ថ្ងៃនេះ មិនអត់ប្រយោជន៍ទេ! ខំប្រឹងអានរឿងនេះរហូតដល់ចប់។ ការពិត គ្មានអារម្មណ៍ធ្វើការអីសោះ ថ្ងៃនេះ។ រវល់តែអំពល់គិតរឿងអត់ប...
ការពិត គ្មានអារម្មណ៍ធ្វើការអីសោះ ថ្ងៃនេះ។ រវល់តែអំពល់គិតរឿងអត់ប្រយោជន៍អត់ខ្លឹមសារ ធ្វើឲ្យខូចខកការអស់។ នេះចេះនឹកឃើញចាប់សៀវភៅមកអាន កុំអីដកដង្ហើមកើតទុក្ខចោលទទេហើយ។
ហាស! ហាស!
Cover |
ថ្ងៃនេះ ខ្ញុំស្រាប់តែអផ្សុក ក៏ចាប់សៀវភៅនេះមកអានទៅ។ អានដំបូងដូចមិនសូវជក់ចិត្តប៉ុន្មានទេ តែដល់យូរៗទៅ ខ្ញុំអានផងសើចផងតែម្នាក់ឯង។ ប៉ុន្មានវគ្គចុងក្រោយសុទ្ធតែជាវគ្គដែលផ្អែមល្ហែម។ អ្នកនិពន្ធប្រសប់ប្រើពាក្យពេចន៍ណាស់ ណែងណងពីរោះតែម្ដង។ ផ្អែមល្ហែមណាស់ សម្ដីលែបខាយដែលអ្នកនិពន្ធប្រតិដ្ឋឡើង។ អានហើយជក់ចិត្តតែម្ដង។ ខ្ញុំសុំស្រង់យកកាព្យប៉ុន្មានឃ្លាមកឲ្យអ្នកទាំងអស់គ្នា សាកអានលេងលមើលទៅចុះ ដើម្បីឲ្យដឹងថាអ្នកនិពន្ធមានភាពប៉ិនប្រសប់យ៉ាងណា ក្នុងការតែងកាព្យប្រកបដោយមនោសញ្ចេតនា។
ល្ខោនជីវិត |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328.65 S46 2000
COMMENTS