រៀនពាក្យខ្មែរ៖ ជច់ ជុច ជំនុំ ប្រជុំ ឈ្វេងយល់ ដំណក់ តំណក់
- ជច់ គុ. ដែលគ្រេច, ពាប់, ដាប, ស្រុញ
- ជុច ន. ប្រដាប់នេសាទត្រីមួយប្រភេទ ត្បាញប្រទាក់ក្រឡា មានសណ្ឋានទ្រវែង ត្បាញភ្ជិតបាត ទុកមាត់ឲ្យនៅច្រហសម្រាប់ដាក់ត្រីធំឲ្យស្ទុះចូលជាប់ ថយក្រោយពុំរួចៈ ដាក់ជុច, ត្រីរ៉ស់ជាប់ជុច
- ជំនុំ កិ. ពិគ្រោះគ្នា, ពិភាក្សាគ្នា ក្នុងវេលាចួបជុំៈ ជំនុំក្ដី។ ជំនុំជម្រះ ជំនុំឲ្យជ្រះស្រឡះ
- ប្រជុំ កិ. ធ្វើឲ្យជុំគ្នា, ប្រមូលឲ្យចួបជុំគ្នាៈ យើងនឹងប្រជុំគ្នាព្រឹកស្អែកពេលម៉ោង៨នៅទីនេះ
- ឈ្វេងយល់ កិ. រំពឹងគិតយល់ដោយប្រាជ្ញាដ៏ភ្លឺថ្លា
- ដំណក់ ន. ការដក់, ដំណើរដែលដក់នៅៈ ដំណក់ទឹក(កុំច្រឡំនឹង តំណក់)
- តំណក់ ន. សភាវៈរាវដែលមានចំនួនតិចល្មមតែស្រក់តក់ៗ: ទឹកមួយតំណក់, តំណក់ភ្លៀង
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២៩ ឧសភា ២០១៧)
COMMENTS