវភៅ​ទាំង ៦ ក្បាល​ដែល​ខ្ញុំ​បាន​អាន​នា​ពេល​កន្លង​មក​ក្នុង​ឆ្នាំ២០២៤​នេះ។ សៀវភៅ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ និង​រសាយ​អស់​ទុក្ខកង្វល់​ជា​ច្រើន។ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ល្អៗ​ច្រើន​ឡើង​វិញ​ដោយ​សារ​សៀវភៅ​មួយ​ក្បាល​នេះ។ ជឿ​ខ្ញុំ​ទៅ សៀវភៅ​នេះ​ជា​សៀវភៅ​ដ៏​ល្អ ដែល​អ្នក​គ្រប់​គ្នា​គួរ​អាន។ ដោយ​សារ​សៀវភៅ​នេះ​ជា​សៀវភៅ​ដែល​ល្អ​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​ខ្ញុំ​មិន​ចាំបាច់​រៀបរាប់​ច្រើន​ទេ ទុក​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចំណាយ​ពេល​អាន​ស្វែងយល់​ដោយ​ខ្លួនឯង​ចុះ។

សៀវភៅ​ទី៣ គឺ​សៀវភៅ Keep Going និពន្ធ​ដោយ​លោក Austin Kleon។ ខ្ញុំ​បាន​ស្គាល់​សៀវភៅ​នេះ​តាមរយៈ​វីដេអូ YouTube និង​ការ​បង្ហោះ​រូប​ក្រប​សៀវភៅ​ក្នុង​បណ្ដាញ​សង្គម Facebook។ ដោយ​សារ​ក្រោយ​ពេល​ដែល​អារម្មណ៍​របស់​ខ្ញុំ​ត្រូវ​បាន​រង​ការ​ប៉ះពាល់​ដោយ​រឿងរ៉ាវ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​មក ខ្ញុំ​ហាក់​លែង​ចង់​បន្ត​ធ្វើ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ចូល​ចិត្ត​ធ្វើ​ពី​មុន​មក ហេតុ​នោះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​យក​សៀវភៅ​នេះ​មក​អាន។

សៀវភៅ​ទី៤ គឺ​សៀវភៅ Eat Move Sleep និពន្ធ​ដោយ​លោក Tom Rath។ ក្រោយ​ពី​ជួយ​បញ្ហា​ជា​បន្តបន្ទាប់​មក ខ្ញុំ​កាន់តែ​យក​ចិត្ត​ទុកដាក់​លើ​សុខភាព ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ។ កាល​ពី​ដំបូង ខ្ញុំ​គិត​ថា អ្នក​និពន្ធ​សៀវភៅ​នេះ​ជា​ជនជាតិ​ខ្មែរ តែ​ការពិត​លោក​មិនមែន​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ។ បើ​បាន​អាន​សៀវភៅ​នេះ យើង​នឹង​កាន់តែ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាព​របស់​យើង​ទ្វេ​ឡើង។ ជាពិសេស​គឺ​ការ​គិតគូរ​យ៉ាង​ខ្លាំងក្លា​លើ​អាហារ​ដែល​យើង​បរិភោគ រហូត​ពេល​ខ្លះ​ខ្ញុំ​យល់​ថា ការ​រៀបរាប់​ក្នុង​សៀវភៅ​នេះ ជា​ការ​គិតគូរ​ខ្លាំង​ជ្រុល​ពេក​ទៀត​ផង។

សៀវភៅ​ទី ៥ គឺ​សៀវភៅ The 5 Love Languages និពន្ធ​ដោយ​លោក Gary Chapman។ សៀវភៅ​នេះ​ក៏​ជា​សៀវភៅ​មួយ​ក្បាល​ដែល​ខ្ញុំ​ចូល​ចិត្ត​ដែរ បន្ទាប់​ពី​សៀវភៅ Being Happy។ ខ្ញុំ​ធ្លាប់​បាន​ស្គាល់​សៀវភៅ​នេះ​ជា​យូរ​មក​ហើយ តែ​ទើប​តែ​មាន​ឱកាស​បាន​អាន​សៀវភៅ​នេះ។ ខ្ញុំ​ចំណាយ​ពេល​ប្រហែល ១១ ម៉ោង ទើប​អាន​សៀវភៅ​នេះ​ចប់។

សៀវភៅ​ទី ៦ គឺ​សៀវភៅ How to Break Up With Your Phone និពន្ធ​ដោយ​លោកស្រី Catherine Price។ ដោយសារ​មួយ​រយៈ​ចុងក្រោយ​នេះ​ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​ទូរសព្ទ ហេតុនេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​យក​សៀវភៅ​នេះ​មក​អាន។ ដំបូង ខ្ញុំ​ស្មាន​តែ​អ្នក​និពន្ធ​សៀវភៅ​នេះ​ជា​បុរស តែ​ដល់​អាន​ចប់​ទើប​ដឹង​ថា អ្នក​និពន្ធ​ជា​ស្រី​ទៅ​វិញ​ទេ។ ខ្ញុំ​ទុក​សៀវភៅ​នេះ​ចោល​អស់​ពេល​ជា​ច្រើន​ខែ ហើយ​ទើប​តែ​បាន​អាន​បញ្ចប់​នៅ​ដើម​ខែសីហា​នេះ។ ក្រោយ​ពី​អាន​សៀវភៅ​នេះ​ចប់ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ផ្អាក​អាន​សៀវភៅ​បន្តិច​សិន ដោយ​ត្រូវ​ទុក​ពេល​វេលា​ដោះស្រាយ​ការងារ​និង​បញ្ហា​ដែល​នៅ​សេសសល់។ តែ​វា​ក៏​ដូច​កាល​ពី​ពេល​មុនៗ​ដែរ គឺ​ថា ខ្ញុំ​មិន​អាច​ផ្អាក​អាន​សៀវភៅ​បាន​នោះ​ទេ។ ព្រឹក​មិញ​ខ្ញុំ​បាន​បន្ត​អាន​សៀវភៅ​ជា​បន្ត​ទៀត ហើយ​សៀវភៅ​ដែល​ខ្ញុំ​កំពុង​អាន​នោះ​គឺ​សៀវភៅ "វិធីនិយាយជាមួយកូនវ័យជំទង់" ស្នាដៃ​ដើម​របស់​បណ្ឌិត Haim Ginott ហើយ​ត្រូវ​បាន​បកប្រែ​មក​ជា​ភាសា​ខ្មែរ​ដោយ​លោក ប្រាជ្ញ សម្បត្តិ។

ខ្ញុំ​សរសេរ​រៀបរាប់​ប៉ុណ្ណឹង​សិន​ចុះ។ ជួប​គ្នា​ពេល​ក្រោយ​ទៀត!

១៣ សីហា ២០២៤ ម៉ោង ៨:៣១នាទីយប់

COMMENTS

$title: Post Section

$title: Reaction Button

$title: Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more: Terms

NEW UPDATES ABOUT THIS SITE$type=blogging$show=/p/site-info.html

Name

ACCD,1,Ajahn Sumedho,5,Contend With Myself,4,Coursework,1,DoIT-MoI,34,Donald J. Trum,2,Dyna KIM,1,E-បណ្ណាល័យ,4,eLibrary,1,English,46,ent: Jokes,1,ent: Poems,1,ent: Stories,1,Entertainment,1,Extracted From Facebook,2,Facebook,1,Fight With Myself,1,Google Sheets,6,Knowledge,3,kwl: Reviews,1,kwl: Tips,1,lan: English,51,lan: Khmer,1,Moral Stories,1,News,2,nws: Global,1,nws: Local,1,Quotes,1,rac: hide,1,Rangsey HENG,1,Rhonda Byrne,1,Robert I. Kiyosaki,2,Steve Jobs,1,tag: hi,1,tag: ភាសាខ្មែរ,1,Testimonials,3,Thich Nhat Hanh,15,Uncategorized,2,កំណត់ហេតុ,332,កំណាព្យ,36,កម្សាន្ត,37,ការតែងនិពន្ធ,8,កិច្ចការសាលា,30,កេង-វ៉ាន់សាក់,3,កែម-ឡី,42,ក្របសៀវភៅ,13,គង់-ប៊ុនឈឿន,3,គំនិតនិងទស្សនៈ,18,គន្លឹះ,4,គបផ សាស្ត្រា,12,គយ-សារុន,2,គាំង-សុភា,1,គីម-ឌីណា,2,ងិន-ភេន,2,ចក់-ឫទ្ធី,1,ចំណេះដឹង,51,ច័ន្ទ-សំណព្វ,2,ច័ន្ទ-ឫទ្ធី,2,ចាន់-ពិសុទ្ធ,3,ឈុន-សំណាង,2,ឈ្លោះនឹងខ្លួនឯង,39,ញ៉េប-សែ,1,ទិវាជាតិអំណាន,1,ទុត-បូ,98,ធីតាឯកសង្ក្រាន្ត,1,នូ-ហាច,3,នួន-ពេជ្រស៊ូដេនី,2,ប៊ុត-សាវង្ស,8,បេតិកភណ្ឌ,3,ផលព្រឹក្ស,29,ព័ត៌មាន,23,ពិព័រណ៍សៀវភៅកម្ពុជា,18,ព្រះពុទ្ធដីកា,3,ភេ-និមល,1,យិន-លួត,2,យូណេស្កូ,3,រម្លឹករឿងចាស់,10,រូបភាព,2,រឿង,59,រឿងកំប្លែង (កែម-ឡី),19,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,រៀនពាក្យខ្មែរ,99,រៀនពាក្យថ្មី,2,រៀនអង់គ្លេស,1,លី-សុវីរ,3,វិវេចនា,1,វីដេអូ,20,សមាគមអក្សរសិល្ប៍ នូ ហាច,8,សម្ដេចព្រះមហាឃោសនន្ទ,13,សុខ-ចាន់ផល,9,សុខ-ប្រីម,1,សុគន្ធ-នីសា,1,សុទ្ធ-បូផា,2,សូក្រាត,2,សៀវភៅ,3,សៀវភៅនិងការអាន,169,សេង-ច័ន្ទមុនីរតន៍,1,សេង-ឌីណា,1,សោន-វណ្ណៈ,1,ស្រង់ពីហ្វេសប៊ុក,105,ហេង-រស្មី,2,ហ្សង់-ហ្វ្រង់ស័រ តាន់,2,អំពីផ្ទះរង្សី,3,អាចារ្យ ឆា,6,អានម្ដងទៀត,1,អ៊ឹម-រជ្ជនី,1,
ltr
item
RANGSEYhome ― Rangsey P. HENG: សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ក្នុង​ឆ្នាំ២០២៤ គិត​ត្រឹម​ខែសីហា
សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ក្នុង​ឆ្នាំ២០២៤ គិត​ត្រឹម​ខែសីហា
RANGSEYhome ― Rangsey P. HENG
https://rangseyhome.blogspot.com/2024/08/read-books-2024-as-of-aug.html
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/2024/08/read-books-2024-as-of-aug.html
true
8915892745398865520
UTF-8
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents