រៀនពាក្យខ្មែរ៖ សូម និង សុំ
"សូម" និង "សុំ"
យើងឃើញមានការប្រើខុសគ្នារវាង "សូម" និង "សុំ"
- សូម: កិរិ. គឺបញ្ចេញវាចាឬសម្ដែងអាការឲ្យគេឲ្យអ្វីៗដែលខ្លួនត្រូវការ
ប្រសិនបើយើងនិយាយឲ្យបានត្រឹមត្រូវ យើងប្រើ”"សូម" សម្រាប់អ្នកតូចនិយាយទៅកាន់អ្នកធំ
ឧទាហរណ៍ៈ សូមព្រះតេជះតម្កល់លើត្បូង; សូមព្រះរាជទាន...; សូមទ្រង់...; សូមទ្រង់ជ្រាប; សូមទ្រង់ព្រះមេត្តាប្រោស...; សូមទ្រង់មេត្តាប្រោស...; សូមទាន...; សូមទានជ្រាប; សូមជ្រាប; សូមប្របាទម្ចាស់...; សូមព្រះតេជព្រះគុណ...; សូមលោក...; សូមនាយ...; សូមអ្នក...; សូមឱកាស!; សូមកុំ...; សូមឲ្យ... ។ ល ។
- សុំ: កិរិ. ( ព. សា. ) សូម
ឧទាហរណ៍ៈ សុំទាន, សុំគេស៊ី។
ប៉ុន្តែប្រសិនបើយើងនិយាយឲ្យបានត្រឹមត្រូវ យើងប្រើ”"សុំ" សម្រាប់អ្នកធំនិយាយទៅរកអ្នកតូចដោយសេចក្ដីអង្វរឬសេចក្ដីគួរសម
ឧទាហរណ៍ៈ សុំឲ្យឯងអាណិតអញ; រាជការសុំឲ្យអស់បណ្ដារាស្ត្រ យកចិត្តទុកដាក់ខំប្រឹងធ្វើការនេះ ឲ្យបានសម្រេចឆាប់
ឯកសារយោងៈ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ស្រង់ចេញពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២១ ធ្នូ ២០១៨)
COMMENTS