ធម្មទាននៃការរៀនពាក្យខ្មែរ ចាក់ដោត នៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត៖ ចាក់ កិរិយាសព្ទ : បុះដោយគ្រឿងប្រហារមានមុខ...
ចាក់ដោត
នៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត៖
ចាក់ កិរិយាសព្ទ : បុះដោយគ្រឿងប្រហារមានមុខស្រួច ។ យកអ្វីៗក្រៅអំពីគ្រឿងប្រហារបុះ ឬ រុក, ឧ.ចាក់ក្រឡេក, ចាក់ប្រឡែង . . . ។
ដោត កិរិយាសព្ទ (សំ. បា. តោទ ន. < តុទ កិ. "ចាក់, ចោះ" ) ចាក់ដោយដែកឬដោយឈើ, ឫស្សីស្រួចជាដើម ឲ្យធ្លុះឲ្យជាប់នៅអ្វីៗ
ដោតត្រី, ដោតសាច់ ជាដើម ។ ជេរដោយសម្ដីទ្រគោះ, ឧ. អាគេដោតអំបែងក្បាល !
កាលពីសម័យមុន គេប្រើពាក្យ “ចាក់ដោត” នេះ សំដៅដល់ន័យថា “អុជអាល” ឬ “ញុះញង់ចាក់រុកនាយអាយឲ្យក្ដៅចិត្តខ្លាំង” ឧ. កុំនិយាយចាក់ដោតឲ្យប្ដីប្រពន្ធគេទាស់គ្នា...
បច្ចុប្បន្ននេះ គេបែរជាប្រើពាក្យ “ចាក់ដោត” នេះសំដៅដល់ន័យថា “ធ្វើឲ្យចាប់អារម្មណ៍ និងរំជួលចិត្ត” ទៅវិញ...
ជនបរទេសដែលចេះខ្មែរប្រហែលជាអាន និងស្ដាប់ការប្រើពាក្យ “ចាក់ដោត” នេះ មិនយល់ន័យទេ...
ឯកសារយោង: វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញណោ
COMMENTS