ធម្មទាននៃការប្រើពាក្យខ្មែរ អង្គ/នាក់? បច្ចុប្បន្ន យើងឃើញមានគេប្រើពាក្យសម្រាប់រាប់ចំនួនព្រះសង្ឃ និងគ្រហស្ថដែលបានចូលរួមក្ន...
អង្គ/នាក់?
បច្ចុប្បន្ន យើងឃើញមានគេប្រើពាក្យសម្រាប់រាប់ចំនួនព្រះសង្ឃ និងគ្រហស្ថដែលបានចូលរួមក្នុងសកម្មភាពអ្វីមួយរួមគ្នាថា អង្គ/នាក់
សូមមេត្តាមើលពាក្យខាងក្រោម៖
រូប
សម្រាប់ប្រើជាចុងចំនួន រាប់បព្វជិតឲ្យដឹងថាប៉ុន្មាន
ភិក្ខុមួយរូប, សាមណេរពីររូប, តាបសមួយរូប, បរិព្វាជកច្រើនរូប ។
ពាក្យចុងចំនួនរាប់ មានទម្លាប់ឲ្យប្រើផ្សេងគ្នាតាមថ្នាក់បុគ្គលគឺ ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត, ពោធិសត្វ, ព្រហ្ម, ទេវតាស័ក្ដិធំ, ក្សត្រិយ៍; បព្វជិតអ្នកធំ ត្រូវប្រើពាក្យថា អង្គ គឺប្រើថា មួយអង្គ, ពីរអង្គ, . . . ច្រើនអង្គ; បព្វជិតធម្មតាឬសាមញ្ញថា រូប គឺប្រើថា មួយរូប, ពីររូប, . . . ច្រើនរូប; គ្រហស្ថក្រៅពីក្សត្រិយ៍ថា នាក់ គឺប្រើថា មួយនាក់ ឬ ម្នាក់, ពីរនាក់, . . . ច្រើននាក់ ។
នៅក្នុងក្រុមសង្គីតិកាចារ្យ គឺក្រុមជំនុំប្រែព្រះត្រៃបិដក ដែលមានព្រះសង្ឃជាអធិបតី១, អធិបតីរង២, ក្រុមជំនុំជាព្រះសង្ឃ២៣, ជាឧបាសក១១, បូករួមទាំងអស់ត្រូវជា ៣៧ រូប
ដូចនេះ ប្រសិនបើយើងរាប់ព្រះសង្ឃ និងគ្រហស្ថរួមគ្នា យើងត្រូវប្រើ “រូប“ មិនមែន “អង្គ/នាក់” នោះទេ
ឯកសារយោង៖ វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងបញ្ជីក្រុមព្រះសង្គីតិកាចារ្យ
COMMENTS