អ្ហា! មួយថ្ងៃកន្លងផុតទៀតឥលូវហើយ... ថ្ងៃនេះ សរុបជាលទ្ធផលមក គឺទទេស្អាតតែម្ដង។ ហាស! ថ្ងៃដំបូងផង បែរជាចេញលទ្ធផលសូន្យ យ៉ាងស្...
ថ្ងៃនេះ សរុបជាលទ្ធផលមក គឺទទេស្អាតតែម្ដង។ ហាស! ថ្ងៃដំបូងផង បែរជាចេញលទ្ធផលសូន្យ យ៉ាងស្អាតគួរជាទីត្រេកអរស្ទើរលិចថ្លើមប្រមាត់អ៊ីចឹងវិញ។ ណ្ហើយ! បើថ្ងៃស្អែកនៅតែមាន ដំណើរជីវិតនៅតែបន្តប្រកបដោយក្ដីសង្ឃឹម។
អូ! និយាយពីរឿងយប់មិញវិញ។ យប់មិញ ខ្ញុំរៀបចំចូលគេងនៅម៉ោង ១០:៣០ ដូចសព្វដង។ ជាធម្មតា ខ្ញុំដាក់ម៉ោងរោទ៍ ម៉ោង ៥:00 ព្រឹក ដើម្បីក្រោកហាត់ប្រាណ។ ដោយចង់ឆ្លងឆ្នាំនឹងគេ ខ្ញុំបានដាក់ម៉ោងរោទ៍ ម៉ោង ១១:៤០ មួយទៀត។ ខ្ញុំភ្ញាក់ដឹងខ្លួនម្ដង តែអត់ដឹងថាម៉ោងប៉ុន្មានទេ។ ខ្ញុំចេះតែឆ្ងល់ថា តែប៉ុន្មានម៉ោងសោះ ម្ដេចក៏យូរម្ល៉េះ...។ ខ្ញុំសំងំដេករហូតដល់ឮទូរស័ព្ទខ្ញុំរោទ៍។ នេះដល់ម៉ោងហើយតើ! ខ្ញុំប្រញាប់ប្រញាល់បិទម៉ោងរោទ៍ ន្អាលនឹងរៀបចំខ្លួនមើលកាំជ្រួចនៅមុខផ្ទះ។ អូ! ព្រះ... ទាញទូរស័ព្ទមក ឃើញម៉ោង ៥:០០ ទៅហើយ។ ខ្ញុំអើយខ្ញុំ! ចំជាអ្នកពូកែដេកមែន អត់មានដឹងគេឆ្លងឆ្នាំអីបន្តិចសោះ។ អ្ហើយ! គេបាញ់កាំជ្រួចគ្រប់ទិស ខ្ញុំឯណេះដេកលក់មិនដឹងធ្លាយដល់ឋានណាទេ។ ហាស! ហាស! ឆ្នាំនេះពិតជាពិសេសមែន...។
Missed Countdown 2018 |
COMMENTS