រៀនពាក្យខ្មែរ៖ លុយ
លុយ ន. លោហៈ សណ្ឋានមូលតូចសំប៉ែត មានរូបភាពឬត្រានិងអក្សរជាសម្គាល់, សម្រាប់ប្រើចាយជាជំនួសប្រាក់; ក្នុងកម្ពុជរដ្ឋសម័យពីដើម មានតម្លៃ២សេននិង១សេន, សព្វថ្ងៃនេះ មានតម្លៃ១សេននិងកន្លះសេន; ហៅក្លាយមកពីពាក្យថា ល្វី (Luis) ដែលជាព្រះនាមនៃមហាក្សត្រិយ៍ប្រទេសបារាំងសែសក្នុងសម័យពីដើម...។
ពាក្យសាមញ្ញហៅប្រាក់ដែលសម្រាប់ចាយវាយក្នុងកម្ពុជរដ្ឋសព្វថ្ងៃថាៈ គេមានលុយច្រើន, អស់លុយរលីង។ ចាស់ទុំលោកថា កុំហៅប្រាក់ពាន់ម៉ឺនថា លុយ ពីព្រោះលុយមានតម្លៃតូចជាងប្រាក់ គឺកុំនិយាយបន្ទាបវត្ថុមានតម្លៃឲ្យថយថោក (ចាស់ៗថា មាត់ស៊ីអំបិលប្រហក់)។
- មីងខ្ញុំក្រណាស់ គ្មានលុយទាល់តែសោះ។
- ពូខ្ញុំជាមន្ត្រីមានប្រាក់ច្រើនណាស់។
- បញ្ជរបង់ប្រាក់ (មិនមែនបង់លុយទេ ព្រោះលុយបង់មិនគ្រប់ទេ)
- អត្រាប្ដូរប្រាក់ (មិនមែនប្ដូរលុយទេ)
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២៦ មេសា ២០១៦)
COMMENTS