ធម្មទាននៃការរៀនពាក្យខ្មែរ ខ្ជិល សម្ដីនិយាយខ្លះ អាចប្រើដើម្បីនិយាយឲ្យមនុស្សយល់គ្នា ដោយសេចក្ដីសង្ខេបបាន តែមនុស្សខ្មែរខ្លះ ...
ខ្ជិល
សម្ដីនិយាយខ្លះ អាចប្រើដើម្បីនិយាយឲ្យមនុស្សយល់គ្នា ដោយសេចក្ដីសង្ខេបបាន តែមនុស្សខ្មែរខ្លះ បែរជាបានយកសម្ដីនិយាយទាំងនោះ យកមកសរសេរ ដែលវាអាចធ្វើឲ្យអ្នកអានមានការយល់ច្រឡំនូវគំនិត និងឥរិយាបថរបស់អ្នកសរសេរទៅវិញនោះទេ...
ខ្ជិល
គុណសព្ទ
ដែលមិនចូលចិត្តធ្វើការ ឬ ធុញទ្រាន់ ស្អប់ការងារ ។ ពាក្យផ្ទុយ ឧស្សាហ៍ ។
យើងច្រើនប្រើពាក្យ "ខ្ជិល" នេះខុស ដែលវាហាក់បីដូចជាបង្ហាញឲ្យជនបរទេសយល់ថា យើងជាមនុស្សមិនឧស្សាហ៍ ...ជាមនុស្សមិនមានការព្យាយាម ខិតខំ និងប្រឹងប្រែងទាល់តែសោះ ដ្បិតយើង "ខ្ជិល"...
ជំនួសឲ្យសម្ដីថា "យើងខ្ជិលឈ្លោះ" យើងគួរប្រើពាក្យថា "យើងមិនចង់ឈ្លោះ"
យើងខ្ជិលប្រកាន់ច្រើន > យើងមិនចូលចិត្តប្រកាន់ច្រើន
យើងខ្ជិលតាមដានរឿងរបស់គេ > យើងមិនចង់តាមដានរឿងរបស់គេ
យើងខ្ជិលរវល់រឿងរបស់គេ > យើងមិនរវល់នឹងរឿងរបស់គេ...
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២៣ ធ្នូ ២០២០)
COMMENTS