ខ្ញុំឃើញសៀវភៅនេះយូរណាស់មកហើយ តែមិនដែលបានយកមកអានទេ ទើបតែថ្ងៃនេះ ខ្ញុំបានឃើញសៀវភៅនេះម្ដងទៀត ហើយក៏សាកយកមកអានលេងទៅ...
Cover |
ខ្ញុំមានអារម្មណ៍ធុញទ្រាន់ខ្លះៗដែរ ពេលចាប់ផ្ដើមអានសៀវភៅនេះដំបូង ព្រោះការសរសេររបស់អ្នកនិពន្ធពេញដោយការរៀបរាប់ដ៏វែងអន្លាយ។ លុះអានយូរៗទៅ ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍នឹងសាច់រឿងជាខ្លាំង។ ពីមួយទំព័រទៅមួយទំព័រ សាច់រឿងកាន់តែមានភាពអាថ៌កំបាំង ប្រកបដោយភាពស្រពេចស្រពិល គួរឲ្យសង្ស័យ ហើយជំរុញឲ្យខ្ញុំខំប្រឹងអានបន្តរហូតដល់ចប់ ដើម្បីទម្លាយនូវចម្ងល់ទាំងឡាយដែលបានផុសឡើង។ ទោះបីជាខ្ញុំបានអានរឿងនេះតាំងពីដើមរហូតដល់ចប់ក៏ដោយ ខ្ញុំហាក់មិនទាន់បានទទួលចម្លើយដ៏សមស្របមួយនោះទេ...។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PQ 2349 H7 2004
COMMENTS