ធម្មទាននៃការរៀនពាក្យខ្មែរ សុំ នាសម័យមុន ការប្រើពាក្យខ្មែរនៅក្នុងលិខិត សុទ្ធសឹងតែគោរពទៅតាមបែបបទ នៃឋានានុក្រម។ តួយ៉ាង ដូចជា...
សុំ
នាសម័យមុន ការប្រើពាក្យខ្មែរនៅក្នុងលិខិត សុទ្ធសឹងតែគោរពទៅតាមបែបបទ នៃឋានានុក្រម។
តួយ៉ាង ដូចជាលិខិតរបស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ អគ្គនាយកលើក្រសួងនានាក្នុងព្រះបរមរាជវាំង ផ្ញើទៅលោក សៀង ខ័នឌី លេខាធិការនៅនិគមអគ្គស៊ីវិលក្រសួងសាធារណការ បានប្រើពាក្យ៖
- "មក" មិនមែន "ជម្រាប"
- "សុំអរគុណ" មិនមែន "សូមអរគុណ"
- "សុំសរសើរ" មិនមែន "សូមសរសើរ"
- "សុំលោកទទួល" មិនមែន "សូមលោកទទួល"
បច្ចុប្បន្ន ការប្រើពាក្យក្នុងលិខិតខ្លះ ហាក់បីដូចជាអ្នកតាក់តែងមិនចេះប្រើពាក្យខ្មែរ ដែលមានរបៀបប្រើជាប្រធានឋានានុក្រម (ថ្នាក់លើ) មកថ្នាក់ក្រោម (កូនចៅក្រោមឱវាទ) នោះឡើយ...
នៅក្នុងលិខិតព្រមានមួយ ប្រធានអង្គភាពមួយបានប្រើពាក្យ "សូមព្រមាន" ដែលវាមានន័យប្រហាក់ប្រហែលទៅនឹងមាតាបិតា សូមការអនុញ្ញាតពីកូន ដើម្បីប្រដៅនិងទូន្មានកូន...
ឯកសារយោង៖ លិខិតរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គា លេខ ១១៤ ក.ប. ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៧
COMMENTS