អរុណសួស្ដី! សៀវភៅ «កំណត់ហេតុស្នេហ៍» នេះជាស្នាដៃសហនិពន្ធរបស់អ្នកនិពន្ធបីរូបគឺ អ្នកនិពន្ធ សុខ ចាន់ផល អ្នកនិពន្ធ អ៊ឹម រចនា, និងអ...
សៀវភៅ «កំណត់ហេតុស្នេហ៍» នេះជាស្នាដៃសហនិពន្ធរបស់អ្នកនិពន្ធបីរូបគឺ អ្នកនិពន្ធ សុខ ចាន់ផល អ្នកនិពន្ធ អ៊ឹម រចនា, និងអ្នកនិពន្ធ ទីហ្សានិត។ ខ្ញុំមានបំណងចង់អានសៀវភៅនេះជាច្រើនថ្ងៃហើយ តែទើបតែឆ្លៀតពេលអានចប់កាលពីម្សិលមិញនេះឯង។
កំណត់ហេតុស្នេហ៍ |
ក្រោយពីបានអានរឿងដែលជាស្នាដៃអ្នកនិពន្ធ អ៊ឹម-រចនា ខ្ញុំនឹកកោតសរសើរក្នុងចិត្តជាខ្លាំង។ សាច់រឿងគឺពិតជាគួរឲ្យជក់ចិត្តណាស់។ ចង់ដឹងអត់ថារឿងអ្វី? គឺរឿង «Message លាក់ស្នេហ៍»។
រឿងនេះធ្វើឲ្យខ្ញុំរំភើបចិត្តមិនតិចទេ។ អ្នកនិពន្ធពិតជាមានទេពកោសល្យក្នុងការសរសេរមែន។ អានរឿងនេះហើយ ធ្វើឲ្យខ្ញុំសប្បាយចិត្តទៅតាមដំណើររឿងដែលប្រកបដោយភាពអាថ៌កំបាំងដ៏សែនហួសចិត្ត។
រៀបរាប់ប៉ុណ្ណឹងចុះ! ចុងក្រោយមានតែទុកភារៈឲ្យអ្នកទាំងអស់គ្នារកទិញសៀវភៅនេះអានដោយខ្លួនឯងទៀតហើយ ដើម្បីឲ្យបានយល់ច្បាស់ពីសៀវភៅនេះ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 30 S65 2008
COMMENTS