ខ្ញុំបានឃើញសៀវភៅនេះនៅលើហាងទំនិញអនឡាញ ហើយបានកុម៉្មង់ទិញសៀវភៅនេះនៅថ្ងៃទី២ ខែតុលា។ ទិញសៀវភៅនេះបានហើយ ខ្ញុំមិនបានយកមក...
នាពេលរសៀលម្សិលមិញ ខ្ញុំបានអានបញ្ចប់សៀវភៅ "Mind Management, Not Time Management: Productivity When Creativity Matters"។ នៅពេលល្ងាចនោះ ខ្ញុំបានចំណាយពេលយ៉ាងយូរជាមួយបណ្ដាញសង្គម។ ខ្ញុំដឹងថា ខ្ញុំមានអារម្មណ៍មិនសូវសប្បាយចិត្តនោះទេ។ ខ្ញុំចង់ធ្វើអ្វីម្យ៉ាង ជាជាងចំណាយពេលអូសចុះឡើងលើបណ្ដាញសង្គម។ ខ្ញុំបែរទៅមើលគំនរសៀវភៅដែលខ្ញុំទិញមកហើយនៅមិនទាន់បានអាន ហើយក៏សម្រេចចិត្តយកសៀវភៅនេះមកអាន ដោយប្ដេជ្ញាថានឹងអានសៀវភៅនេះឲ្យបានចប់ក្នុងយប់នោះតែម្ដង។ ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះនៅម៉ោង ៨:៣០ នាទី ហើយបញ្ចប់នៅម៉ោង ១១:៣៥ នាទី គឺប្រើរយៈពេលប្រហែលបីម៉ោង។
សៀវភៅនេះមានលំនាំនៃការសរសេររៀបរាប់ស្រដៀងគ្នាទៅនឹងសៀវភៅ "កាដូបច្ចុប្បន្នកាល" ដែរ។ វាជារឿងនិទានដែលបង្កប់នូវមេរៀនជីវិតដែលជួយឲ្យយើងបានរៀនសូត្រនិងដោះស្រាយបញ្ហាក្នុងជីវិតជាក់ស្ដែងបានកាន់តែប្រសើរឡើង។
១១ វិច្ឆិកា ២០២៣ ១១:២៥ នាទីព្រឹក
COMMENTS