ក្រោយពីបញ្ចប់ការអានសៀវភៅ « មួយជំហានម្ដង Step by Step » កាលពីថ្ងៃពុធរួចមក ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងចំពោះ សម្ដេចព្រះមហា...
Cover |
ខ្ញុំនឹកស្ដាយខ្លាំងណាស់ ដែលជាតិខ្មែរជំនាន់ក្រោយមិនបានស្គាល់ សម្ដេចជាអម្ចាស់។ ខ្ញុំនៅនឹកស្ដាយថា ហេតុអ្វីខ្ញុំទើបតែបានស្គាល់សម្ដេចជាអម្ចាស់នៅពេលនេះ? ខ្ញុំនៅនឹកមិនអស់មិនហើយក្នុងចិត្ត ស្ដាយជាខ្លាំងចំពោះការយាងទៅនៃសម្ដេចជាអម្ចាស់ ដែលការយាងទៅនេះ ជាការយាងទៅរហូតឥតត្រលប់ឡើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៧ កន្លងទៅ។ ខ្ញុំបន្ទោសខ្លួនឯង ដែលមិនបានដឹងពីការយាងសោយព្រះទិវង្គតរបស់ទ្រង់។ ខ្ញុំស្ដាយដែលខ្ញុំបានស្គាល់សម្ដេចជាអម្ចាស់ត្រឹមតែឈ្មោះ និងអត្ថបទដែលបានចងក្រងទុកមក។ ខ្ញុំស្ដាយ ស្ដាយជាពន់ពេក! ខ្ញុំនៅនឹកខកចិត្ត ដែលខ្ញុំមិនដែលបានឮថ្នាក់ដឹកនាំខ្មែររំលឹកឡើងវិញនូវព្រះគុណរបស់សម្ដេចជាអម្ចាស់ចំពោះជាតិមាតុភូមិ។ ខ្ញុំពិតជាខកចិត្តខ្លាំងណាស់!
ដោយអំណាចនៃក្ដីមេត្តា-ករុណា និងសន្តិភាពនៃព្រះទ័យសម្ដេចជាអម្ចាស់ ខ្ញុំសូមបួងសួងឲ្យកម្ពុជរដ្ឋបានជួបប្រទះតែនឹងសុខសន្តិភាព កុំឲ្យស្គាល់ឡើយនូវទុក្ខវេទនា។ សូមដួងព្រលឹងនៃសម្ដេចជាអម្ចាស់សណ្ឋិតក្នុងបេះដូងនៃមនុស្សខ្មែរគ្រប់រូប។ សូមឲ្យមនុស្សខ្មែរគ្រប់រូបជម្រុះឲ្យអស់នូវចិត្តប្រកបដោយហិង្សា ហើយជំនួសមកវិញដោយដួងចិត្តអហិង្សា ប្រកបដោយក្ដីមេត្តា-ករុណា និងសន្តិភាពតរៀងទៅ។
ដោយមានសេចក្ដីជ្រះថ្លាចំពោះហឫទ័យនៃសម្ដេចជាអម្ចាស់ ខ្ញុំបានស្រង់យកអត្ថបទដែលមាននៅខាងចុងនៃសៀវភៅនេះ មកចុះផ្សាយផងដែរ។ អត្ថបទទាំងនោះរួមមាន «សម្រង់ទស្សនៈ សម្ដេចព្រះមហាឃោសនន្ទ» «មនុស្សជាតិ» «ដើមពោធិ៍» និង «សន្តិភាពមិនអាចកើតបានទេ ដរាបណានៅមានមីន»។
សូមឲ្យកម្ពុជាជួបតែសន្តិភាពតរៀងទៅ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 4027 S67ឬ DS 554 S35
COMMENTS