ខ្ញុំទើបតែអានសៀវភៅនេះចប់នៅម៉ោងពីររសៀលនេះ។ ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីពាក់កណ្ដាលខែសីហា។ ខ្ញុំមិនបានចំណាយពេលអានស...
ខ្ញុំទើបតែអានសៀវភៅនេះចប់នៅម៉ោងពីររសៀលនេះ។ ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីពាក់កណ្ដាលខែសីហា។ ខ្ញុំមិនបានចំណាយពេលអានសៀវភៅនេះឲ្យបានជាប់លាប់នោះទេ។ មួយរយៈចុងក្រោយនេះ ខ្ញុំបានចំណាយពេលច្រើនជាមួយបណ្ដាញសង្គម និងបន្តនៅទ្រឹងមួយកន្លែង ប្រឈមមុខនឹងបញ្ហាដែលនៅសេសសល់មិនទាន់បានដោះស្រាយចប់សព្វគ្រប់តាំងពីឆ្នាំ២០២៣។ ខ្ញុំហាក់មិនសូវមានកម្លាំងចិត្តក្នុងការបំពេញការងារប្រចាំថ្ងៃនោះទេ។ ខ្ញុំបានទុកសៀវភៅនេះចោល ហើយព្យាយាមបន្តអានម្ដងហើយម្ដងទៀត តែមិនរក្សាបាននូវភាពជាប់លាប់សោះ។ ចុងក្រោយនេះ កម្លាំងចិត្តដ៏ខ្លាំងបំផុតក្នុងការអានបញ្ចប់សៀវភៅនេះ គឺការបានបន្តអានសៀវភៅរបស់អ្នកនិពន្ធ រៀម សុខចំរើន។ ខ្ញុំបានខិតខំអានសៀវភៅនេះឲ្យចប់ ដើម្បីមានពេលវេលាអានសៀវភៅ "ស្នាមកាំបិត" ដែលខ្ញុំបានឃើញនិងទិញតាមរយៈមិត្តរបស់ខ្ញុំក្នុងបណ្ដាញសង្គម TikTok។
សម្រាប់សៀវភៅ "វិធីនិយាយជាមួយកូនវ័យជំទង់” នេះ ខ្ញុំសូមណែនាំឲ្យមិត្តអ្នកអានស្វែងរកសៀវភៅដើមជាភាសាអង់គ្លេសមកអានជំនួសវិញ ព្រោះសៀវភៅដែលបកប្រែមកជាភាសាខ្មែរនេះ ពុំទាន់មានភាពសុក្រឹតដែលងាយអានងាយយល់នោះទេ។
២៤ វិច្ឆិកា ២០២៤ ម៉ោង ៤:១៨ នាទីរសៀល
COMMENTS