កាលពីម្សិលមិញ ខ្ញុំបានប្រមូលយកសៀវភៅជាច្រើនក្បាល ដែលសុទ្ធតែជាសៀវភៅដែលជាប់ទាក់ទងនឹងទំនៀមទម្លាប់ខ្មែរ។ ខ្ញុំគិតថា ចង់ស្វែង...
Cover |
ក្រោយពីបានអានសៀវភៅនេះហើយ ខ្ញុំបានយល់ដឹងពីទំនៀមទម្លាប់បន្ថែមខ្លះៗទៀត បន្ថែមលើអ្វីដែលខ្ញុំបានចេះដឹងកន្លងមក។ ថ្វីបើសៀវភៅនេះ មិនបានលើកយកកិច្ចពិធីនានាមកបង្ហាញឲ្យបានពិស្ដារ តែការលើកយកមកបង្ហាញដោយអន្លើប៉ុណ្ណេះ ក៏ល្មមគ្រប់គ្រាន់ដល់ការចេះដឹងខ្លះៗ និងជាមូលដ្ឋានក្នុងការសិក្សាស្វែងយល់បន្ថែមទៀត។ ដូចលោកអ្នកនិពន្ធបានបង្ហាញស្រាប់ហើយថា ទំនៀមទាំងឡាយដែលត្រូវបានធ្វើឡើងពេលមានមនុស្សស្លាប់នេះ ដោយច្រើនទៅមិនសម្រាប់អ្នកដែលបានស្លាប់ទៅនោះទេ។ ផ្ទុយទៅវិញ ទំនៀមទាំងនេះ ភាគច្រើនធ្វើឡើងដើម្បីអ្នកដែលមានជីវិតរស់នៅឯណេះទៅវិញទេ។ ទំនៀមទាំងឡាយនោះសុទ្ធតែបង្កប់ដោយការអប់រំដែលទាមទារឲ្យយើងស្វែងយល់ពិចារណាឲ្យបានវែងឆ្ងាយ ដើម្បីបានជាសេចក្ដីដាស់តឿនក្រើនរម្លឹកដល់ខ្លួនផង និងបានយល់នូវធម្ម គឺសេចក្ដីពិតផង។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BC 554.8 L9 1916
COMMENTS