ម្សិលមិញ នៅសល់ពេលទំនេរ ក៏យកសៀវភៅនេះមកអាន។ ខ្ញុំធ្លាប់ស្គាល់ឈ្មោះលោក គយ សារុន តាំងពីរៀននៅវិទ្យាល័យ ព្រោះស្នាដៃរបស់លោកមា...
ខ្ញុំធ្លាប់ស្គាល់ឈ្មោះលោក គយ សារុន តាំងពីរៀននៅវិទ្យាល័យ ព្រោះស្នាដៃរបស់លោកមានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងដែរ។ កាលនោះ ខ្ញុំចាំថា ខ្ញុំបានស្គាល់ឈ្មោះលោកតាមរយៈអត្ថបទដកស្រង់មួយដែលមានចំណងជើងថា «ស្ដាយដួងចន្ទ្រា»។ អត្ថបទនេះពេញដោយមនោសញ្ចេតនា ពិសេសសម្រាប់ខ្ញុំដែលជាជនក្រីក្រ ដែលតែងមានអារម្មណ៍ដិតជាប់នឹងធម្មជាតិ។ ខ្ញុំស្ងើចសរសើរលោកជាខ្លាំង ដែលយកព្រះចន្ទមកធ្វើជាប្រធានបទ ហើយរៀបរាប់យ៉ាងពីរោះស្ដាប់។ ខ្ញុំពេញចិត្តនឹងអត្ថបទនេះពេក ខ្ញុំក៏បានស្រង់យកមកចុះផ្សាយនៅទីនេះដែរ។
Cover |
សូរិយាក្ដៅខ្លាំង |
វិថីក្រមអ៊ូ ០១ |
វិថីក្រមអ៊ូ ០២ |
ខ្ញុំនឹងមិនបរិយាយអ្វីបន្តទៀតទេ។ សូមអញ្ជើញរកទិញសៀវភៅនេះតាមបណ្ណាគារ អានស្វែងយល់ដោយខ្លួនឯងចុះ។ ខ្ញុំក៏បានដកស្រង់អត្ថបទកំណាព្យ «ស្ដាយដួងចន្ទ្រា» របស់លោកមកចុះផ្យាយដែរ ដើម្បីទុកជាការនឹករលឹកចំពោះលោកតទៅ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PS 3545 K69 1970
COMMENTS