សៀវភៅនេះ ខ្ញុំយកមកអានតាំងពីម្សិលម្ង៉ៃ ហើយទើបតែបញ្ចប់ម្សិលមិញនេះឯង។ សៀវភៅនេះរៀបរាប់ពីជីវិតនិងទស្សនៈជាគោលខ្លះៗរបស់ទស្សន...
Cover |
ខ្ញុំជាប់ចិត្តនឹងឆន្ទៈដ៏រឹងមាំរបស់ សូក្រាត ក្នុងការគោរពប្រតិបត្តិតាមច្បាប់ មិនខ្លាចសូម្បីតែសេចក្ដីស្លាប់។ ខ្ញុំក៏គិតដូចជារូបលោកដែរ។ ច្បាប់វិន័យពិតជាសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗនិងសម្រាប់សង្គមជាតិទាំងមូល។ ខ្ញុំគិតថា បុគ្គលដែលជោគជ័យ គឺផ្ដើមចេញពីការមានច្បាប់វិន័យចំពោះខ្លួនឯងនេះឯង។ ក្នុងសង្គមទៀតសោត ច្បាប់វិន័យនេះកាន់តែសំខាន់ថែមទៀត។ អ្វីដែលខ្ញុំមើលឃើញគឺថា បញ្ហានានាក្នុងសង្គមយើងបច្ចុប្បន្ននេះ កើតចេញពីការប្រាសចាកច្បាប់វិន័យនេះឯង។ ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយវែងឆ្ងាយជុំវិញបញ្ហានេះទេ គ្រាន់តែចង់បង្ហើបឲ្យបានជាវិភាគទាននៃការយល់ឃើញខ្លះប៉ុណ្ណោះ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ B R68 1972
COMMENTS