$code: Links

ខ្លីៗ​ចុងក្រោយ​អំពី​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦

SHARE:

ខ្លីៗ​មុន​និង​ក្រោយ​ការ​តាំង​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦


ខ្លីៗ​អំពី​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦

ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ព័ត៌មាន បណ្ណាល័យ​ជាតិ​កម្ពុជា សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ​កម្ពុជា សហការ​ជាមួយ​បណ្ណាល័យ​តាម​គ្រឹះស្ថាន​អប់រំ​នានា គ្រឹះស្ថាន​បោះពុម្ពផ្សាយ​សៀវភៅ អង្គការ​ជាតិ​និង​អន្តរជាតិ ព្រមទាំង​ស្ថាប័ន​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ទៀត (រួមមាន Sipar, Room to Read, Shanthi Volunteer Association, IBBY, French Institute of Cambodia, UNESCO, Pannasastra University of Cambodia, BELTEI International University និង Scholar Library) ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​បោះពុម្ព​សៀវភៅ​នៅ​កម្ពុជា ព្រមទាំង​ជំរុញ​ឲ្យ​មាន​វប្បធម៌​នៃ​ការ​អាន​និង​តែង​និពន្ធ។

គោលដៅ​នៃ​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦

តាម​ការ​ឲ្យ​ដឹង​ពី លោកស្រី ខ្លូត វិបុលឡា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា និង​ជា​គណៈកម្មការ​រៀបចំ​ពិព័រណ៍​សៀវភៅ, ពិព័រណ៍​សៀវភៅ​មាន​បំណង​ចូលរួម​លើក​ស្ទួយ​វិស័យ​បោះពុម្ព​នៅ​កម្ពុជា ក៏​ដូចជា​លើក​ស្ទួយ​ឲ្យ​មាន​ទម្លាប់​អាន​តាំង​ពី​វ័យ​កុមារ។ លោកស្រី​បញ្ជាក់​ថា ពិព័រណ៍​នេះ​ចង់​បង្ហាញ​ឲ្យ​សាធារណជន​ដឹង​ថា បច្ចុប្បន្ន​ការ​បោះពុម្ព​សៀវភៅ​មាន​ការ​រីកចម្រើន មាន​សៀវភៅ​ច្រើន មាន​អ្នកនិពន្ធ និង​វិចិត្រករ​ច្រើន។ លើស​ពី​នេះ​ទៀត ពិព័រណ៍​សៀវភៅ​មាន​បំណង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​តែង​និពន្ធ និង​បោះពុម្ពផ្សាយ​សៀវភៅ​ថ្មីៗ​ច្រើន​ថែម​ទៀត។

កម្មវិធី​នានា​ក្នុង​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦

កម្មវិធី​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិព័រណ៍​រួមមាន៖
  • ការ​តាំង​ពិព័រណ៍​ដែល​មាន​ការ​ចូលរួម​ពី​អ្នកនិពន្ធ​ចងក្រង អ្នក​បោះពុម្ព និង​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​នានា​ជាច្រើន (មាន​ការ​លក់​បញ្ជុះ​តម្លៃ)
  • កម្មវិធី​ពិព័រណ៍​ខ្នាត​តូច (ពិព័រណ៍​សរសេរ​ខ្នាត​តូច ពិព័រណ៍​ផ្នែក​វិទ្យាសាស្ត្រ​ខ្នាត​តូចSTEM ពិព័រណ៍​បោះពុម្ពផ្សាយ​អេឡិចត្រូនិក​ខ្នាត​តូច និង​ពិព័រណ៍​សៀវភៅ​ខ្នាត​តូច)
  • កម្មវិធី​វាគ្មិន ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​វាគ្មិន​ជា​ច្រើន​រូប លើក​យក​ប្រធានបទ​ផ្សេងៗ​ជាច្រើន​ទាក់ទង​និង​ការ​អាន ការ​តែង​និពន្ធ​សៀវភៅ​ផ្នែក​វិទ្យាសាស្ត្រ​ទំនើប (STEM) ជាដើម
  • កម្មវិធី​សួន​នៃ​ការ​អាន​ដែល​ជា​បណ្ដុំ​នៃ​អ្នក​ចូលចិត្ត​អាន ជជែក​ពិភាក្សា​ពី​អ្វី​ដែល​ពួក​គេ​អាន
  • កម្មវិធី​កម្សាន្ត​និង​ការ​ប្រគំ​តន្ត្រី ចម្រៀង កំណាព្យ ការ​ចាប់​ឆ្នោត និង​សំណួរ-ចម្លើយ ជាដើម
  • កម្មវិធី​សម្រាប់​កុមារ រួម​មាន ការ​លេង​ល្បែង​ល្បង​ប្រាជ្ញា ផាត់​ពណ៌​រូបភាព ការ​ដើរ​បង្ហាញ​ម៉ូត ជាដើម
  • និង​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត។

ការ​តាំង​ពិព័រណ៍​ក្នុង​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦

ស្តង់​ដែល​ចូលរួម​តាំង​ពិព័រណ៍​រួមមាន៖
  • ប៉ៃ ណែត
  • ធនធាន​សិក្សា​ខេប (TTS)
  • បណ្ណាគារ​អង្គរធំ
  • គ្រឹះស្ថាន​បោះពុម្ពផ្សាយ ដាំ​ដើម​ជីវិត
  • បណ្ណាគារ​អង្គរ
  • បណ្ណាគារ​បន្ទាយស្រី
  • COMIC ART
  • MIND BOOK
  • នគរ​អាន + កម្ពុមេរ៉ា
  • Center for Khmer Studies
  • LIBRARY TECH
  • Discover Your Greatness
  • American Corner / EducationUSA Center
  • BOOTH FOR AUTHOR
  • Reading Book
  • គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ
  • សុខ សូផាត / លី តារា
  • អង្គការ​គ្រឹះស្ថាន​ផលិត​សៀវភៅ​ប្រាជ្ញា
  • បណ្ណាគារ និង​គ្រឹះស្ថាន​ផ្សាយ​សេដ្ឋគុណ
  • YOU CAN WIN
  • រាហុ៍​បោះពុម្ពផ្សាយ
  • សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ (AUPP)
  • Reading Book
  • UCMAS Cambodia
  • Institut français du Cambodge
  • EMBASSY OF SWEEDEN
  • អង្គការ ស៊ី អេន អឹម
  • មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)
  • យសោធរ (YOSOTHOR FOR KHMER CULTURE)
  • WISDOM BOOKS PUBLISHING HOUSE
  • សង្កប្ប​អនុវត្តន៍
  • ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)
  • Bong Domrey
  • Health Time Corporation
  • បណ្ណាគារ​ណុលឡិច
  • OPEN BOOK
  • ហនុមាន / HANUMAN
  • KIDS CITY
  • Room To Read
  • SANTHI VOLUNTEER ASSOCIATION
  • SIPAR
  • #ស្រលាញ់​សៀភៅ
  • 24 Hours English Pronunciation
  • FATHER BOOKS and PSE
  • CDRI
  • Washington DC School
  • EDULINK International Campus, Cambodia
  • ផ្សេងទៀត។

ខ្លីៗ​មុន​និង​ក្រោយ​ការ​តាំង​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦

តាម​ការ​គ្រោង​ទុក អ្នក​រៀបចំ​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​ប្រមាណ ១ម៉ឺន៧ពាន់​ដុល្លារ​អាមេរិក លើស​ឆ្នាំ​មុន ដែល​អ្នក​រៀប​ចំ​បាន​ចំណាយ​ថវិកា​រៀបចំ​ចំនួន ១ម៉ឺន២ពាន់​ដុល្លារ​អាមេរិក។ ចំពោះ​ពិធី​សម្ពោធ​ពិព័រណ៍​សៀវភៅ​ឆ្នាំ​នេះ តាម​ការ​គ្រោង​ទុក​ថា​នឹង​មាន​គណៈអធិបតី​ចូលរួម អញ្ជើញ​មក​ពី​បី​ក្រសួង​គឺ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន, ឯកឧត្ដម ហង ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា, និង​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។ ជាក់ស្ដែង ពិធី​សម្ពោធ​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ឯកឧត្ដម ជុច ភឿន រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី១នៃ​ពិព័រណ៍ ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​ការ​ទស្សនា​ការ​តាំង​ពិព័រណ៍​សៀវភៅ។

ក្នុង​ពិព័រណ៍​រយៈពេល​បី​ថ្ងៃ​នេះ ចំនួន​វាគ្មិន​ដែល​ចូលរួម​មាន​ចំនួន ៣៥រូប និង​អ្នក​សម្របសម្រួល ១០រូប។ និយាយ​ពី​ចំនួន​អ្នក​ចូលរួម​វិញ ឃើញ​ថា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ តាម​ការ​រំពឹង​ទុក​ថា​នឹង​មាន​អ្នក​ចូល​ទស្សនា​ចំនួន ១៥000នាក់ តែ​ជាក់ស្ដែង​ចំនួន​អ្នក​ទស្សនា​បាន​កើន​ដល់​ជិត ២៥០០០នាក់ កើន​ឡើង​ខ្លាំង​បើ​ធៀប​ទៅ​និង​ឆ្នាំ​មុន ដែល​មាន​អ្នក​ចូល​ទស្សនា​ត្រឹមតែ ១២០០០ នាក់ ប៉ុណ្ណោះ។ តួលេខ​បាន​បង្ហាញ​ថា ថ្ងៃ​ដំបូង​នៃ​ការ​តាំង​ពិព័រណ៍ មាន​អ្នក​ចូលរួម ៥៥០០នាក់ ហើយ​ថ្ងៃ​ទី​២ មាន​អ្នក​ចូល​ទស្សនា​ចំនួន ១០០៥០នាក់ និង​សរុប​ចំនួន​អ្នក​ចូលរួម​ទាំង​បី​ថ្ងៃ មាន​ចំនួន ២៤៩៦៣ នាក់ (តួ​លេខ​ចុង​ក្រោយ ២៥០០០នាក់)។ ចំណែក​ឯ​ចំនួន​ស្តង់​ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ ជាក់ស្ដែង ពិព័រណ៍​សៀវភៅ​ឆ្នាំ​មុន​មាន​ត្រឹម​តែ ៥០ស្តង់ ប៉ុណ្ណោះ, ចំណែក​ឆ្នាំ​នេះ បើ​តាម​តួលេខ​ផ្លូវការ មាន​ចំនួន ៦៥ស្តង់ (*) តែ​បើ​យោង​តាម​ការ​ថ្លែង​របស់​លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ នៅ​ល្ងាច​ថ្ងៃ​បិទ​បញ្ចប់​នៃ​ពិព័រណ៍ បាន​ឲ្យ​ដឹង​ថា ស្តង់​កើន​ឡើង​ដល់ ៧០ស្តង់ ឯណោះ។ នៅ​ល្ងាច​ថ្ងៃ​បិទ​បញ្ចប់​នៃ​ពិព័រណ៍​នេះ​ដែរ លោក ហុក សុទ្ធិ បាន​បង្ហើប​ឲ្យ​ដឹង​ថា ពិព័រណ៍​សៀវភៅ​ឆ្នាំ​ក្រោយ គ្រោង​នឹង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​០៨ ដល់ ១០ ខែ​ធ្នូ ឆ្នាំ​២០១៧។
_______________
(*) តួលេខ​ចុង​ក្រោយ​ពី​គេហទំព័រ​​ពិព័រណ៍​សៀវភៅ​កម្ពុជា ៦៣ ស្តង់។

អត្ថបទ៖ ហេង-រង្សី
រូបភាព៖ Cambodia Book Fair

COMMENTS

$title: Post Section

$title: Reaction Button

$title: Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more: Terms

NEW UPDATES ABOUT THIS SITE$type=blogging$show=/p/site-info.html

Name

ACCD,1,Ajahn Sumedho,5,Contend With Myself,4,Coursework,1,DoIT-MoI,34,Donald J. Trum,2,Dyna KIM,1,E-បណ្ណាល័យ,4,eLibrary,1,English,46,ent: Jokes,1,ent: Poems,1,ent: Stories,1,Entertainment,1,Extracted From Facebook,2,Facebook,1,Fight With Myself,1,Google Sheets,6,Knowledge,3,kwl: Reviews,1,kwl: Tips,1,lan: English,51,lan: Khmer,1,Moral Stories,1,News,2,nws: Global,1,nws: Local,1,Quotes,1,rac: hide,1,Rangsey HENG,1,Rhonda Byrne,1,Robert I. Kiyosaki,2,Steve Jobs,1,tag: hi,1,tag: ភាសាខ្មែរ,1,Testimonials,3,Thich Nhat Hanh,15,Uncategorized,2,កំណត់ហេតុ,335,កំណាព្យ,36,កម្សាន្ត,37,ការតែងនិពន្ធ,8,កិច្ចការសាលា,30,កេង-វ៉ាន់សាក់,3,កែម-ឡី,42,ក្របសៀវភៅ,13,គង់-ប៊ុនឈឿន,3,គំនិតនិងទស្សនៈ,18,គន្លឹះ,4,គបផ សាស្ត្រា,12,គយ-សារុន,2,គាំង-សុភា,1,គីម-ឌីណា,2,ងិន-ភេន,2,ចក់-ឫទ្ធី,1,ចំណេះដឹង,51,ច័ន្ទ-សំណព្វ,2,ច័ន្ទ-ឫទ្ធី,2,ចាន់-ពិសុទ្ធ,3,ឈុន-សំណាង,2,ឈ្លោះនឹងខ្លួនឯង,39,ញ៉េប-សែ,1,ទិវាជាតិអំណាន,1,ទុត-បូ,98,ធីតាឯកសង្ក្រាន្ត,1,នូ-ហាច,3,នួន-ពេជ្រស៊ូដេនី,2,ប៊ុត-សាវង្ស,8,បេតិកភណ្ឌ,3,ផលព្រឹក្ស,29,ព័ត៌មាន,23,ពិព័រណ៍សៀវភៅកម្ពុជា,18,ព្រះពុទ្ធដីកា,3,ភេ-និមល,1,យិន-លួត,2,យូណេស្កូ,3,រម្លឹករឿងចាស់,10,រូបភាព,2,រឿង,59,រឿងកំប្លែង (កែម-ឡី),19,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,រៀនពាក្យខ្មែរ,99,រៀនពាក្យថ្មី,2,រៀនអង់គ្លេស,1,លី-សុវីរ,3,វិវេចនា,1,វីដេអូ,20,សមាគមអក្សរសិល្ប៍ នូ ហាច,8,សម្ដេចព្រះមហាឃោសនន្ទ,13,សុខ-ចាន់ផល,9,សុខ-ប្រីម,1,សុគន្ធ-នីសា,1,សុទ្ធ-បូផា,2,សូក្រាត,2,សៀវភៅ,3,សៀវភៅនិងការអាន,172,សេង-ច័ន្ទមុនីរតន៍,1,សេង-ឌីណា,1,សោន-វណ្ណៈ,1,ស្រង់ពីហ្វេសប៊ុក,105,ហេង-រស្មី,2,ហ្សង់-ហ្វ្រង់ស័រ តាន់,2,អំពីផ្ទះរង្សី,3,អាចារ្យ ឆា,6,អានម្ដងទៀត,1,អ៊ឹម-រជ្ជនី,1,
ltr
item
RANGSEYhome ― Rangsey P. HENG: ខ្លីៗ​ចុងក្រោយ​អំពី​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦
ខ្លីៗ​ចុងក្រោយ​អំពី​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦
ខ្លីៗ​មុន​និង​ក្រោយ​ការ​តាំង​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​នៅ​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៦
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6c_pZmaCFpA_p4Dy65RYJVqDX7RJD44r9XYtf7TfVojmZqtKyx42HzV0YeWCQsME6FcSSV4VtkilSzZc7v15FD9oRFfQaYDDzMR-PC1mExLC4PWAKfJY5wyMrbIM_yFjLFd_oo-e9b44r/s320/CBF5+Open+Ceremony.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6c_pZmaCFpA_p4Dy65RYJVqDX7RJD44r9XYtf7TfVojmZqtKyx42HzV0YeWCQsME6FcSSV4VtkilSzZc7v15FD9oRFfQaYDDzMR-PC1mExLC4PWAKfJY5wyMrbIM_yFjLFd_oo-e9b44r/s72-c/CBF5+Open+Ceremony.jpg
RANGSEYhome ― Rangsey P. HENG
https://rangseyhome.blogspot.com/2016/12/post-cambodia-book-fair-cbf5.html
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/2016/12/post-cambodia-book-fair-cbf5.html
true
8915892745398865520
UTF-8
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents