សួស្ដីបាទ! ការពិត យប់នេះ ខ្ញុំគ្មានបំណងថាសរសេរអ្វីនោះទេ។ ចេញពីសាលាវិញ ខ្ញុំភ្ញាក់ខ្លួនព្រើត ព្រោះចុងខែបានមកដល់ហើយ។ ខ្ញុ...
ការពិត យប់នេះ ខ្ញុំគ្មានបំណងថាសរសេរអ្វីនោះទេ។ ចេញពីសាលាវិញ ខ្ញុំភ្ញាក់ខ្លួនព្រើត ព្រោះចុងខែបានមកដល់ហើយ។ ខ្ញុំខំរកមើលថា ខែនេះដាច់ខែនៅថ្ងៃណា...។ ចប់ហើយខ្ញុំ! ថ្ងៃនេះជាថ្ងៃចុងក្រោយនៃខែកុម្ភៈ។ ខែនេះពិតជាលឿនមែន មិនទាន់បានធ្វើអ្វីផងដាច់ខែបាត់។
ចាំមើលការបូកសរុបលទ្ធផលនៅថ្ងៃស្អែកទៅនឹងដឹងហើយ។ ខ្ញុំរកគិតមិនឃើញថា ខែនេះខ្ញុំបានធ្វើរឿងជាប្រយោជន៍ធំដុំអ្វីនោះទេ។ បើថាខែនេះជាខែដែលត្រូវឆាចោលទៅ វាសមជាង។
សម្រាប់ខ្ញុំ ខែមីនាដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ ជាខែមួយដែលសំខាន់ក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ចាប់ពីខែមីនាទៅអ្វីៗនឹងដំណើរការបានល្អប្រសើរ។ ខ្ញុំគិតថា ខែថ្មីដែលនឹងចូលមកដល់នេះ មានការងារជាច្រើនដែលត្រូវឲ្យខ្ញុំធ្វើ។ ខ្ញុំប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។
អ្ហើយ! មិនដឹងសរសេរអ្វីទៀតទេ។ ប៉ុន្មានថ្ងៃនេះចេះតែវិលៗ គ្មានកម្លាំងក្នុងខ្លួនទេ។ អារម្មណ៍មិនមូលធ្វើអ្វីក៏មិនបានល្អ។ សង្ឃឹមថា ខែថ្មីចូលមកដល់នឹងនាំយកអ្វីៗដែលថ្មី ជម្រុះចោលឲ្យអស់នូវរឿងមិនល្អ ហើយផ្ដល់មកវិញនូវភាពរីកចម្រើនក្នុងដំណើរជីវិតតទៅ។
ប៉ុណ្ណឹងបានហើយ! សរសេរចុះសរសេរឡើងមិនដឹងសរសេរពីអ្វីនោះទេ។
សូមសិរីជយមង្គលចូលមានដល់អ្នករាល់គ្នា ក្នុងខែថ្មីដែលនឹងចូលមកដល់នៅថ្ងៃស្អែកនេះ និងស្ថិតស្ថេរតរៀងទៅ កុំបីជួបនូវក្ដីសោកអន្តរាយឡើយ។
អូ! ឈប់សិន... ខុសបច្ចេកទេសបាត់! ថ្ងៃនេះទើបតែថ្ងៃទី ២៧ សោះហ្នឹង។ ហាស! ហាស! នៅសល់មួយថ្ងៃទៀត ទើបដាច់ខែ។ ខ្ញុំពិតជាវិលមែនទែនហើយ!
ខ្លាចអ្នកអានវិលតាមខ្ញុំដែរ ឥលូវ បញ្ចប់ត្រឹមនេះចុះ!
COMMENTS