ធម្មទាននៃការរៀនពាក្យខ្មែរ “សំណើ” នៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត៖ “សំណើ” មានន័យថា: ពេល, វេលាដ៏ខ្លី មានរយៈប្រហ...
ធម្មទាននៃការរៀនពាក្យខ្មែរ
“សំណើ”
នៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត៖
“សំណើ” មានន័យថា: ពេល, វេលាដ៏ខ្លី មានរយៈប្រហែលដូចគេសើឲ្យឃើញស្នើឃើញស្រទាប់។
ឧ. ត្រូវប្រើរបស់ហ្នឹងមួយសំណើទៅសិន ទម្រាំបានរបស់ថ្មីមកទៀត ។
បច្ចុប្បន្ន “សំណើ” ត្រូវបានមនុស្សខ្មែរខ្លះប្រើជានាមរបស់កិរិយាសព្ទ "ស្នើ" ទៅវិញ។
ចុះបើមានជនបរទេសម្នាក់សួរថា៖
-“ប្រសិនបើ "សំណើ" គឺជានាមរបស់ "ស្នើ" តើ "សំណង" គឺជានាមរបស់ "សង" ឬ "ស្នង”?
ប្រហែលជាគេឆ្លើយថា៖
-“នាមរបស់ "សង" ហើយ!”
គេសួរទៀតថា៖
-“ចុះនាមរបស់ "ស្នង" គឺជាអ្វី?”
គេអាចនឹងឆ្លើយថា៖
-“នាមរបស់ "ស្នង" គឺ ការស្នង”!
ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត កិរិយាសព្ទមួយចំនួន ត្រូវបានធ្វើឲ្យក្លាយជានាម ដោយបន្ថែមនូវពាក្យ “ការ, ភាព, សេចក្ដី...” ពីមុខ។
សូមមេត្តាពិនិត្យអត្ថបទខាងក្រោមនេះ គឺគេប្រើ “សេចក្ដីស្នើសុំនៃរដ្ឋមន្ត្រី” មិនមែន “សំណើសុំនៃរដ្ឋមន្ត្រី” ទេ!
ម៉្យាងទៀត បច្ចុប្បន្ន យើងក៏នៅប្រើពាក្យថា “សេចក្ដីស្នើច្បាប់” ដែរ ចុះម្ដេចយើងមិនប្រើ "សំណើច្បាប់" ផង?
COMMENTS