សៀវភៅទាំងពីរក្បាលនេះ លោកអ្នករៀបរៀងបោះពុម្ពបានដាក់បញ្ចូលគ្នាតែមួយតែម្ដង។ ខ្ញុំមិនបានអានសៀវភៅដែលបោះពុម្ពនោះទេ ខ្ញុំអាន...
ក្នុងសៀវភៅទាំងពីរក្បាលនេះ ដោយច្រើនទៅជាការសម្ដែងអំពីសតិប្បដ្ឋានបដិបត្តិ ការលះបង់នូវអត្តានុទិដ្ឋិ ជាដើម។ ខ្ញុំក៏ធ្លាប់បានស្ដាប់រឿយៗដែរនូវធម៌សតិប្បដ្ឋានបដិបត្តិនេះ ពីសម្នាក់លោកគ្រូ អគ្គបណ្ឌិត ប៊ុត សា វង្ស។ តែក៏នៅតែមិនទាន់អាចយល់ជ្រួតជ្រាបទៅបានច្រើននោះទេ។ ក្នុងកំលុងពេលអានសៀវភៅនេះ ខ្ញុំបានស្វែងរកព័ត៌មានអំពី អ្នកគ្រូធម្មាចារ្យ សុចិន្ត បរិហារវនខេត្ត តាមអ៊ីនធឺណិត ហើយក៏បានប្រទះនឹងសៀវភៅពីរក្បាលបន្ថែមទៀត ដែលត្រូវបានរៀបរៀងឡើងចេញពីធម្មទេសនា និងត្រូវបានបកប្រែមកជាភាសាខ្មែរ។ ក្រោយពីអានសៀវភៅនេះចប់ ខ្ញុំបានបន្តអានសៀវភៅដែលរកឃើញនោះជាបន្តទៀត។ ពេលនេះ ខ្ញុំកំពុងអានសៀវភៅ "កើត ចាស់ ឈឺ ស្លាប់" ហើយបន្ទាប់ពីអានសៀវភៅនេះចប់ ខ្ញុំនឹងបន្តអានសៀវភៅ "រក្សាទុកក្នុងបេះដូង"។
សូមឲ្យលោកអ្នកទាំងឡាយបាននូវសេចក្ដីសុខ រួចផុតចាកទុក្ខទាំងពួង!
ដោយអំណាចនៃសេចក្ដីជ្រះថ្លាក្នុងធម្មទាននេះ សូមបានជាឧបនិស្ស័យក្នុងព្រះសាសនា ជាក់ច្បាស់នូវព្រះនិព្វានឰដ៏អនាគតកាលដ៏សមគួរខាងមុខ!
១០ សីហា ២០២៣ ៥:៥១ នាទីរសៀល
COMMENTS