ធម្មទាននៃការរៀនពាក្យខ្មែរ តម្រូវការ បច្ចុប្បន្ន គេច្រើនតែយល់ច្រឡំថា "តម្រូវការ" គឺជានាមស័ព្ទរបស់កិរិយាស័ព្ទ "ត...
តម្រូវការ
បច្ចុប្បន្ន គេច្រើនតែយល់ច្រឡំថា "តម្រូវការ" គឺជានាមស័ព្ទរបស់កិរិយាស័ព្ទ "ត្រូវការ"
តម្រូវ
(តំ-រ៉ូវ)
កិរិយាសព្ទ
ធ្វើឲ្យត្រូវ, ចែកមុខ, ទុកដាក់មុខងារ
តម្រូវការឲ្យធ្វើ; កែតម្រូវ ។
កិរិយាវិសេសនៈ
ធ្វើឲ្យត្រូវ, ចែកមុខ, ទុកដាក់មុខងារ
តម្រូវការឲ្យធ្វើ; កែតម្រូវ ។
យោងតាមអត្ថន័យខាងលើ និង អត្ថបទខាងក្រោមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ការប្រើពាក្យ "តម្រូវការ" មិនត្រឹមត្រូវទេ ហើយព្រះអង្គបានប្រើពាក្យ "សេចក្ដីត្រូវការ" គឺមិនមែន "តម្រូវការ" នោះទេ...
សូមរំឭកជូនថា "គហបតី បេ យាន" ធ្លាប់បានជូនព្រះរាជដំណើររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត យាងទៅធ្វើព្រះរាជទស្សនកិច្ចនៅទីក្រុងកាល់កុតា ហើយព្រះអង្គបានជួបមហាព្រាហ្មណ៍ដ៏ល្បីល្បាញនិងក្រអឺតក្រទមម្នាក់ ដែលមានឈ្មោះថា "មហ័ន" ព្រមទាំងបានថតរូបជាមួយផង តែហាងរូបថតឥណ្ឌាបានធ្វើឲ្យបាត់ហ្វ៊ីលរូបថតនោះ មិនអាចផ្ដិតបានឡើយ...
ឯកសារយោង៖ បទសម្ភាសន៍ អត្ថបទ និងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS