សៀវភៅ​ដែល​ខ្ញុំ​បាន​អាន ក្នុង​ខែ​មីនា ឆ្នាំ២០២៥

SHARE:

ខ្ញុំ​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​ពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ចប់​ក្នុង​ខែ​មីនា។ កំណត់ហេតុ​ដែល​ខ្ញុំ​កំពុង​សរសេរ​នេះ ជា​កំណត់ហេតុ​លើក​ទី​បី​ហើយ​...

សៀវភៅ Mind Management, Not Time Management (David Kadavy)
សៀវភៅ បទបញ្ញត្តិ​ដែក ១៧ ប្រការ ដើម្បី​សាង​ធីមវើក​ល្អ
សៀវភៅ ពុទ្ធ​វិធី​រំដោះ​ទុក្ខ
ខ្ញុំ​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​ពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ចប់​ក្នុង​ខែ​មីនា។ កំណត់ហេតុ​ដែល​ខ្ញុំ​កំពុង​សរសេរ​នេះ ជា​កំណត់ហេតុ​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​សរសេរ​ក្នុង​ថ្ងៃ​នេះ។ ហាស! ហា! មួយ​ថ្ងៃ​ខ្ញុំ​សរសេរ​កំណត់ហេតុ​ដល់​ទៅ​បី​ដង។ ប្រហែល​យប់​បន្តិច​ទៀត ខ្ញុំ​សរសេរ​កំណត់ហេតុ​មួយ​ទៀត ព្រោះ​ខ្ញុំ​កំពុង​អនុវត្ត​ការ​សរសេរ​កំណត់ហេតុ​ជា​ប្រចាំ​ថ្ងៃ នៅ​មុន​ពេល​ចូល​សម្រាក។

ឥលូវ មក​រៀបរាប់​ពី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ចប់​ក្នុង​ខែ​មីនា​កន្លង​ទៅ​នេះ​វិញ​ម្ដង។ នៅ​ក្នុង​ខែ​មីនា សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ចប់​មាន​ចំនួន ១២ ក្បាល។ បើ​សរុប​ចំនួន​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ចប់​ពី​ខែ​មករា​រហូត​ដល់​ខែ​មីនា​មាន​ចំនួន ២៧ ក្បាល។ ឆ្នាំ​នេះ ខ្ញុំ​បាន​ដាក់​គោលដៅ​អាន​សៀវភៅ​ឲ្យ​បាន ៥១ ក្បាល។ បើ​គិត​មក​ដល់​ខែ​មីនា ខ្ញុំ​សម្រេច​គោលដៅ​បាន​ជាង​ហាសិប​ភាគរយ​ហើយ។ សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​ចប់​ក្នុង​ខែ​មីនា រួម​មាន​ដូច​ខាង​ក្រោម៖
  • សៀវភៅ "ម្ចាស់​បេះដូង​បង" (ប្រលោមលោក)
  • សៀវភៅ "ប្រស្នា​ត្រៃ​គុណ"
  • សៀវភៅ "The Book of Patience: 250 Ways to a More Patient You (By Courtney E. Ackerman; Adams Media)
  • សៀវភៅ "ផ្លូវ​ព្រះ​និព្វាន"
  • សៀវភៅ "មេរៀន​ជីវិត"
  • សៀវភៅ "ជំនួយ​បព្វជ្ជា​គ្រា​ដែល​អផ្សុក"
  • សៀវភៅ "ឧបាសកវណ្ណនា"
  • សៀវភៅ "អារម្មណ៍​ល្អ ជីវិត​ស្រស់ស្រាយ"
  • សៀវភៅ "What I Wish I Know Before 30 (By Francis Jonah)
  • សៀវភៅ "How to Journal for Beginners: An Introductory Guide to Classic and Modern Method of Personal Growth (By Robert Ransom)
  • សៀវភៅ "1% Success Habits: 10 Daily Habit to Crush Your Day” (By Brandon Nankivell)
  • សៀវភៅ "Move to Happy: 25 Simple Ways to Bring Happiness Into Your Life Even Though You Might Be Going Through Some Tough Time”

សៀវភៅ​ដំបូង​គេ​ដែល​ជា​សៀវភៅ​ប្រលោមលោក​នោះ ខ្ញុំ​ទិញ​មក​ដើម្បី​ជួយ​គាំទ្រ​ស្នាដៃ​អ្នកនិពន្ធ​វ័យ​ក្មេង​ដែល​ខ្ញុំ​បាន​ស្គាល់​តាម​បណ្ដាញ​សង្គម TikTok។ ជា​គំនិត​ខ្ញុំ អ្នក​និពន្ធ​វ័យ​ក្មេង​ទាំង​អស់ (និយាយ​ជា​រួម) គួរ​ខិតខំ​ពង្រឹង​សមត្ថភាព​និង​ចំណេះដឹង​របស់​ខ្លួន​បន្ថែម​ឲ្យ​សក្ដិសម​ឈ្មោះ​ជា​អ្នក​និពន្ធ; ហើយ​ក៏​គួរ​ពិនិត្យ​គុណភាព​សៀវភៅ​និង​កំហុស​អក្ខរា​វិរុទ្ធ​ផង​ដែរ មុន​ពេល​បោះពុម្ព​ផ្សាយ។ សៀវភៅ "The Book of Patience: 250 Ways to a More Patient You (By Courtney E. Ackerman; Adams Media) ខ្ញុំ​ចាប់​ផ្ដើម​អាន​តាំង​ពី​ពាក់កណ្ដាល​ខែ​កុម្ភៈ មិន​សូវ​បាន​អាន​ទៀងទាត់​ទេ ហើយ​ទើប​តែ​បាន​អាន​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែ​មីនា។ សៀវភៅ "ប្រស្នា​ត្រៃ​គុណ", សៀវភៅ "ផ្លូវ​ព្រះ​និព្វាន", សៀវភៅ "មេរៀន​ជីវិត", សៀវភៅ "ជំនួយ​បព្វជ្ជា​គ្រា​ដែល​អផ្សុក", និង​សៀវភៅ "ឧបាសកវណ្ណនា" ជា​សៀវភៅ​បែប​ព្រះ​ពុទ្ធ​សាសនា ហើយ​សុទ្ធសឹងតែ​ជា​សៀវភៅ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​និង​ចូលចិត្ត​ជា​ខ្លាំង។ សៀវភៅ "មេរៀន​ជីវិត" រៀបរៀង​ដោយ​លោកគ្រូ​ធម្មាចារ្យ អគ្គបណ្ឌិត ប៊ុត សាវង្ស; ជា​កម្រង​អត្ថបទ​ខ្លីៗ ប្រកប​ដោយ​អត្ថ​សេចក្ដី​សម្រាប់​ត្រិះរិះ​ពិចារណា ជា​ជំនួយ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ សៀវភៅ "ជំនួយ​បព្វជ្ជា​គ្រា​ដែល​អផ្សុក", ទោះ​មាន​កំហុស​អក្ខរា​វិរុទ្ធ​ដោយ​អន្លើ តែ​ក៏​នៅ​តែ​ជា​សៀវភៅ​មួយ​ដ៏​ល្អ​ដែល​បាន​នាំ​មក​នូវ​ព្រះ​សូត្រ​ផ្សេងៗ​ជា​ជំនួយ​ដល់​ការ​គ្រប​សង្កត់​នូវ​អកុសល​ធម៌ ជា​ពិសេស​សម្រាប់​បព្វជិត​ដែល​អផ្សុក​ក្នុង​ព្រះ​ផ្នួស (អាច​និមន្ត​អាន​បន្ថែម​តាម​ឈ្មោះ​ព្រះ​សូត្រ និង​និមន្ត​អាន​ព្រះ​អដ្ឋកថា​បន្ថែម​ផង ក៏​គង់​នឹង​បាន​ជា​ប្រយោជន៍​ក្នុង​ព្រះ​ផ្នួស​មិនខាន)។ សៀវភៅ "Move to Happy: 25 Simple Ways to Bring Happiness Into Your Life Even Though You Might Be Going Through Some Tough Time” ជា​សៀវភៅ​ដែល​ដាក់​ឲ្យ​អាន​ដោយ​មិន​គិត​ថ្លៃ​លើ Amazon Store។ សៀវភៅ​នេះ​ខ្លី ខ្ញុំ​ណែនាំ​សៀវភៅ​នេះ​សម្រាប់​អ្នក​ចាប់​ផ្ដើម​អាន​សៀវភៅ​ដំបូងៗ។ សៀវភៅ​នេះ​ខ្លី ខ្លឹម ស្រួល​អាន។

ថ្ងៃ​នេះ មាន​តែ​ប៉ុណ្ណឹង​ទេ។ ជម្រាប​លា! ជួប​គ្នា​ពេល​ក្រោយ​ទៀត!

ម៉ោង ៧:៤៥ នាទី យប់

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more: Terms
Designed by Sneeit.Com
Name

ACCD,1,Ajahn Sumedho,5,Contend With Myself,4,Coursework,1,DoIT-MoI,34,Donald J. Trum,2,Dyna KIM,1,E-បណ្ណាល័យ,4,eLibrary,1,English,46,ent: Jokes,1,ent: Poems,1,ent: Stories,1,Entertainment,1,Extracted From Facebook,2,Facebook,1,Fight With Myself,1,Google Sheets,6,Knowledge,3,kwl: Reviews,1,kwl: Tips,1,lan: English,51,lan: Khmer,1,Moral Stories,1,News,2,nws: Global,1,nws: Local,1,Quotes,1,rac: hide,1,Rangsey HENG,1,Rhonda Byrne,1,Robert I. Kiyosaki,2,Steve Jobs,1,tag: hi,1,tag: ភាសាខ្មែរ,1,Testimonials,3,Thich Nhat Hanh,15,Uncategorized,2,កំណត់ហេតុ,336,កំណាព្យ,36,កម្សាន្ត,37,ការតែងនិពន្ធ,8,កិច្ចការសាលា,30,កេង-វ៉ាន់សាក់,3,ក្របសៀវភៅ,13,គង់-ប៊ុនឈឿន,3,គំនិតនិងទស្សនៈ,18,គន្លឹះ,4,គបផ សាស្ត្រា,12,គយ-សារុន,2,គាំង-សុភា,1,គីម-ឌីណា,2,ងិន-ភេន,2,ចក់-ឫទ្ធី,1,ចំណេះដឹង,51,ច័ន្ទ-សំណព្វ,2,ច័ន្ទ-ឫទ្ធី,2,ចាន់-ពិសុទ្ធ,3,ឈុន-សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,ញ៉េប-សែ,1,ទិវាជាតិអំណាន,1,ទុត-បូ,98,ធីតាឯកសង្ក្រាន្ត,1,នូ-ហាច,3,នួន-ពេជ្រស៊ូដេនី,2,ប៊ុត-សាវង្ស,8,បេតិកភណ្ឌ,3,ផលព្រឹក្ស,29,ព័ត៌មាន,23,ពិព័រណ៍សៀវភៅកម្ពុជា,18,ព្រះពុទ្ធដីកា,3,ភេ-និមល,1,យិន-លួត,2,យូណេស្កូ,3,រម្លឹករឿងចាស់,9,រូបភាព,2,រឿង,21,រៀនពាក្យខ្មែរ,99,រៀនពាក្យថ្មី,2,រៀនអង់គ្លេស,1,លី-សុវីរ,3,វិវេចនា,1,វីដេអូ,19,សមាគមអក្សរសិល្ប៍ នូ ហាច,8,សម្ដេចព្រះមហាឃោសនន្ទ,13,សុខ-ចាន់ផល,9,សុខ-ប្រីម,1,សុគន្ធ-នីសា,1,សុទ្ធ-បូផា,2,សូក្រាត,2,សៀវភៅ,3,សៀវភៅនិងការអាន,174,សេង-ច័ន្ទមុនីរតន៍,1,សេង-ឌីណា,1,សោន-វណ្ណៈ,1,ស្រង់ពីហ្វេសប៊ុក,105,ហេង-រស្មី,2,ហ្សង់-ហ្វ្រង់ស័រ តាន់,2,អំពីផ្ទះរង្សី,3,អាចារ្យ ឆា,6,អានម្ដងទៀត,1,អ៊ឹម-រជ្ជនី,1,
ltr
item
RANGSEYhome ― Rangsey P. HENG: សៀវភៅ​ដែល​ខ្ញុំ​បាន​អាន ក្នុង​ខែ​មីនា ឆ្នាំ២០២៥
សៀវភៅ​ដែល​ខ្ញុំ​បាន​អាន ក្នុង​ខែ​មីនា ឆ្នាំ២០២៥
RANGSEYhome ― Rangsey P. HENG
https://rangseyhome.rphly.com/2025/04/books-i-read-mar-2025.html
https://rangseyhome.rphly.com/
https://rangseyhome.rphly.com/
https://rangseyhome.rphly.com/2025/04/books-i-read-mar-2025.html
true
8915892745398865520
UTF-8
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents