១២ ខែមិថុនា ឆ្នាំ ២០១៦ ចំណងជើង ៖ វិធីគិតនាំជីវិតទៅកាន់សក្ដានុពល លេខ ISBN ៖ ៩៧៨ ៩៩៩ ៦៣ ៦០ ៣១២ កម្រាស់ ៖ ៩៦ ទំព័រ អ្នករៀបរៀង ៖ ប្...
ចំណងជើង ៖ វិធីគិតនាំជីវិតទៅកាន់សក្ដានុពល
លេខ ISBN ៖ ៩៧៨ ៩៩៩ ៦៣ ៦០ ៣១២
កម្រាស់ ៖ ៩៦ ទំព័រ
អ្នករៀបរៀង ៖ ប្រាជ្ញ វិជ័យ
ឆ្នាំបោះពុម្ព ៖ ២០១២ (បោះពុម្ពលើកទី ១)
គ្រឹះស្ថានបោះពុម្ពផ្សាយ ៖ ដាំដើមជីវិត
តម្លៃ ៖ ៦ ០០០ រៀល
អារម្ភកថា
“កើតមកពីដី ចូរប្រើវាឲ្យអស់ ចាំចូលទៅក្នុងដីវិញ ។ ហាមនិយាយថា ខ្ញុំមិនអាច ។ ចូរទៅធ្វើសិន វាកំពុងរង់ចាំមនុស្សដូចជារូបអ្នកធ្វើវាហើយ ។"
១- វិធីដើម្បីដឹងថាអ្នកពិតជាមានសក្ដានុពល
“ដាស់យក្សឲ្យក្រោក ហើយប្រើយក្ស"
“អ្វីដែលអ្នកគិតថាវាមានតម្លៃ ចូរចាប់ផ្ដើមធ្វើវាពីថ្ងៃនេះតទៅ ។"
សង្ខេបវិធីដើម្បីដឹងថាអ្នកពិតជាមានសក្ដានុពល
- គិតពីក្ដីស្រមៃដែលចង់បាន (ផ្ដោតលើអ្វីដែលអ្នកចង់បាន)
- សាងនិងគ្រប់គ្រងគំនិតវិជ្ជមានក្នុងខ្លួន ជម្រុះចោលគំនិតអវិជ្ជមាន
- សាទរគ្រប់រឿង (ទាំងបរាជ័យនិងជោគជ័យ)
- រស់នៅក្នុងបច្ចុប្បន្ន
២- វិធីសម្រេចបាននូវសក្ដានុពលដ៏ពេញលេញ
"ជីវិតជាការពិសោធន៍ឬការសាកល្បង ។ ដូចនេះ នៅពេលអ្នកមានកំហុស អ្នកនឹងមានវាធ្វើជាមេរៀន និងជួយឲ្យអ្នករឹងមាំឡើង ។"
“មុនដំបូង អ្នកកសាងគម្រោង បន្ទាប់មកគម្រោងនឹងកសាងអ្នកវិញ ។"
“ត្រូវចងចាំជានិច្ចថា មនុស្សគ្រប់រូបសុទ្ធតែមានសក្ដានុពល ។ ដូចនេះ ស្វែងរកសក្ដានុពលរបស់អ្នក ហើយធ្វើដំណើរជាមួយវា ដើម្បីភាពជោគជ័យ ។"
“ចាប់ផ្ដើមថ្ងៃនេះដោយភាពច្បាស់លាស់ ឬដោយភាពវិជ្ជមាន ព្រោះថ្ងៃនេះ វាជាឫសគល់នៃជីវិតទាំងមូលរបស់អ្នកហើយ ។"
សង្ខេបវិធីសម្រេចបាននូវសក្ដានុពលដ៏ពេញលេញ
- សួរខ្លួនឯងនូវអ្វីដែលចង់បាន
- រៀបចំគម្រោង
- ប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើ
- ចាប់ផ្ដើមពីជំហានតូចៗមុន
- ទទួលយកការឈឺចាប់ (រៀនពីកំហុស)
- ជឿជាក់លើខ្លួនឯង
- រៀនស្គាល់ពីសង្គមឲ្យបានច្រើន
សង្ខេបវិធីសាងភាពជឿជាក់
- ចូរគិតថា អ្នកជាមនុស្សពូកែ មនុស្សមានសមត្ថភាព
- ប្រាប់ខ្លួនអ្នក «ខ្ញុំជឿ ខ្ញុំអាច ! ខ្ញុំអាចធ្វើបាន !»
- ឈប់គិត ហើយជំនួសមកវិញដោយការរៀនធ្វើ
៣- វិធីកំណត់គោលដៅ
“ភាពអស្ចារ្យកំពុងហៅអ្នក តែអ្នកភ័យខ្លាចក្នុងការឆ្លើយតបទៅវា ។"
សង្ខេបវិធីកំណត់គោលដៅ
- រកឲ្យឃើញនូវអ្វីដែលអ្នកចង់បានបំផុតក្នុងជីវិតរបស់អ្នក
- ស្វែងយល់ពីអ្វីដែលអ្នកចង់បាន រួចអនុវត្តគម្រោងដោយភាពច្បាស់លាស់
- ចាប់ផ្ដើមពីចំណុចតូចៗ តាំងចិត្តធ្វើឲ្យបានទៀងទាត់
- មានភាពវិជ្ជមាន (កុំមើលងាយខ្លួនឯង)
- សរសេរគោលដៅដាក់លើក្រដាស ដើម្បីរំឭកខ្លួនឯងជាប្រចាំ
៤- វិធីសាស្ត្រដើម្បីសម្រេចគោលដៅ
“កុំភ្លេចពាក្យថា ដំណើររាប់រយជំហាន ចាប់ផ្ដើមពីមួយជំហាន ។"
គោលការណ៍គោលដៅឆ្លាតវៃ
- S = Specific ជាក់លាក់
- M = Measurable អាចវាស់វែងបាន
- A = Achievable អាចសម្រេចបាន
- R = Realistic មានភាពប្រាកដប្រជា
- T = Timely អនុវត្តតាមកាលវេលា
សង្ខេបវិធីសាស្ត្រដើម្បីសម្រេចគោលដៅ
- លើកទឹកចិត្តខ្លួនឯង
- ចាប់ផ្ដើមពីថ្ងៃនេះ
- អនុវត្តគម្រោងឲ្យបានទៀងទាត់
- យកជោគជ័យតូចទៅគាស់យកជោគជ័យធំៗ
- គិតវិជ្ជមាន អត់ធ្មត់ ព្យាយាម
- រៀនពីកំហុស រៀនពីអតីតកាល រៀនពីអ្នកដទៃ
- នឹកស្រមៃពីភាពជោគជ័យ
- ត្រួតពិនិត្យនិងវាយតម្លៃគោលដៅជាប្រចាំ
៥- វិធីទាញជីវិតឲ្យរស់នៅក្នុងបច្ចុប្បន្ន
“អ្នកមិនអាចធ្វើឲ្យជីវិតរបស់អ្នកពោរពេញដោយសក្ដានុពលបានទេ ប្រសិនបើអ្នកមិនបានរស់នៅជាមួយនឹងពេលបច្ចុប្បន្ន ។"
ចូរចាំថា ការគិតរបស់យើងអាចរីកមាឌ អ្នកកាន់តែគិតវារីកមាឌកាន់តែធំ ។ គិតអាក្រក់ភាពអាក្រក់រីក គិតល្អភាពល្អរីក ។"
អាថ៌កំបាំងនៃសេចក្ដីសុខនិងមានជោគជ័យ គឺរស់នៅជាមួយពាក្យថា ឥលូវនេះ ។"
សង្ខេបវិធីទាញជីវិតឲ្យរស់នៅក្នុងបច្ចុប្បន្ន
- ប្រកាន់គំនិតសុទិដ្ឋិនិយម (រៀនពីជីវិតអ្នកកាលនៅជាកូនក្មេង)
- ផ្ដោតលើអ្វីដែលអ្នកកំពុងធ្វើ
- ញញឹមពេលក្រោកពីគេង
- ធ្វើសកម្មភាពសប្បុរសធម៌ (រំឭកដល់អំពើល្អដែលអ្នកបានធ្វើ)
- ធ្វើសមាធិ រៀនឲ្យអភ័យ
- រីករាយជាមួយសិល្បៈ តន្ត្រី ធម្មជាតិ
* ការរស់នៅក្នុងបច្ចុប្បន្ន មិនមែនមានន័យថា អ្នកមិនខ្វល់ខ្វាយ ព្រងើយកន្តើយ ឬមិនទទួលខុសត្រូវចំពោះអនាគតឡើយ ។ ប៉ុន្តែ មានន័យថា អ្នកកំពុងផ្ដោតទៅលើអ្វីដែលអ្នកកំពុងធ្វើ ដោយមិនអនុញ្ញាតឲ្យចិត្តរបស់អ្នករងទុក្ខសោកពីអតីតកាល ឬភ័យព្រួយពីអនាគតឡើយ ។
៦- វិធីធ្វើឲ្យជីវិតអ្នកល្អបំផុតតាមដែលអ្នកអាចធ្វើបាន
“ចូរកុំធ្វើជាមនុស្សអង្គុយសំកុក ហើយនិយាយថា ចង់បាននឹងគេដែរ ។ ស្ដាប់មើលទៅ វាអាក្រក់ខ្លាំងណាស់ ។"
ទោះបីមិនមានឆ្កែអង្គែស៊ីមួយក្បាលជឿអ្នក ក៏អ្នកត្រូវតែជឿជាក់លើខ្លួនឯងដែរ ។"
សង្ខេបវិធីធ្វើឲ្យជីវិតអ្នកល្អបំផុតតាមដែលអ្នកអាចធ្វើបាន
- ស្វែងរកអ្វីដែលអ្នកចង់បានក្នុងជីវិត
- និយាយទៅកាន់ខ្លួនអ្នកថា អ្នកនឹងធ្វើឲ្យជីវិតអ្នកល្អបំផុត
- ស្វែងរកមនុស្សគំរូ
- ញញឹមគ្រប់ពេលវេលា
- សាកល្បងធ្វើរឿងថ្មីៗដែលមិនធ្លាប់ធ្វើ
- ឲ្យរង្វាន់ខ្លួនអ្នក ពេលដែលអ្នកសម្រេចបានអ្វីមួយ
៧- ដឹកនាំជីវិតអ្នកឲ្យមានភាពក្ដៅគគុក
“មួយជំហានរបស់អ្នក មានប្រយោជន៍និងមានតម្លៃណាស់ អ្នកកាន់តែដើរ អ្នកកាន់តែដឹង ។"
សង្ខេបវិធីដឹកនាំជីវិតអ្នកឲ្យមានភាពក្ដៅគគុក
- ស្វែងរកឲ្យឃើញនូវអ្វីដែលអ្នកស្រលាញ់
- ស្វែងរកឲ្យឃើញនូវអ្វីដែលអ្នកពូកែ
- និយាយពីអារម្មណ៍របស់អ្នកចេញមក
- ទាញយកកម្លាំងពីអ្នកដទៃ (ចំណាយពេកជាមួយមនុស្សជោគជ័យ និងមនុស្សដែលអ្នកស្រលាញ់)
៨- វិធីបញ្ឈប់ការព្រួយបារម្ភ ហើយដាំដើមជីវិតសាជាថ្មី
សង្ខេបវិធីបញ្ឈប់ការព្រួយបារម្ភ ហើយដាំដើមជីវិតសាជាថ្មី
- ចាប់ការព្រួយបារម្ភឲ្យជាប់ (កុំបណ្ដោយឲ្យការព្រួយបារម្ភទាញអ្នកធ្លាក់ក្នុងក្ដីសោកសៅ)
- លែងការព្រួយបារម្ភ ទើបការព្រួយបារម្ភលែងអ្នកវិញ
- កាត់បន្ថយការភ័យខ្លាចដោយការអនុវត្តលើអ្វីដែលអ្នកភ័យខ្លាច
- រស់ក្នុងបច្ចុប្បន្នជានិច្ច
- ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់របស់អ្នក
- ចូលរួមសកម្មភាពកីឡានិងសិល្បៈ
៩- ដាំដើមជីវិតអ្នកទៅកាន់ភាពជាជើងឯក (Champion )
“ជើងឯក (Champion ) គឺបានទៅលើអ្នកមិនឈប់ប្រយុទ្ធក្នុងសង្គ្រាមជីវិតរបស់ពួកគេ; ពួកគេមានទស្សនៈប្រចាំជីវិតថា ជីវិតគឺការធ្វើសង្គ្រាម ។"
“អ្នកឈ្នះ គឺគិតមិនដែលចាញ់ ។"
សង្ខេបវិធីដាំដើមជីវិតអ្នកទៅកាន់ភាពជាជើងឯក (Champion )
- ប្រើជីវិតប្រកបដោយភាពរីករាយ (សុទិដ្ឋិនិយម)
- ក្ដាប់ឲ្យជាប់នូវទេពកោសល្យធម្មជាតិ
- មានវិន័យ (គោរពគោលការណ៍របស់ខ្លួន, រៀបចំគម្រោង, អនុវត្តគម្រោង)
- កុំបាក់ស្បាតពេលអ្នកចាញ់
១០- វិធីបញ្ឈប់ភាពស្ទាក់ស្ទើររបស់អ្នក
“មាន ១០០ ផ្លូវដើម្បីបំបាក់សត្រូវ តែមានផ្លូវតែមួយគត់ដើម្បីឈ្នះសត្រូវ គឺធ្វើមុននោះឯង ។"
សង្ខេបវិធីបញ្ឈប់ភាពស្ទាក់ស្ទើររបស់អ្នក
- ស្វែងយល់ពីភាពស្ទាក់ស្ទើរ (មនុស្សគ្រប់គ្នាសុទ្ធតែមានភាពស្ទាក់ស្ទើរ តែចូរកុំបណ្ដោយឲ្យភាពស្ទាក់ស្ទើរបំផ្លាញអ្នក)
- ដោះស្រាយភាពភ័យខ្លាច
«"យើងទាំងអស់គ្នាគឺជាមនុស្ស ដូចនេះ យើងមិនត្រូវខ្លាចមនុស្សឡើយ ។" មានកំហុស ទទួលយកកំហុស ហើយដើរទៅមុខ ។ កំហុសមិនមែនជាទីបញ្ចប់នៃជីវិតឡើយ ។» - ចាប់ផ្ដើមធ្វើនូវអ្វីដែលថ្មី
១១- សាងខ្លួនឯងជាបុគ្គលសំខាន់
សង្ខេបវិធីសាងខ្លួនឯងជាបុគ្គលសំខាន់
- សាងភាពជាម្ចាស់ការ ដោយផ្ដោតតែលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន
- ជ្រើសរើសឥរិយាបថវិជ្ជមាន
- ជឿជាក់លើខ្លួនឯង
- សាងសម្ពន្ធភាពជាមួយមនុស្ស
១២- វិធីសាងក្ដីសង្ឃឹម
សង្ខេបវិធីសាងក្ដីសង្ឃឹម
- គិតពីគម្រោងជីវិត
- សម្លឹងមើលមនុស្សជុំវិញខ្លួន (ពិនិត្យមើលមនុស្សដែលពោរពេញដោយក្ដីសង្ឃឹម)
- បើកភ្នែកជាមួយក្ដីសង្ឃឹម
- អភិវឌ្ឍខ្លួនជាប្រចាំ
១៣- កម្លាំងនៃការគិត
“សូម្បីតែជីវិតរបស់អ្នកក៏ដោយ ក៏គំនិតជាអ្នកបង្កើតដូចគ្នា ។"
អនាគតជារឿងវែងឆ្ងាយ មិនទាន់មកដល់ ហើយក៏មិនទាន់ទាយទុកបាន ។ ប៉ុន្តែ អនាគតអ្នកអាស្រ័យទៅលើការគិតរបស់អ្នកឥលូវនេះ ។ ឥលូវនេះ ជាបុព្វហេតុនៃអនាគតរបស់អ្នក ។
អ្នកនឹងក្លាយទៅជាអ្វីដែលអ្នកគិត ។ (Earl Nightingale)
១៤- បង្វែរគំនិតឲ្យក្លាយជាឱកាស
“សូមចាំថា ឱកាសអាចមកគោះទ្វារផ្ទះយើង តែយើងត្រូវបើកទ្វារទទួលស្វាគមន៍វាដោយរួសរាយ និងសម្លឹងយកផលប្រយោជន៍ពីវា ។"
ប្រសិនបើអ្នកបរាជ័យក្នុងការធ្វើគម្រោង វាមានន័យថា អ្នកកំពុងធ្វើគម្រោងដើម្បីបរាជ័យ ។
សង្ខេបវិធីស្វែងរកឱកាសដើម្បីភាពជោគជ័យ
- ជ្រើសរើសតែរឿងមួយមកធ្វើ
- ប្ដេជ្ញាចិត្ត
- ចាប់ផ្ដើមធ្វើភ្លាម
- រៀបចំគម្រោង អនុវត្តគម្រោង
- កសាងការគាំទ្រ
COMMENTS