ពិព័រណ៍សៀវភៅឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងមានអ្នកចូលទស្សនាកើនឡើងយ៉ាងច្រើន។ ពិព័រណ៍សៀវភៅឆ្នាំក្រោយ គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី០៨-១០ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅល្ងាចនេះ លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្សនិងឯកសារវិទូ បានឲ្យដឹងថា ពិព័រណ៍សៀវភៅឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងមានអ្នកចូលទស្សនាកើនឡើងយ៉ាងច្រើន។ លោកបន្តថា តាមការរំពឹងទុកថានឹងមានអ្នកចូលទស្សនាចំនួន ១៥០០០ នាក់ តែជាក់ស្ដែង ចំនួនអ្នកទស្សនាបានកើនដល់ ២៥០០០ នាក់ កើនឡើងខ្លាំងបើធៀបទៅនិងឆ្នាំមុន ដែលមានអ្នកចូលទស្សនាត្រឹមតែ ១២000នាក់ ប៉ុណ្ណោះ។ ចំណែកឯចំនួនស្តង់ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ។ ជាក់ស្ដែង ពិព័រណ៍សៀវភៅឆ្នាំមុនមានត្រឹមតែ ៥០ស្តង់ ប៉ុណ្ណោះ ចំណែកឆ្នាំនេះកើនឡើងដល់ ៧០ ស្តង់ (*) ឯនោះ។
លោកបានបង្ហើបឲ្យដឹងថា ពិព័រណ៍សៀវភៅឆ្នាំក្រោយ គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែធ្នូ ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានថ្លែងនូវអំណរគុណចំពោះអ្នកចូលរួមសហការទាំងអស់ ពិសេសក្រុមយុវជនស្ម័គ្រចិត្តដែលខិតខំបំពេញការងារប្រកបដោយឆន្ទៈ លេចចេញជាផ្លែផ្កាយ៉ាងល្អប្រសើរគួរជាទីមោទនៈ។ លោកបន្តបង្ហើបឲ្យដឹងទៀតថា សម្រាប់ក្រុមយុវជនស្ម័គ្រចិត្ត អាចនឹងមានការជួបជុំមួយ ដើម្បីអបអរការខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់នៃពិព័រណ៍សៀវភៅលើកទី៥ នេះ។
_______________
(*) តួលេខចុងក្រោយពីគេហទំព័រពិព័រណ៍សៀវភៅកម្ពុជា ៦៣ ស្តង់។
COMMENTS