សៀវភៅនេះ ខ្ញុំអានតាំងពីម្សិលមិញ ហើយទើបតែបញ្ចប់នៅរសៀលនេះឯង។ ខ្ញុំឃើញសៀវភៅនេះច្រើនដងហើយ តែមិនដែលចាប់អារម្មណ៍យកមកអានទេ ...
Cover |
ខ្ញុំសុំនិយាយដោយត្រង់ថា ខ្ញុំពិតជាចូលចិត្តអ្នកនិពន្ធរូបនេះខ្លាំងណាស់។ បច្ចុប្បន្ននេះ អ្នកនិពន្ធជាច្រើន ស្ទាក់ស្ទើរនឹងការតែងនិពន្ធដោយឈរលើតថភាពសង្គម ហើយបែរទៅតែងនិពន្ធក្នុងលក្ខណៈស្នាដៃបែបមនោសញ្ចេតនានិងការកម្សាន្តវិញ។ ដោយឡែក អ្នកនិពន្ធរូបនេះបែរជាប្រឡូកចូលយ៉ាងជ្រៅទៅក្នុងតថភាពសង្គមពេញដោយគ្រោះថ្នាក់ ដែលអ្នកនិពន្ធជាច្រើនផ្សេងទៀតខ្លាចញញើតក្នុងការសរសេរ។ ខ្ញុំស្រលាញ់ឧត្ដមគតិនិងការខិតខំបង្ហាញតថភាពដោយមិនខ្លាចញញើត របស់លោកជាខ្លាំង។
ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបំពេញការងារក្នុងការបង្ហាញនូវតថភាពសង្គម ដូចជារូបលោកដែរ។
សូមឲ្យមនុស្សខ្មែរភ្ញាក់ឡើង យល់ជាក់ដល់តថភាពសង្គម ហើយរួមគ្នាធ្វើកិច្ចការជាប្រយោជន៍ដល់សង្គមតទៅ...។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PS 1017 N65 2004
COMMENTS