នារីក្រមុំម្នាក់ទើបតែរើផ្ទះថ្មីៗ ហើយបានមករស់នៅជិតផ្ទះគ្រួសារក្រីក្រមួយ ដែលមានស្ត្រីមេម៉ាយនិងកូនពីរនាក់។ នាយប់ម...
នារីក្រមុំម្នាក់ទើបតែរើផ្ទះថ្មីៗ ហើយបានមករស់នៅជិតផ្ទះគ្រួសារក្រីក្រមួយ ដែលមានស្ត្រីមេម៉ាយនិងកូនពីរនាក់។
នាយប់មួយ ភ្លើងក៏ស្រាប់តែដាច់។ រំពេចនោះ នារីក្រមុំបម្រុងនឹងអុចទៀនបំភ្លឺ ស្រាប់តែសំឡេងគោះទ្វារបន្លឺឡើង។
នារីក្រមុំបានរត់ទៅបើកទ្វារ ហើយក៏ឃើញក្មេងស្រីតូចម្នាក់ឈរនៅមុខនោះ។
អ្នកមីង! តើមីងមានទៀនទេ?
ក្នុងចិត្តនារីក្រមុំនោះគិតថា ផ្ទះគេក្រសូម្បីតែទៀនក៏មិនមានប្រើដែរ ដាច់ខាតមិនត្រូវឲ្យខ្ចីទេ កុំឲ្យធ្លាប់ដល់ថ្ងៃក្រោយមកសុំទៀត។ ភ្លាមនោះ នារីក្រមុំក៏ស្រែកខ្លាំងៗទៅកាន់ក្មេងនោះថា គ្មានទេ!
ពេលបម្រុងនឹងបិទទ្វារ ក្មេងស្រីដ៏ក្រីក្រនោះបានបញ្ចេញទឹកមុខញញឹមទៅកាន់នារីក្រមុំ។
ខ្ញុំដឹងថាមីងមិនមានទេ! និយាយចប់ ក្មេងតូចបានយកទៀនចេញពីហោប៉ៅ ហើយនិយាយថា ម៉ែខ្ញុំថា មីងនៅម្នាក់ឯងគ្មានទៀនបំភ្លឺ ខ្លាចងងឹត ទើបឲ្យខ្ញុំយកទៀនពីរដើមមកជូនមីង។
ខណៈនោះ ទឹកភ្នែកនារីក្រមុំស្ទើរស្រក់ចុះ។ នាងបានឱបក្មេងស្រីនោះយ៉ាងណែន ហើយសោកស្ដាយចំពោះទង្វើរបស់ខ្លួនជាខ្លាំង។
ដូច្នេះ សូមកុំយកគំនិតអាក្រក់របស់អ្នកទៅវាយតម្លៃអ្នកដទៃ។
ប្រភព៖ Takhmao Printing Shop
កែសម្រួលដោយ ហេង-រង្សី
COMMENTS