រៀនពាក្យខ្មែរ៖ ពញា
“ពញា" នេះជាអញត្រសព្ទ ពីព្រោះត្រូវសរសេរ "ព" ដាក់ជើង "ញ" ដាក់ស្រៈ "ា" ជា "ព្ញា" បែរជាសរសេររាយតួជា "ពញា" វិញ កុំឲ្យច្រឡំនឹងស្រៈពេញតួ "ឮ" អានថា "ព្ញា" តែដោយសរសេរជាភាសាបារាំង (PONHEA) ខ្មែរដែលបារាំងពេកនោះ បានអានខុសថា "ព.ញា"។ កាលពីបុរាណព្រេងនាយ យើងហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថា "ពញា" ដូចជា ពញាយ៉ាត, ពញាតូ ជាដើម, លុះចំណេរកាលតមក, លែងហៅ "ពញា" បែរជាហៅថា "អង្គ" វិញ ដូចជា អង្គអេង, អង្គដួង ជាដើម, ចំណេរកាលតពីនេះមក ប្រែហៅថា "ព្រះអង្គម្ចាស់" វិញដរាបដល់មកសម័យបច្ចុប្បន្ននេះ។ សម័យក្រោយមក ពញា នេះប្រើជាឋានន្តរនៃមន្ត្រីថ្នាក់ខ្ពស់វិញ ប្រើជា៣ថ្នាក់គឺ ពញា ចៅពញា សម្ដេចចៅពញា។
ឯកសារយោងៈ វចនានុក្រម និង បទសម្ភាសន៍របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ០៤ កុម្ភៈ ២០១៧)
COMMENTS