ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីថ្ងៃទី ១៣ ម្ល៉េះ។ ថ្ងៃដំបូងនោះ ខ្ញុំអានបានពាក់កណ្ដាល ហើយបន្តអានរហូតដល់ចប់នៅថ្ងៃបន្ទាប់។...
Cover |
ថ្ងៃបន្ទាប់ជាថ្ងៃដែលខ្ញុំត្រូវអានបញ្ចប់សៀវភៅនេះ។ អារម្មណ៍ល្អៗដែលមានកាលពីថ្ងៃដំបូង ត្រូវបានរលាយបាត់ខ្លះជាបន្តបន្ទាប់។ អារម្មណ៍ខ្ញុំប្រែជារវើរវាយ ភាពស្មុគស្មាញក៏ចាប់ចូលមកក្នុងអារម្មណ៍ខ្ញុំបណ្ដើរៗ។ ពេលអានសៀវភៅនេះចប់ ខ្ញុំនៅស្ទាក់ស្ទើរក្នុងចិត្តក្នុងការសរសេររៀបរាប់ពីសៀវភៅនេះ ព្រោះអារម្មណ៍ល្អៗបានរលត់បាត់អស់ខ្លះទៅហើយ។ ខ្ញុំគិតក្នុងចិត្តថា ចាំពេលដែលអារម្មណ៍ខ្ញុំល្អឡើងវិញ ខ្ញុំនឹងសរសេររៀបរាប់ពីសៀវភៅនេះ។
ក្រោយពីអានសៀវភៅនេះចប់ ខ្ញុំបានខិតខំស្វែងរកសៀវភៅនេះតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីទុកអាននៅថ្ងៃក្រោយៗទៀត។ ដំបូងខ្ញុំរកមិនឃើញសោះ។ ទើបតែសប្ដាហ៍មុននេះ ខ្ញុំក៏បានរកឃើញសៀវភៅនេះនិងសៀវភៅជាច្រើនទៀត។ ខ្ញុំបានទាញយកបានសៀវភៅជាច្រើនក្បាល ដើម្បីទុកអាននៅខែក្រោយនេះ។
ខ្ញុំនឹងចូលទៅរកអារម្មណ៍ដ៏ស្ងប់ប្រកបដោយភាពរីករាយនោះម្ដងទៀត ហើយនឹងស្ថិតក្នុងអារម្មណ៍បែបនោះតទៅ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាគួរតែចំណាយពេលដើម្បីអានសៀវភៅនេះ។ ខ្ញុំដឹងច្បាស់ថា មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះច្រើនតែរស់នៅខាងក្រៅនៃសេចក្ដីពិត។ «ទីនេះ» និង «ឥលូវនេះ» ("Here" and "Now") គឺជាការរស់នៅដ៏ពិតប្រាកដ។
សូមឲ្យអ្នករាល់គ្នាបានស្គាល់រសជាតិនៃការរស់នៅដ៏ពិតប្រាកដ!
ទីនេះ! ឥលូវនេះ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 5578 V58 N4713 1990
COMMENTS