$code: Links

ការងារ​ចុះ​សហគមន៍ និង​ចូល​រួម​ពិធី​បុណ្យ​កឋិន​ទាន វត្ត​ឥន្ទ​រង្សី ហៅ​វត្ត​ត្បែង ខេត្រ​កំពង់ស្ពឺ (០៧ វិច្ឆិកា ២០១៥)

SHARE:

ការងារ​ចុះ​សហគមន៍ និង​ចូល​រួម​ពិធី​បុណ្យ​កឋិន​ទាន វត្ត​ឥន្ទ​រង្សី ហៅ​វត្ត​ត្បែង ខែត្រ​កំពង់ស្ពឺ (០៧ វិច្ឆិកា ២០១៥)

នៅ​ថ្ងៃទី០៧ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ត្រូវនឹង​ថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំមមែ សប្ដស័ក ព.ស. ២៥៥៩ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក​សាស្ត្រាចារ្យ​នៃ​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ ពួក​យើង​បាន​បង្កើត​ឡើង​នូវ​ស្នាដៃ​នៃ​ការ​ចុះ​សហគមន៍​ប្រកប​ដោយ​ភាព​ជោគជ័យ​គួរ​ជាទី​មោទនៈ។ ក្នុង​ការ​ចុះ​សហគមន៍​នេះ បាន​ផ្ដល់​ជា​ផល​វិជ្ជមាន​ជាច្រើន ទាំង​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​និង​សម្រាប់​សហគមន៍។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​លើក​យក​នូវ​គំនិត​យល់​ឃើញ​របស់​ខ្ញុំ ចំពោះ​កិច្ចការ​សហគមន៍។ រួច​បន្ត​រៀបរាប់​ពី​ភាព​លំបាក​មួយ​ចំនួន​ក្នុង​ដំណើរ​ការងារ​ចុះ​សហគមន៍ រួម​នឹង​ការ​យល់ឃើញ​ចំពោះ​បញ្ហា​នានា​ក្នុង​សហគមន៍​នោះ និង​ដំណោះស្រាយ​មួយ​ចំនួន​ឆ្លើយតប​ទៅ​នឹង​បញ្ហា។ ចុង​បញ្ចប់ ខ្ញុំ​នឹង​លើក​ពី​គុណ​តម្លៃ​ដែល​ខ្ញុំ​បាន​សិក្សា​រៀន​សូត្រ​ពី​ការ​ចុះ​សហគមន៍​នេះ។

ការងារ​ចុះ​សហគមន៍​ជា​កិច្ចការ​ដ៏​សំខាន់​មួយ ដែល​គួរ​ត្រូវ​បាន​យល់​ជ្រួតជ្រាប​គ្រប់ៗ​គ្នា ដើម្បី​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ពេញលេញ​ម្នាក់​នៅ​ក្នុង​សង្គម។ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​សិក្សា​ពី​លោក​សាស្ត្រាចារ្យ លើ​គោល​គំនិត​នៃ​ស្មារតី​ស្ម័គ្រចិត្ត​និង​សាមគ្គីភាព ការ​ចុះ​សហគមន៍ គឺ​ជា​ការ​ចូលរួម​អនុវត្ត ផ្សាំ​បណ្ដុះ នូវ​គោលគំនិត​ដ៏​ល្អ​ទាំង​ពីរ​នេះ។ សម័យ​អង្គរ​ដ៏​រុងរឿង កើត​ចេញ​មក​បាន​តាមរយៈ​ស្មារតី​ស្ម័គ្រចិត្ត​និង​សាមគ្គីភាព​នេះ​ឯង។ នៅ​ក្នុង​ថ្នាក់ ខ្ញុំ​បាន​ទទួល​ការ​អប់រំ ឈ្វេងយល់​ពី​គោលគំនិត​ដ៏​សំខាន់​ទាំង​ពីរ​នេះ។ ហើយ​បាន​ឲ្យ​ខ្ញុំ​យល់​ចូលចិត្ត​ជា​ខ្លាំង​ទៅ​លើ​ស្មារតី​ស្ម័គ្រចិត្ត​និង​សាមគ្គីភាព​នេះ។ ជាមួយ​គ្នា​នេះ ការ​ចុះ​សហគមន៍​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​សិក្សា​បន្ថែម។ មាន​ន័យ​ថា មិន​ត្រឹម​សិក្សា​តែ​ទ្រឹស្ដី ហើយ​ពុំ​បាន​អនុវត្ត​នោះ​ទេ។

ក្នុង​ដំណើរ​ចុះ​សហគមន៍​ទៅ វត្ត​ឥន្ទ​រង្សី ហៅ​វត្ត​ត្បែង ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​នេះ យើង​បាន​ជួបប្រទះ​នូវ​បញ្ហា​លំបាក​មួយ​ចំនួន ដែល​អាច​យក​មក​សិក្សា​ស្វែងយល់​ជា​គន្លង​សម្រាប់​ការងារ​ក្រោយៗ​ទៀត​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង។ សម្រាប់​ខ្ញុំ​បញ្ហា​ដែល​បាន​ជួប​ក្នុង​ដំណើរ​ចុះ​សហគមន៍​នេះ មិនមែន​ជា​ឧបសគ្គ​ក្នុង​ការ​បំពេញ​ការងារ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បញ្ហា​ដ៏​តូច​មួយ​នេះ បាន​ប្រែក្លាយ​ទៅ​ជា​មេរៀន និង​កម្លាំង​ចិត្ត​សម្រាប់​ខ្ញុំ​ទៅវិញ។ ជាក់ស្ដែង នៅ​ពេល​ដែល​ពួក​យើង​ធ្វើ​ដំណើរ​ជិត​ដល់​គោលដៅ យើង​បាន​ជួប​នឹង​បញ្ហា​មួយ​គឺ ការ​ជាប់​ផុង​ទៅ​មុខ​មិន​រួច ដែល​បណ្ដាល​មក​ពី​បញ្ហា​ផ្លូវ​នៅ​ទីនោះ។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​គឺ បញ្ហា​មួយ​នេះ​បាន​រំលេច​ឡើង​វិញ​ឲ្យ​ឃើញ​ពី​ស្មារតី​ស្ម័គ្រចិត្ត​និង​ភាព​មាន​សាមគ្គី របស់​ប្រជាជន​នៅ​ទីនោះ ក៏ដូចជា​ក្រុម​ពួក​យើង​ដែល​បាន​ធ្វើ​ដំណើរ​ទៅ។ ជា​ការ​កត់សម្គាល់​របស់​ខ្ញុំ ប្រជាជន​យើង​នៅ​តែ​រក្សា​បាន​នូវ​វប្បធម៌​នៃ​ការ​ស្ម័គ្រចិត្ត ចូលរួម​ជួយ​តាម​សមត្ថភាព យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត។ ជា​រួម យើង​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​គឺ ដោយ​សារ​ស្មារតី​ស្ម័គ្រចិត្ត​របស់​ប្រជាជន​នៅ​ទីនោះ ក៏ដូចជា​ក្រុម​ពួក​យើង​ដែល​ជា​អ្នក​ចូលរួម​ទាំង​អស់​គ្នា ក្រោម​ស្មារតី​សាមគ្គីភាព ដែល​កើត​ចេញ​ពី​ការ​ស្ម័គ្រចិត្ត និង​កិច្ច​ប្រឹងប្រែង​របស់​យើង​គ្រប់ៗ​គ្នា។ នេះ​ជា​ការណ៍​មួយ​ដ៏​ល្អ​ដែល​យើង​គួរ​យក​ចិត្ត​ទុកដាក់​សិក្សា ខិតខំ​ប្រឹងប្រែង​បន្ត​ដើម្បី​ឲ្យ​សង្គមជាតិ​យើង​ឈាន​ដល់​ភាព​ជោគជ័យ​និង​ការ​អភិវឌ្ឍ។

ក្នុង​ដំណើរ​ចុះ​សហគមន៍​នេះ​ផង​ដែរ ខ្ញុំ​បាន​ព្យាយាម​ស្វែងយល់​ទៅ​លើ​បញ្ហា​នានា ដែល​បាន​និង​កំពុង​ចោទ​ឡើង​នៅ​ក្នុង​សហគមន៍។ បញ្ហា​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​មាន​៣​ធំៗ​គឺ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវា​សាធារណៈ បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ការ​អប់រំ។ តាម​ការ​សង្កេត​របស់​ខ្ញុំ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ នៅ​មាន​ភាព​អន់ថយ​នៅ​ឡើយ។ ស្ថានភាព​ភូមិសាស្ត្រ​នៅ​ទីនោះ អាច​ចាត់​ចូល​ជា​តំបន់​ដាច់ស្រយាល ដែល​គួរ​ត្រូវ​បាន​ទទួល​ការ​អភិវឌ្ឍ។ ផ្អែក​លើ​អ្វី​ដែល​ខ្ញុំ​បាន​សង្កេត​ពិនិត្យ​មក សេវា​សាធារណៈ​នៅ​ទីនោះ​ពុំ​មាន​គ្រប់គ្រាន់​ឡើយ។ ដោយ​ទីនោះ​ជា​តំបន់​ដាច់ស្រយាល អ្វី​ដែល​ជា​បញ្ហា​ចោទ​ដែល​ខ្ញុំ​សម្លឹង​ឃើញ​នេះ​គឺ ភាព​ខ្វះខាត​សេវា​សាធារណៈ​លើ​បញ្ហា​សុខភាព។ ជាក់ស្ដែង នៅ​ក្នុង​ដំណើរ​នៃ​ការ​ចុះ​សហគមន៍​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​រឿង​ជាក់ស្ដែង​ដែល​កើត​ឡើង​នៅ​ទីនោះ។ ក្នុង​ដំណើរ​នេះ ខ្ញុំ​បាន​ប្រទះ​ឃើញ​បងស្រី​ម្នាក់ អោប​កូន​របស់​គាត់​ពីរ​នាក់ ដែល​ដៃ​កូន​របស់​គាត់​ទាំង​ពីរ​នាក់​នោះ​កំពុង​ព្យួរ​សេរ៉ូម​នៅ​លើ​ម៉ូតូ មើល​ទៅ​គួរ​អនិច្ចា​ជា​ពន់ពេក។ ខ្ញុំ​សង្កេត​ឃើញ​ថា តាម​ផ្លូវ​ចូល​មក​ក្នុង​វត្ត​នេះ ពុំ​មាន​មន្ទីរ​ពេទ្យ​សម្រាប់​បម្រើ​ជូន​ប្រជាពលរដ្ឋ​ឡើយ។ ដែល​នេះ​គឺ​ជា​បញ្ហា​ដ៏​សំខាន់​មួយ ដែល​គួរ​យក​ចិត្ត​ទុកដាក់​សម្រាប់​ប្រជាជន​នៅ​ទីនោះ។ ក្នុង​នោះ​ដែរ បញ្ហា​សេដ្ឋកិច្ច​ក៏​គួរ​ត្រូវ​បាន​គិតគូរ​ផង​ដែរ ដ្បិតអី​នៅ​ទីនោះ ជីវភាព​ប្រជាជន​នៅ​មាន​កម្រិត​នៅឡើយ។ បើ​តាម​ការ​សង្កេត​របស់​ខ្ញុំ ប្រជាជន​នៅ​ទីនោះ​មាន​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​នៅឡើយ។ ចំពោះ​បញ្ហា​ការ​អប់រំ កាន់តែ​សំខាន់​សម្រាប់​កុមារ យុវជន និង​ប្រជាជន​នៅ​ទីនោះ។ បងស្រី​ដែល​មាន​កូនៗ​ឈឺ​ដល់​ទៅ​ពីរ​នាក់ មិន​ដឹង​ថា​ទាំង​ខ្លួន​គាត់​និង​កូនៗ​របស់​គាត់​មាន​កម្រិត​អប់រំ​បែប​ណា ពិសេស​ការ​យល់ដឹង​ទៅ​លើ​សុខភាព​និង​អនាម័យ​នេះ​តែ​ម្ដង។ បញ្ហា​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ និង​លើក​ឡើង​នេះ មាន​ភាព​ពាក់ព័ន្ធ​គ្នា ដែល​ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​គួរ​យក​ចិត្ត​ទុកដាក់​កែ​លម្អ​ជា​បន្ទាន់​ឲ្យ​បាន​ឆាប់រហ័ស។ សម្រាប់​ខ្ញុំ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវា​សាធារណៈ​គឺ ជា​ចំណុច​ដែល​សំខាន់​ដែល​គួរ​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​កែ​លម្អ។ ដោយ​ចំពោះ​គឺ បញ្ហា​សេវា​សុខភាព ដែល​ជា​រឿង​ដ៏​សំខាន់។ យើង​គួរ​រក្សា​ធនធានមនុស្ស​របស់​យើង​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​សិន បញ្ហា​ការអប់រំ​និង​ជីវភាព​រស់នៅ​ជា​រឿង​ដែល​គួរ​គិត​នៅ​ពេល​ក្រោយ។ ទោះ​ជា​យ៉ាង​ណា បើ​យើង​អាច​ថែរក្សា​ការពារ​កម្លាំង​ធនធាន​មនុស្ស​របស់​យើង​ហើយ យើង​គួរ​គិត​ទៅ​លើ​បញ្ហា​បណ្ដុះ​ធនធាន​ទាំងនេះ​ឲ្យ​បាន​ជា​ធនធាន​ដ៏​មាន​សក្ដានុពល​សម្រាប់​សង្គមជាតិ។ បញ្ហា​សេដ្ឋកិច្ច​ក៏​ជា​បញ្ហា​ដ៏​សំខាន់​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​ជា​បន្តបន្ទាប់។ បើ​ធនធាន​មនុស្ស​របស់​យើង​មាន​ឆន្ទៈ​នឹង​ចាប់​យក​ការ​ចេះដឹង យើង​គួរ​ចូលរួម​បង្ក​លក្ខណៈ​ឲ្យ​ពួក​គេ​បាន​សម្រេច​នូវ​ឆន្ទៈ​និង​គោលបំណង​របស់​ពួក​គេ ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​របស់​យើង​ទាំងមូល។
© រក្សា​សិទ្ធិ​គ្រប់​យ៉ាង
ក្រៅ​ពី​ការ​យល់​ឃើញ​និង​ការ​សង្កេត​ពិនិត្យ​របស់​ខ្ញុំ​ជុំវិញ​បញ្ហា រួម​នឹង​ដំណោះស្រាយ​សម្រាប់​សហគមន៍​នៅ​ទីនោះ ខ្ញុំ​នៅ​បាន​ទទួល​ចំណេះដឹង​ថ្មីៗ​និង​គុណ​ប្រយោជន៍​ជាច្រើន​ពី​កិច្ចការ​ចុះ​សហគមន៍​នេះ។ ការ​ចុះ​សហគមន៍​នេះ​បាន​ពង្រីក​ការ​គិត​របស់​ខ្ញុំ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។ ខ្ញុំ​បាន​យល់​កាន់តែ​ច្បាស់​ពី​គុណ​តម្លៃ​នៃ​កិច្ចការ​នេះ។ លើស​ពី​នេះ​ទៀត ការ​ចុះ​សហគមន៍​បាន​បង្ក​លក្ខណៈ​ឲ្យ​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​ជា​យុវជន​ដ៏​ល្អ​មួយ​រូប ក្រោម​ស្មារតី​ស្ម័គ្រចិត្ត​ប្រកប​ដោយ​សាមគ្គីភាព ខិតខំ​ចូលរួម​ធ្វើ​ការងារ​ដើម្បី​សង្គម។ ជាង​នេះ​ទៀត កិច្ច​ចុះ​សហគមន៍​នេះ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ការ​យល់ដឹង​ពី​ទិដ្ឋភាព​ពិភព​ខាងក្រៅ បញ្ហា​សុខទុក្ខ​របស់​ប្រជាជន​ក្នុង​សង្គម​ជាមួយ​គ្នា។ ខ្ញុំ​បាន​ទទួល​ការ​យល់ដឹង​ពី​ដំណើរការ​នៃ​ការ​ដឹកនាំ​មួយ​ចំនួន ដែល​ជា​ទុន​សម្រាប់​ការ​បំពេញ​ការងារ​ពេល​ក្រោយ​ជា​បន្ត​ទៀត។ លើស​ពី​នេះ​ទៀត ការ​ចុះ​សហគមន៍​នេះ បាន​បង្ក​លក្ខណៈ​ឲ្យ​ខ្ញុំ​បាន​សិក្សា​ស្វែងយល់​ពី​បញ្ហា ដែល​ឈាន​ដល់​ការ​គិតគូរ​រក​ដំណោះស្រាយ​ក្នុង​នាម​ជា​យុវជន​សសរទ្រូង​ជាតិ​មួយ​រូប។ ការ​ចុះ​សហគមន៍​នេះ​ផង​ដែរ បាន​បង្កើត​ឱកាស​ឲ្យ​ខ្ញុំ​បាន​ចែករំលែក​ចំណេះដឹង​ទៅ​កាន់​ប្អូនៗ​សិស្សានុសិស្ស​នៅ​ទីនោះ ដែល​បាន​រួមចំណែក​ក្នុង​ការ​ពង្រឹង​នូវ​ភាព​ចេះដឹង​បន្ថែម ទាំង​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​និង​ពួក​គេ​នៅ​ទីនោះ។
© រក្សា​សិទ្ធិ​គ្រប់​យ៉ាង
សរុប​ជា​រួម​មក កិច្ច​ការងារ​សហគមន៍ គឺ​ជា​ការងារ​ដ៏​សំខាន់ ដែល​ទាមទារ​ឲ្យ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​សង្គម​ចូលរួម​គិត ចូលរួម​ធ្វើ ដើម្បី​បាន​ជា​ប្រយោជន៍​សម្រាប់​ជាតិ​យើង​ទាំងមូល។ កិច្ច​ការងារ​ចុះ​សហគមន៍ បាន​ផ្ដល់​នូវ​គុណ​តម្លៃ ទាំង​អ្នក​បំពេញ​និង​ទាំង​អ្នក​ទទួល។ ជាង​នេះ​ទៀត ការងារ​ចុះ​សហគមន៍ ជា​កត្តា​ដ៏​ចម្បង​ដែល​ធ្វើ​ឲ្យ​សង្គមជាតិ​មួយ​ទទួល​បាន​នូវ​ភាព​រីកចម្រើន​ប្រកប​ដោយ​ផ្លែផ្កា។ ដូច​មាន​ភស្តុតាង​ជា​សំអាង​ស្រាប់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​យើង នៅ​សម័យ​អង្គរ​និង​សម័យ​ក្រោយ​មក​ដែល​ជាតិ​យើង​ត្រូវ​ធ្លាក់​ក្នុង​ភាព​ទន់ខ្សោយ។ ដោយ​ពិត សមិទ្ធផល​និង​ភាព​រីកចម្រើន​នានា​នៅ​សម័យ​អង្គរ គឺ​កើត​ចេញ​ពី​ស្មារតី​ស្ម័គ្រចិត្ត​និង​សាមគ្គីភាព ដែល​ជា​គុណ​តម្លៃ​នៅ​ក្នុង​ការ​ចុះ​សហគមន៍​នេះ​ឯង។ ជា​ចុង​ក្រោយ​នេះ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​មួយ​រូប ខ្ញុំ​សូម​ប្ដេជ្ញា​ចូលរួម​បណ្ដុះ​នូវ​វប្បធម៌​ដ៏​ល្អ​ប្រពៃ​នេះ ដល់​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​សង្គម ដើម្បី​ជា​ប្រយោជន៍​ចូលរួម​ក្នុង​ការ​នាំ​នាវា​កម្ពុជា​ឈាន​ទៅ​រក​ភាព​ជោគជ័យ​និង​ប្រកប​ដោយ​ការ​អភិវឌ្ឍ។

COMMENTS

$title: Post Section

$title: Reaction Button

$title: Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more: Terms

NEW UPDATES ABOUT THIS SITE$type=blogging$show=/p/site-info.html

Name

ACCD,1,Ajahn Sumedho,5,Contend With Myself,4,Coursework,1,DoIT-MoI,34,Donald J. Trum,2,Dyna KIM,1,E-បណ្ណាល័យ,4,eLibrary,1,English,46,ent: Jokes,1,ent: Poems,1,ent: Stories,1,Entertainment,1,Extracted From Facebook,2,Facebook,1,Fight With Myself,1,Google Sheets,6,Knowledge,3,kwl: Reviews,1,kwl: Tips,1,lan: English,51,lan: Khmer,1,Moral Stories,1,News,2,nws: Global,1,nws: Local,1,Quotes,1,rac: hide,1,Rangsey HENG,1,Rhonda Byrne,1,Robert I. Kiyosaki,2,Steve Jobs,1,tag: hi,1,tag: ភាសាខ្មែរ,1,Testimonials,3,Thich Nhat Hanh,15,Uncategorized,2,កំណត់ហេតុ,335,កំណាព្យ,36,កម្សាន្ត,37,ការតែងនិពន្ធ,8,កិច្ចការសាលា,30,កេង-វ៉ាន់សាក់,3,កែម-ឡី,42,ក្របសៀវភៅ,13,គង់-ប៊ុនឈឿន,3,គំនិតនិងទស្សនៈ,18,គន្លឹះ,4,គបផ សាស្ត្រា,12,គយ-សារុន,2,គាំង-សុភា,1,គីម-ឌីណា,2,ងិន-ភេន,2,ចក់-ឫទ្ធី,1,ចំណេះដឹង,51,ច័ន្ទ-សំណព្វ,2,ច័ន្ទ-ឫទ្ធី,2,ចាន់-ពិសុទ្ធ,3,ឈុន-សំណាង,2,ឈ្លោះនឹងខ្លួនឯង,39,ញ៉េប-សែ,1,ទិវាជាតិអំណាន,1,ទុត-បូ,98,ធីតាឯកសង្ក្រាន្ត,1,នូ-ហាច,3,នួន-ពេជ្រស៊ូដេនី,2,ប៊ុត-សាវង្ស,8,បេតិកភណ្ឌ,3,ផលព្រឹក្ស,29,ព័ត៌មាន,23,ពិព័រណ៍សៀវភៅកម្ពុជា,18,ព្រះពុទ្ធដីកា,3,ភេ-និមល,1,យិន-លួត,2,យូណេស្កូ,3,រម្លឹករឿងចាស់,10,រូបភាព,2,រឿង,59,រឿងកំប្លែង (កែម-ឡី),19,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,រៀនពាក្យខ្មែរ,99,រៀនពាក្យថ្មី,2,រៀនអង់គ្លេស,1,លី-សុវីរ,3,វិវេចនា,1,វីដេអូ,20,សមាគមអក្សរសិល្ប៍ នូ ហាច,8,សម្ដេចព្រះមហាឃោសនន្ទ,13,សុខ-ចាន់ផល,9,សុខ-ប្រីម,1,សុគន្ធ-នីសា,1,សុទ្ធ-បូផា,2,សូក្រាត,2,សៀវភៅ,3,សៀវភៅនិងការអាន,172,សេង-ច័ន្ទមុនីរតន៍,1,សេង-ឌីណា,1,សោន-វណ្ណៈ,1,ស្រង់ពីហ្វេសប៊ុក,105,ហេង-រស្មី,2,ហ្សង់-ហ្វ្រង់ស័រ តាន់,2,អំពីផ្ទះរង្សី,3,អាចារ្យ ឆា,6,អានម្ដងទៀត,1,អ៊ឹម-រជ្ជនី,1,
ltr
item
RANGSEYhome ― Rangsey P. HENG: ការងារ​ចុះ​សហគមន៍ និង​ចូល​រួម​ពិធី​បុណ្យ​កឋិន​ទាន វត្ត​ឥន្ទ​រង្សី ហៅ​វត្ត​ត្បែង ខេត្រ​កំពង់ស្ពឺ (០៧ វិច្ឆិកា ២០១៥)
ការងារ​ចុះ​សហគមន៍ និង​ចូល​រួម​ពិធី​បុណ្យ​កឋិន​ទាន វត្ត​ឥន្ទ​រង្សី ហៅ​វត្ត​ត្បែង ខេត្រ​កំពង់ស្ពឺ (០៧ វិច្ឆិកា ២០១៥)
ការងារ​ចុះ​សហគមន៍ និង​ចូល​រួម​ពិធី​បុណ្យ​កឋិន​ទាន វត្ត​ឥន្ទ​រង្សី ហៅ​វត្ត​ត្បែង ខែត្រ​កំពង់ស្ពឺ (០៧ វិច្ឆិកា ២០១៥)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2e_MTE_pXv2I_VYF3tgw8exTQH7ykGdl7OcHL0qvxhp4Le63hB3I4HIt_hPZwlOixjSIrzdfaYzSaqwRfjR1tfGa1oCnawH-ZzvX6cEYrz_LlYEGQrHMtSCaxz2j2UuO8qpaQKuRyDbtV/s1600/Community+%252807+Nov+2015%2529+Me.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2e_MTE_pXv2I_VYF3tgw8exTQH7ykGdl7OcHL0qvxhp4Le63hB3I4HIt_hPZwlOixjSIrzdfaYzSaqwRfjR1tfGa1oCnawH-ZzvX6cEYrz_LlYEGQrHMtSCaxz2j2UuO8qpaQKuRyDbtV/s72-c/Community+%252807+Nov+2015%2529+Me.png
RANGSEYhome ― Rangsey P. HENG
https://rangseyhome.blogspot.com/2015/11/puc-khmer-history-community-service-and-kathina-at-wat-tbeng-kampong-speu.html
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/2015/11/puc-khmer-history-community-service-and-kathina-at-wat-tbeng-kampong-speu.html
true
8915892745398865520
UTF-8
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents