រៀនពាក្យខ្មែរ៖ ឃាតកៈ ចេាទកៈ សេវកៈ ពាណិជ វិច្ឆេទការី
យើងសង្កេតឃើញនូវការភាន់ច្រឡំថា ការកនាម (នាមសព្ទដែលជាមនុស្សឬសត្វដែលទទួលសម្រេចនូវអំពើដោយខ្លួនឯង) ត្រូវតែមានបច្ឆិមបទ "ករ"។
ឧទាហរណ៍: កសិករ, កម្មករ...
ការគិតដូចនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ។
សូមមេត្តាពិនិត្យមើលពាក្យខាងក្រោម:
- ឃាតកៈ (ឃា-តៈ-កៈ) ន. អ្នកសម្លាប់ (មិនមែនឃាតករ) ទំព័រ១៦០
- ចេាទកៈ ឬ ចេាទក៍ (ចោ-ទៈ-កៈ ឬ ចោត) ន. អ្នកចេាទ (មិនមែនចោទករ) ទំព័រ២០៥
- សេវកៈ ឬ សេវ័ក (សេ-វៈ-កៈ ឬ សេ-វ៉ាក់) ន. អ្នកបម្រេី (មិនមែនសេវករ) ទំព័រ១៤០៤
- ពាណិជ (ពា-និច) ន. អ្នកជំនួញ(មិនមែនពាណិជ្ជករ) ទំព័រ៧៤៣
- វិច្ឆេទការី (វិច-ឆេទៈ-ការុី) ន. អ្នកបំផ្លាញឲ្យខូច(មិនមែនវិច្ឆេទករ) ទំព័រ១១៨១
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ០២ កុម្ភៈ ២០១៨)
COMMENTS