ចំណុចសំខាន់ៗគួរយល់ដឹងក្នុងអត្ថបទអក្សរសិល្ប៍ ការនិទានឬការនិពន្ធ រចនាបទ វិធីខ្លះៗដែលប្រើក្នុងអក្សរសិល្ប៍ តួអង្គក្នុងរឿង ភាសាបដិរូប ភាសាឥន្ទ្រីរូបារម្មណ៍ ប្រធានបទឬចំណងជើង គំនិតសំខាន់ មូលន័យ តម្លៃវិជ្ជមាននៃរឿង កាលអាកាស ចំណោទបញ្ហា ព្រឹត្តិការណ៍ ផ្នែកនិទាននិងផ្នែកសន្ទនា តម្លៃបង្កប់របស់តួអង្គ ស្នៀង សំនួនប្រៀបធៀប
ក- និទានបែបបុរសទី១ ជាការនិទានដែលអ្នកនិពន្ធជាតួអង្គម្នាក់ដែរនៅក្នុងរឿង។ អ្នកនិពន្ធប្រើសព្វនាមបុរិសៈបុរសទី១ដូចជា ខ្ញុំ ខ្ញុំបាទ ... ដើម្បីហៅឈ្មោះខ្លួនឯង។
ខ- និទានបែបបុរសទី៣ ជាការនិទានមួយបែបដែលអ្នកនិពន្ធពុំមែនជាតួអង្គណាម្នាក់នៅក្នុងសាច់រឿងទេ ហើយក្នុងការរៀបរាប់អ្នកនិពន្ធប្រើសព្វនាមបុរិសៈទី៣ ដូចជា គាត់ នាង លោក ព្រះនាង ។ល។ ដើម្បីហៅឈ្មោះតួអង្គក្នុងរឿងឬហៅឈ្មោះចំតែម្ដង។
រចនាបទ ជាបែបបទនៃការប្រើពាក្យពេចន៍ ឃ្លា ល្បះ ក្នុងសំណេររបស់អ្នកនិពន្ធ។ រចនាបទចែកចេញជា២ប្រភេទគឺ
ក- រចនាបថរៀបរយ ជារចនាបទដែលអ្នកនិពន្ធប្រើពាក្យពេចន៍ ឃ្លា ល្បះ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើក្បួនច្បាប់វេយ្យាករណ៍ ហើយក៏មានឈ្មោះនិងទីកន្លែងពិតប្រាកដ។
ខ- រចនាបទមិរៀបរយ ជារចនាបទដែលអ្នកនិពន្ធប្រើពាក្យពេចន៍ ឃ្លា ល្បះ មិនត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ ពោលគឺអ្នកនិពន្ធច្រើនប្រើភាសានិយាយរបស់ប្រជាជន ភាសាតាមតំបន់កំបុតៗងាយៗឬលេងពាក្យ។
៣- អំពីវិធីខ្លះៗដែលប្រើក្នុងអក្សរសិល្ប៍
ក- ពណ៌នាវិធី : វិធីដើម្បីរៀបរាប់ដំណើររឿង។
ខ- សំវាទវិធី : វិធីដើម្បីឲ្យតួអង្គសន្ទនាគ្នា។
គ- បដិវិធី : វិធីផ្ទុយ។
ឃ- សន្ទេហវិធី : វិធីដែលធ្វើឲ្យអ្នកអានឆ្ងល់។
ង- វចនវិធី : វិធីប្រើពាក្យពេចន៍។ ពាក្យសាមញ្ញ ពាក្យប្រជាប្រិយជាដើម។
ច- ឯកវាទវិធី : វិធីដែលអ្នកនិពន្ធឲ្យតួអង្គគិតតែម្នាក់ឯង។
ឆ- ឧបមានវិធី : វិធីប្រៀបធៀប។
ជ- វឌ្ឍមានវិធី : វិធីដែលអ្នកនិពន្ធធ្វើឲ្យសាច់រឿងមានលក្ខណៈតឹងតែងឡើងៗ។
ឈ- រចនាវិធី : វិធីរចនាអត្ថបទជាពាក្យរាយឬពាក្យកាព្យ។
៤- អំពីតួអង្គក្នុងរឿង
ក- តួអង្គឯក ជាតួអង្គដែលដើរតួសំខាន់ជាងគេបំផុតនៅក្នុងរឿង។
ខ- តួអង្គរង ជាតួអង្គបន្ទាប់បន្សំដែលធ្វើឲ្យអ្នកអានយល់ពីតួអង្គឯកនិងដំណើររឿង។
គ- តួអង្គរំលឹក ជាតួអង្គដែលគេគ្រាន់តែរំលឹកឈ្មោះ ពុំមានវត្តមាននៅចំពោះមុខឬនៅក្នុងអត្ថបទសម្រង់ឡើយ។
ឃ- តួអង្គថេរ ជាតួអង្គដែលមានបុគ្គលិកលក្ខណៈ (ឧត្តមគតិ) មិនផ្លាស់ប្ដូរតាំងពីដើមរហូតដល់ចប់។
ង- តួអង្គអថេរ ជាតួអង្គដែលមានបុគ្គលិកលក្ខណៈប្រែប្រួល។
ច- តួអង្គវិជ្ជមាន ជាតួអង្គដែលមានឧត្ដមគតិនិងអត្តចរិតល្អស្លូតបូត ហើយជាតួអង្គដែលសំខាន់ជាងគេក្នុងរឿង។
ឆ- តួអង្គអវិជ្ជមាន ជាតួអង្គដែលមានឧត្ដមគតិនិងអត្តចរិតកាចនៅក្នុងរឿង។
៥- អំពីភាសាបដិរូប
ភាសាបដិរូប ជាសម្ដីដែលមានន័យប្រៀបធៀប។ ភាសាបដិរូបមានដូចជា៖
ក- បុគ្គលិកកម្ម ជាការផ្ដល់លក្ខណៈមនុស្សដល់វត្ថុ សត្វ ឬធម្មជាតិទាំងឡាយ។
ឧ. ក្នុងរឿងចចកនិងរាជសីហ៍ តួអង្គចេះនិយាយដូចជាមនុស្ស។
ខ- និមិត្តរូប ជាគ្រឿងសម្គាល់ឬរូបតំណាងអ្វីដែលគ្មានរូប។
ឧ. រូបព្រាបសជានិមិត្តរូបនៃសន្តិភាព។
គ- បំរៀបន័យឬមេតាផរ ជាទំហៀបដោយមិនប្រើសំនួនប្រៀបធៀប។
ឧ. មេឃស្រកានាគ មេឃដែលមានពពកដុំៗប្រៀបបាននឹងស្រកានាគ។
ឃ- ឧបមានឬទំហៀបន័យ ជាការប្រៀបប្រដូចដោយប្រើសំនួនប្រៀបធៀប ដើម្បីជាសិល្ប៍វិធីក្នុងការបង្កើតរូបារម្មណ៍។
ឧ. មាតាបិតាជាអ្នកមានគុណដ៏ធ្ងន់របស់កូនប្រៀបបាននឹងភ្នំព្រះសុមេរុ។
៦- អំពីភាសាឥន្ទ្រីរូបារម្មណ៍
-កាយិន្ទ្រិយារម្មណ៍
ឧ. ថ្ងៃនេះអាកាសធាតុត្រជាក់ស្រឹប។
-ចក្ខុន្ទ្រិយារម្មណ៍
ឧ. គាត់មានសម្បុរខ្មៅស្រអែម។
-សោទិន្ទ្រិយារម្មណ៍
ឧ. វាស្រែកយំឮសូរហ៊ូៗ។
-ឃានិន្ទ្រិយារម្មណ៍
ឧ. បឹងនេះមានភក់លាយឡំនិងស្លឹកឈើស្អុយរលួយ។
-ជីវ្ហិន្ទ្រិយារម្មណ៍
ឧ. បងឯងត្រូវយកពួកយើងទៅលាងទឹក ហើយសឹមស៊ី ទើបឆ្ងាញ់ពិសា។
៧- ប្រធានបទឬចំណងជើង ជាខ្លឹមសារសំខាន់ឬគំនិតសំខាន់ដែលក្ដោបអត្ថបទទាំងមូល។
៨- អំពីគំនិតសំខាន់
ក- គំនិតសំខាន់បង្ហាញត្រង់ ជាគំនិតសំខាន់ដែលអ្នកនិពន្ធបានបង្ហាញត្រង់ៗ ក្នុងល្បះណាមួយក្នុងកថាខណ្ឌ (ទម្រង់ជាល្បះ)។
ខ- គំនិតសំខាន់បង្កប់ ជាគំនិតសំខាន់ក្នុងកថាខណ្ឌដែលអ្នកនិពន្ធពុំបង្ហាញក្នុងល្បះនៃកថាខណ្ឌទេ។ អ្នកនិពន្ធទុកឲ្យអ្នកអានវិនិច្ឆ័យខ្លួនឯង។ (អាចមានទម្រង់ជាល្បះឬកន្សោមនាម)
៩- មូលន័យ ជាគំនិតសំខាន់បង្កប់ឬជាគតិដែលទាញចេញពីគំនិតសំខាន់។
១០- តម្លៃវិជ្ជមាននៃរឿង ជាតម្លៃអប់រំនៃអត្ថបទឬរឿងណាមួយ។
ក- ស្ថានភាពដើម : ស្ថានភាពដែលបម្រុងនឹងកើតទំនាស់។
ខ- ភាពសាំញ៉ាំ : ស្ថានភាពទាបបំផុតនៃទំនាស់។
គ- ចំណងបញ្ហា : ស្ថានភាពខ្ពស់បំផុតនៃទំនាស់។
ឃ- ដំណោះស្រាយ : ស្ថានភាពបញ្ចប់នៃទំនាស់។
ខ- ព្រឹត្តិការណ៍តូច ជាព្រឹត្តិការណ៍បន្ទាប់បន្សំឬព្រឹត្តិការណ៍ធម្មតាដែលទ្រទ្រង់ព្រឹត្តិការណ៍ធំ។
ក- ផ្នែកនិទាន ជាសំណេររៀបរាប់របស់អ្នកនិពន្ធ។
ខ- ផ្នែកសន្ទនា ជាផ្នែកដែលតួអង្គសន្ទនាគ្នា។
១៥- តម្លៃបង្កប់របស់តួអង្គ ជាការវិនិច្ឆ័យលើគុណសម្បត្តិឬគុណវិបត្តិរបស់តួអង្គដោយផ្អែកលើសកម្មភាពឬពាក្យសម្ដីតួអង្គនោះ ឬពាក្យសម្ដីនៃតួអង្គដទៃទៀតដែលនិយាយពីតួអង្គនោះ។
១៦- ស្នៀង ជាបែបបទនៃការសរសេរឬនិទានដែលឆ្លុះបញ្ចាំងឲ្យឃើញពីមនោសញ្ចេតនាឬអារម្មណ៍សព្វបែបយ៉ាង។ ស្នៀងមានច្រើនយ៉ាងដូចជា ស្នៀងកំហឹង ស្នៀងទុក្ខព្រួយ ស្នៀងចំអក ស្នៀងអធិប្បាយ ស្នៀងសរសើរ ...។
១៧- អំពីសំនួនប្រៀបធៀប
ក- សំនួនប្រៀបធៀបលក្ខណៈដូចៈ ដូច ដូចជា បីដូច ប្រៀបបាន ហាក់ដូចជា ក៏...ដែរ ស្មើនឹង ប្រហាក់ប្រហែលនឹង ...។
ឯកសារយោងៈ សៀវភៅភាសាខ្មែរ កម្រិតបឋមនិងមធ្យមសិក្សា របស់ក្រសួងអប់រំ
នាំមកជូនដោយ៖ ហេង-រង្សី
COMMENTS