លក្ខខណ្ឌប្រើប្រាស់
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩សួស្ដីប្រិយមិត្ត!
សូមអាន លក្ខខណ្ឌប្រើប្រាស់ ("លក្ខខណ្ឌ", "លក្ខខណ្ឌប្រើប្រាស់"; “Terms”, “Terms and Conditions”) ដោយប្រុងប្រយ័ត្ន មុននឹងប្រើប្រាស់ https://rangseyhome.blogspot.com ដែលដាក់ឲ្យដំណើរការដោយ ហេង-រង្សី ("យើង" ឬ "របស់យើង")។ ការចូលទស្សនា ឬប្រើប្រាស់របស់អ្នក ត្រូវបានកំណត់ថា អ្នកបានយល់ព្រម និងអនុលោមតាមលក្ខខណ្ឌទាំងនេះ។ លក្ខខណ្ឌនេះ អនុវត្តជាទូទៅចំពោះគ្រប់អ្នកចូលទស្សនាឬប្រើប្រាស់ទាំងអស់។ តាមរយៈការចូលទស្សនាឬប្រើប្រាស់ អ្នកទទួលយល់ព្រមគោរពតាមលក្ខខណ្ឌទាំងនេះ។ ប្រសិនបើអ្នកមិនយល់ព្រមជាមួយផ្នែកណាមួយនៃលក្ខខណ្ឌនោះទេ អ្នកមិនអាចចូលទស្សនាឬប្រើប្រាស់បានទេ។
មាតិកា
មាតិការួមមាន ទិន្នន័យ ទម្រង់នៃការតម្រៀបនិងផ្ទុកទិន្នន័យ និងការឆ្នៃបង្កើតនៃសោភ័ណភាពផ្សេងៗ ដែលយើងប្រើប្រាស់។ យើងសូមរក្សាសិទ្ធិក្នុងភាពជាម្ចាស់នៃទិន្នន័យ ទម្រង់ បែបបទ និងរចនាបថទាំងអស់។ យើងមិនអនុញ្ញាតនូវរាល់ទង្វើទាំងឡាយ ដែលរំលោភលើសិទ្ធិនៃភាពជាម្ចាស់ ដូចដែលបានរៀបរាប់មកខាងដើមឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ទិន្នន័យឬធនធាននៃម្ចាស់កម្មសិទ្ធិ ដោយពុំមានការអនុញ្ញាត ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។អត្ថបទចុះផ្សាយ
រាល់អត្ថបទចុះផ្សាយទាំងអស់ ត្រូវបានកំណត់ថាជាកម្មសិទ្ធិរបស់យើង។ យើងសូមរក្សាសិទ្ធិក្នុងភាពជាម្ចាស់ លើរាល់អត្ថបទទាំងអស់។ អត្ថបទទាំងឡាយ ដែលស្ថិតនៅក្នុងប្រភេទអត្ថបទផ្ទាល់ខ្លួនរបស់យើង ត្រូវបានកំណត់និងកម្រិតជាដាច់ខាតថាជាកម្មសិទ្ធិផ្ដាច់មុខរបស់យើង។ អត្ថបទទាំងឡាយ រាប់បញ្ចូលទាំងអត្ថបទផ្ទាល់ខ្លួនរបស់យើង អត្ថបទគ្រប់ប្រភេទ ឬផ្នែកណាមួយនៃអត្ថបទគ្រប់ប្រភេទ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ ដោយគ្មានការអនុញ្ញាតពីយើងដែលជាម្ចាស់កម្មសិទ្ធិឡើយ។ សូមទាក់ទងមកយើង ប្រសិនបើអ្នកត្រូវការអត្ថបទទាំងនេះ។ ក្នុងករណីដែលយើងបានយល់ព្រមផ្ដល់សិទ្ធិឲ្យអ្នកប្រើប្រាស់អត្ថបទទាំងនោះ សូមរក្សាឲ្យយើង នូវភាពជាម្ចាស់កម្មសិទ្ធិឲ្យបានត្រឹមត្រូវនិងសមរម្យ។ឯកសារ
ឯកសារដែលចុះផ្សាយ ត្រូវបានផ្ដល់ជូនជាសាធារណៈ ក្នុងគោលបំណងនៃការចែករំលែកផ្នែកចំណេះដឹងនិងការកម្សាន្ត និងបម្រើឲ្យគុណប្រយោជន៍សម្រាប់មហាជនតែប៉ុណ្ណោះ។ យើងបានផ្ដល់ជូននូវព័ត៌មានអំពីប្រភពដើមយ៉ាងច្បាស់លាស់។ យើងប្រឆាំងដាច់ខាត រាល់សកម្មភាពឬការប្រើប្រាស់ទាំងឡាយណា ដែលបម្រើឲ្យផលប្រយោជន៍អាជីវកម្មបុគ្គលឬស្ថាប័ន។ ផ្ទុយទៅវិញ យើងលើកទឹកចិត្តគ្រប់សកម្មភាពដែលរួមចំណែក ក្នុងការចែករំលែកប្រភពធនធានឯកសារដែលមានស្រាប់នៅទីនេះ ឲ្យបានជាប្រយោជន៍ដល់មហាជនទូទៅ។ ចំពោះឯកសារដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់យើង យើងសូមរក្សាសិទ្ធិនៃការចែករំលែកក្នុងដែនកំណត់មួយ (សូមទាក់ទងសូមសិទ្ធិពីម្ចាស់កម្មសិទ្ធិជាមុន)។តំណភ្ជាប់
អត្ថបទចុះផ្សាយរបស់យើង អាចនឹងមានភ្ជាប់ជាមួយតំណ (Link) ទៅកាន់គេហទំព័រដទៃ (Third-party Website) ដែលពុំមែនជាកម្មសិទ្ធិ ឬស្ថិតក្រោមការគ្រប់គ្រងរបស់យើង។ យើងពុំបានគ្រប់គ្រង យើងក៏ពុំទទួលខុសត្រូវលើមាតិកាឬខ្លឹមសារ (Content) គោលការណ៍ឯកជនភាព (Privacy Policies) ឬការអនុវត្តផ្សេងៗរបស់គេហទំព័រទាំងនោះទេ។ យើងសូមផ្ដល់យោបល់ឲ្យអ្នកអានលក្ខខណ្ឌផ្សេងៗនិងគោលការណ៍ឯកជនភាពរបស់គេហទំព័រដែលអ្នកចូលទស្សនាឬប្រើប្រាស់។មតិយោបល់
យើងអនុញ្ញាតឲ្យអ្នកចូលរួមបញ្ចេញមតិ ទៅតាមផ្នែកផ្សេងៗដែលមាននៅទីនេះ។ សេរីភាពក្នុងការបញ្ចេញមតិ ត្រូវបានកំណត់ក្រោមគោលការណ៍និងលក្ខខណ្ឌរបស់យើង។ រាល់ការបញ្ចេញមតិ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ក្នុងភាពជាមនុស្សពេញលេញ។ ពាក្យអសុរោះ សម្ដីអាសគ្រាម និងទម្រង់នៃការបញ្ចេញមតិទាំងឡាយដែលជាប់ទាក់ទងនឹងនិន្នាការនយោបាយ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើយ។ ក្នុងករណីដែលអ្នកពុំគោរពតាមគោលការណ៍និងលក្ខខណ្ឌ ដូចដែលបានរៀបរាប់មកខាងដើម យើងសូមរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការលុបចោលនូវមតិយោបល់របស់អ្នក។ រាល់មតិយោបល់ទាំងអស់ដែលបានបញ្ចេញ ជាការទទួលខុសត្រូវផ្ទាល់របស់ម្ចាស់មតិយោបល់ ហើយពុំបានឆ្លុះបញ្ចាំងពីទស្សនៈរបស់យើងទេ។ច្បាប់គ្រប់គ្រង
លក្ខខណ្ឌទាំងនេះ ត្រូវបានគ្រប់គ្រងនិងតាក់តែងឡើង ដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនគិតពីភាពមិនស្របគ្នានឹងបទប្បញ្ញត្តិនៃច្បាប់។ ការខ្វះខាតរបស់យើងក្នុងការអនុវត្តសិទ្ធិឬបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះ នឹងមិនត្រូវបានចាត់ទុកថាជាការលើកលែងចំពោះសិទ្ធិទាំងនោះទេ។ ប្រសិនបើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះ ត្រូវបានចាត់ទុកថាមិនត្រឹមត្រូវ ឬមិនអាចអនុវត្តបានដោយតុលាការ នោះបទប្បញ្ញត្តិដែលនៅសល់នៃលក្ខខណ្ឌទាំងនេះ នឹងនៅតែមានសុពលភាព។ លក្ខខណ្ឌទាំងនេះ បង្កើតបានជាកិច្ចព្រមព្រៀងទាំងអស់រវាងយើង ទាក់ទងនឹងការប្រើប្រាស់ ហើយជំនួសមកវិញនូវកិច្ចព្រមព្រៀងមុន ដែលយើងអាចមាន ទាក់ទងនឹងការប្រើប្រាស់។ការផ្លាស់ប្ដូរ
យើងសូមរក្សាសិទ្ធិ ក្នុងការកែប្រែឬដាក់ជំនួសឡើងវិញនូវលក្ខខណ្ឌទាំងនេះ តាមការសម្រេចរបស់យើងនៅពេលណាមួយ។ ការកែប្រែ ក្នុងករណីចាំបាច់ទាំងឡាយ នឹងត្រូវកំណត់តាមការសម្រេចរបស់យើង។ការបន្តចូលទស្សនាឬប្រើប្រាស់ បន្ទាប់ពីការកែប្រែសម្រេច ជាការទទួលយល់ព្រមរបស់អ្នក ក្នុងការគោរពតាមលក្ខខណ្ឌដែលបានកែប្រែ។ ប្រសិនបើអ្នកមិនយល់ព្រមតាមលក្ខខណ្ឌដែលបានកែប្រែថ្មីនោះទេ អ្នកមិនអាចបន្តចូលទស្សនាឬប្រើប្រាស់ឡើយ។
ទំនាក់ទំនង
ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងលក្ខខណ្ឌទាំងនេះ សូមទាក់ទងមកយើង។គោលការណ៍ឯកជនភាព
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩សួស្ដីប្រិយមិត្ត!
ហេង-រង្សី (“យើង” ឬ “របស់យើង”) ដាក់ឲ្យដំណើរការ https://rangseyhome.blogspot.com។
ទំព័រនេះ ប្រាប់អ្នកអំពីគោលការណ៍របស់យើង ទាក់ទងនឹងការប្រមូល ប្រើប្រាស់ និងចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ពេលដែលអ្នកចូលទស្សនាឬប្រើប្រាស់ និងជម្រើសដែលអ្នកផ្ដល់ឲ្យនូវទិន្នន័យទាំងនោះ។ យើងប្រើប្រាស់ព័ត៌មានរបស់អ្នក ដើម្បីកែលំអ បម្រើសេចក្ដីត្រូវការរបស់អ្នកតាមដែលអាចធ្វើទៅបាន និងដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវដំណើរការរបស់យើង។ តាមរយៈការចូលទស្សនាឬប្រើប្រាស់ មានន័យថា អ្នកបានយល់ព្រមឲ្យយើងប្រមូលនិងប្រើប្រាស់នូវព័ត៌មានរបស់អ្នក ស្របតាមគោលការណ៍ដែលបានកំណត់នេះ។ ទោះបីជា មានបញ្ជាក់នៅក្នុង គោលការណ៍ឯកជនភាព ក៏ដោយ ក៏ពាក្យទាំងឡាយដែលបានប្រើប្រាស់នៅក្នុង គោលការណ៍ឯកជនភាព មានអត្ថន័យដូចគ្នាទៅនឹង លក្ខខណ្ឌប្រើប្រាស់ របស់យើង ដែលអាចចូលមើលបានតាមរយៈ https://rangseyhome.blogspot.com/p/terms.html។
ការប្រមូលនិងប្រើប្រាស់ព័ត៌មាន
យើងប្រមូលព័ត៌មានផ្សេងៗ ដើម្បីកែលំអ បម្រើសេចក្ដីត្រូវការរបស់អ្នកតាមដែលអាចធ្វើទៅបាន និងដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវដំណើរការរបស់យើង។ប្រភេទទិន្នន័យដែលយើងប្រមូលយក
ទិន្នន័យផ្ទាល់ខ្លួន
នៅពេលដែលអ្នកចូលទស្សនាឬប្រើប្រាស់ យើងអាចស្នើសុំឲ្យអ្នកផ្ដល់ឲ្យយើងនូវព័ត៌មានផ្ទាល់ខ្លួនជាក់លាក់របស់អ្នក ដែលអាចត្រូវបានប្រើដើម្បីទាក់ទងឬកំណត់អត្តសញ្ញាណរបស់អ្នក ("ព័ត៌មានផ្ទាល់ខ្លួន”)។ ព័ត៌មានសម្រាប់កំណត់អត្តសញ្ញាណ រួមមាន ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖- អាសយដ្ឋានអ៊ីមែល
- នាមត្រកូលនិងនាមខ្លួន
- លេខទូរស័ព្ទ
- ផ្សេងៗ
ទិន្នន័យប្រើប្រាស់
យើងក៏អាចប្រមូលផងដែរនូវព័ត៌មានទាក់ទងនឹងការចូលទស្សនានិងប្រើប្រាស់ (ព័ត៌មានប្រើប្រាស់)។ ព័ត៌មាននៃការប្រើប្រាស់នេះ រួមបញ្ចូលព័ត៌មានដូចជា អាសយដ្ឋានអ៊ីនធឺណិត (ឧ. អាសយដ្ឋាន IP), ប្រភេទកម្មវិធីរុករក (Browser), ជំនាន់របស់កម្មវិធីរុករក (Browser Version), ទំព័រឬអត្ថបទដែលអ្នកចូលទស្សនា, កាលបរិច្ឆេទនៃការចូលទស្សនា, ពេលវេលាដែលអ្នកចំណាយលើទំព័រឬអត្ថបទទាំងនោះ, អត្តសញ្ញាណនៃឧបករណ៍ដែលអ្នកប្រើប្រាស់, និងកំណត់ត្រាព័ត៌មានផ្សេងៗទៀត។ការតាមដាន និង ទិន្នន័យ Cookies
យើងប្រើ Cookies និងបច្ចេកវិទ្យាតាមដានដែលស្រដៀងគ្នា ដើម្បីតាមដានសកម្មភាព ហើយយើងរក្សាទុកព័ត៌មានជាក់លាក់។ Cookies គឺជាឯកសារដែលមានចំនួនទិន្នន័យដ៏តិចតួច ដែលអាចរាប់បញ្ចូលទាំងទិន្នន័យកំណត់អត្តសញ្ញាណអនាមិក។ Cookies ត្រូវបានផ្ញើទៅកាន់កម្មវិធីរុករក ហើយរក្សាទុកនៅលើឧបករណ៍ដែលអ្នកប្រើប្រាស់។សុវត្ថិភាពទិន្នន័យ
សុវត្ថិភាពទិន្នន័យរបស់អ្នក មានសារៈសំខាន់ណាស់សម្រាប់យើង ប៉ុន្តែសូមចងចាំថា គ្មានមធ្យោបាយនៃការបញ្ជូនតាមអ៊ីនធឺណិត ឬការរក្សាទុកក្នុងស្តុកអេឡិចត្រូនិកណា មានសុវត្ថិភាព ១០០% នោះទេ។ ខណៈដែលយើងព្យាយាមប្រើមធ្យោបាយនានា ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងមិនអាចធានានូវសុវត្ថិភាពគ្រប់យ៉ាងបានទេ។តំណភ្ជាប់ទៅគេហទំព័រផ្សេង
ដំណើរការរបស់យើង អាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត ដែលមិនបានបង្កើតឬដាក់ឲ្យដំណើរការដោយយើង។ ប្រសិនបើអ្នកចុចលើតំណនៃគេហទំព័រដទៃនោះ អ្នកនឹងត្រូវបញ្ជូនទៅកាន់គេហទំព័រនោះ។ យើងសូមផ្ដល់យោបល់ដល់អ្នក ឲ្យត្រួតពិនិត្យឡើងវិញនូវ គោលការណ៍ឯកជនភាព នៃគ្រប់គេហទំព័រដែលអ្នកចូលទស្សនាឬប្រើប្រាស់។ យើងពុំបានគ្រប់គ្រង ហើយក៏មិនទទួលខុសត្រូវលើទម្រង់មាតិកាឬខ្លឹមសារ (Content) គោលការណ៍ឯកជនភាព (Privacy Policies) ឬការអនុវត្តផ្សេងនៃគេហទំព័រដទៃនោះឡើយ។ការផ្លាស់ប្ដូរនៃ គោលការណ៍ឯកជនភាព នេះ
យើងអាចធ្វើបច្ចុប្បន្នភាព គោលការណ៍ឯកជនភាព របស់យើងក្នុងពេលណាមួយ។ យើងសូមផ្ដល់យោបល់ដល់អ្នក ឲ្យពិនិត្យ គោលការណ៍ឯកជនភាព នេះឲ្យបានទៀងទាត់ តាមកាលកំណត់ណាមួយ ដើម្បីបានទទួលជ្រាបពីការផ្លាស់ប្ដូរនានាបានទាន់ពេលវេលា។ ការផ្លាស់ប្ដូរ គោលការណ៍ឯកជនភាព មានប្រសិទ្ធភាពនៅពេលដែលបានចុះផ្សាយនៅលើទំព័រនេះ។ទំនាក់ទំនង
ប្រសិនបើអ្នកមានសំណួរអំពី គោលការណ៍ឯកជនភាព នេះ សូមទាក់ទងមកយើងតាមរយៈ៖- អ៊ីមែល៖ info.rangsey@gmail.com
- ទូរស័ព្ទ៖ (+៨៥៥) ០៧០ ៧៩៤ ១៥៨
ការបដិសេធ
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩មតិយោបល់
រាល់មតិយោបល់ទាំងអស់ដែលបានបញ្ចេញ ជាការទទួលខុសត្រូវផ្ទាល់របស់ម្ចាស់មតិយោបល់ ហើយពុំបានឆ្លុះបញ្ចាំងពីទស្សនៈរបស់យើងទេ។ឯកសារ
ការអនុញ្ញាតក្នុងការប្រើប្រាស់ ចម្លង និងចែកចាយឯកសារនៅទីនេះ គឺស្ថិតក្រោមការអនុញ្ញាតពីអ្នកបង្កើតឬម្ចាស់កម្មសិទ្ធិ។ បើឯកសារណាមួយដែលបានចុះផ្សាយនៅទីនេះ មិនត្រូវបានផ្ដល់ឲ្យសម្រាប់សាធារណជនទូទៅ (ការសិក្សាអប់រំ និងមិនសម្រាប់ធ្វើពាណិជ្ជកម្ម) អ្នកបង្កើតឬម្ចាស់កម្មសិទ្ធិ អាចស្នើសុំយើងឲ្យលុបចោលនូវឯកសារដែលបានចុះផ្សាយ ហើយយើងនឹងអនុវត្តតាមសំណើរបស់អ្នក។ សូមទាក់ទងមកយើងតាមរយៈអាសយដ្ឋានអ៊ីមែល info.rangsey@gmail.com។[full_width]
COMMENTS