ខ្ញុំស្គាល់លោក ព្រាប ចាន់ម៉ារ៉ា តាមរយៈ Facebook តែមិនបានក្លាយជាមិត្តលោកលើ Facebook ទេ ព្រោះចំនួនមិត្តរបស់លោកពេញទៅហើយ។ ខ្ញុ...
ខ្ញុំដើររកសៀវភៅអានដូចសព្វដង ក្នុងបណ្ណាល័យសាលាខ្ញុំ។ នៅសល់ពេលទំនេរជិតមួយម៉ោងដែរ ទើបខ្ញុំស្វែងរកសៀវភៅណាដែលមានកម្រាស់ស្ដើងល្មម ដែលគិតថានឹងអាចអានចប់។ ខ្ញុំក៏ប្រទះឃើញសៀវភៅនេះ ហើយឃើញមានឈ្មោះលោក ព្រាប ចាន់ម៉ារ៉ា ទៀត។ អ្ហា! ល្ខោនខោល...
ថ្មីៗនេះ មានការលើកឡើងនានាទាក់ទងនឹងល្ខោនខោល។ ឮថាថៃគេមានទម្រង់ល្ខោននេះដែរ ហើយប្រុងស្នើដាក់ជា...
ខ្ញុំក៏ចាប់ផ្ដើមសួរខ្លួនឯងថា ហេតុអ្វីម្នាក់ៗបានតែស្រែកក្ដែងៗថា ស្រលាញ់ជាតិ ការពារសម្បត្តិវប្បធម៌ ទាំងដែលមិនបានចូលរួម...? ខ្លះបន្ទោសក្រសួងពាក់ព័ន្ធថា យ៉ាងនេះ យ៉ាងនោះ ជាដើម តែខ្លួនឯងម្នាក់ៗវិញ បែរជាមិនដឹងអ្វីទាក់ទងនឹងល្ខោនខោលនេះទៅវិញ។ នេះអាចរួមទាំងខ្ញុំដែរ...។
ហេតុនេះហើយទើបខ្ញុំយកសៀវភៅនេះមកអាន។ ថ្វីបើមិនបានយល់អស់អាថ៌សេចក្ដី តែសៀវភៅនេះក៏ល្មមឲ្យយើងបានយល់បានដឹងច្រើនដែរពីល្ខោនខោល។
Cover |
ថាជាការស្រួលហើយ តែអ្នកធ្វើទើបដឹងថាពិបាកប៉ុណ្ណា...
អ៊ីចឹង អ្នកថាគួរយល់ដល់អ្នកធ្វើ ហើយអ្នកធ្វើត្រូវធ្វើឲ្យអស់លទ្ធភាព ធ្វើត្រឹមចុងដៃចុងជើងក៏មិនកើតដែរ, យកទឹកចិត្តទៅធ្វើ ហើយអ្នកថាក៏ត្រូវថាប្រកបដោយចិត្តមេត្តា ថាដើម្បីភាពរីកចម្រើនហ្នឹងឯង។
ណ្ហើយ! ប៉ុណ្ណឹងបានហើយ... គិតរកដេកហើយបាទ។
រាត្រីសួស្ដី!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328.9 P74 2007
COMMENTS