ថ្ងៃនេះជាថ្ងៃចុងក្រោយសម្រាប់ខែមិថុនា។ ល្ងាចនេះ ខ្ញុំបានទៅបណ្ណាគារដែលនៅក្បែរផ្ទះ ដើម្បីទិញសៀវភៅកំណត់ហេតុនិងសម្ភារៈខ្លះ...
ចេញពីបណ្ណាគារ ខ្ញុំបានបន្តដំណើររសាត់តែលតោលតែម្នាក់ឯងរហូតដល់មុខព្រះបរមរាជវាំង។ ដំបូង ខ្ញុំដើរលំហែតាមផ្លូវជាប់មាត់ទន្លេដែលគេទើបសាងសង់ថ្មី។ ខ្ញុំដើរបានប្រហែលពីរ-បីរយម៉ែត្រក៏បានជួបនឹងបុរសជនជាតិឥណ្ឌាម្នាក់។ គាត់បានពឹងខ្ញុំឲ្យជួយថតរូបឲ្យគាត់។ គាត់ហុចម៉ាស៊ីនថតឲ្យខ្ញុំ ហើយនិយាយមកកាន់ខ្ញុំថា Photo ដែលគាត់ចង់មានន័យថា ឲ្យខ្ញុំជួយថតរូបឲ្យគាត់។ មានអី...! ចំខ្ញុំអ្នកជំនាញផង ចេះតែចុចទៅ បានពីរប៉ុស្តិ៍ដែរហ្នឹង។ ស្អាតឬមិនស្អាត មិនដឹងទេ ដឹងតែចុចក្រឹបៗគ្មានប្រណី។ ហាស! ហាស! គាត់ចេះនិយាយភាសាជាតិយើងបានបន្តិចដែរ គឺ «អរគុណ»។ ហាស! ហាស! ចេះអរគុណអីណាទៀត។ រីករាយដែលបានជួបណា!
ដើរបានមួយជុំ ខ្ញុំក៏ចេញពីទីនោះសំដៅទៅផ្លូវថ្មើរជើងមាត់ទន្លេខាងមុខព្រះបរមរាជវាំងវិញ។ ដើរតាមផ្លូវនេះ ខ្ញុំបានសង្កេតឃើញសកម្មភាពមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ចាំពេលក្រោយ ខ្ញុំនឹងលើកយករឿងទាំងនោះមកនិយាយ។ អូ! ម៉ោងដប់មួយបាត់ទៅហើយ។ ខ្ញុំសុំបញ្ចប់ត្រឹមនេះហើយ។
រាត្រីសួស្ដី!
COMMENTS