អូ! ខ្ញុំគួរចាប់ផ្ដើមសរសេរពីអ្វីមុនអ៊ីចេះ? ខ្ញុំដូចជាមានអារម្មណ៍យ៉ាងម៉េចមិនដឹងទេ។ ខ្ញុំគិតថាថ្ងៃនេះ ខ្ញុំគួរតែអាចបាន...
មានតែនាងទេដែលចូលចិត្តលេងសើចនឹងខ្ញុំ ហើយខ្ញុំក៏ចូលចិត្តលេងសើចនឹងនាងដែរ។ ពេលនេះ នាងខឹងនឹងខ្ញុំឬ? មើលទៅនាង ដូចជាខឹងនឹងខ្ញុំហើយ។ មុននេះ ហេតុអ្វីនាងធ្វើបែបហ្នឹងដាក់ខ្ញុំ។ នាងមិនដែលសម្ដែងអាកប្បកិរិយាបែបហ្នឹងដាក់ខ្ញុំទេពីមុនមក។ បើនាងខឹងនឹងខ្ញុំមែន តើបាននរណាលេងសើចនឹងខ្ញុំទៀត? ខ្ញុំប្រាកដជាអផ្សុកស្លាប់ហើយ។ ខ្ញុំគ្រាន់តែលេងសើចនឹងនាងទេតើ... អ៊ីចឹងសោះក៏ខឹងនឹងខ្ញុំដែរ។ អូ! ខ្ញុំដឹងហើយ... សង្ស័យតែ... បានៗ! ខ្ញុំដូចជាយល់ហើយ! សង្ឃឹមថា វាគឺជាការពិតទៅចុះ។ ខ្ញុំនឹងរីករាយ បើរឿងហ្នឹងអ៊ីចឹងមែន។ មិនមែនត្រឹមតែរីករាយនោះទេ តែរីករាយខ្លាំងថែមទៀតផង។ បើអ៊ីចឹង ខ្ញុំនឹងព្យាយាមឃាត់ចិត្តរបស់ខ្ញុំ ឈប់លេងសើចនឹងនាង។ ខ្ញុំសន្យាណា! តែខ្ញុំចង់បន្តមួយថ្ងៃនេះទៀត។ ចាត់ទុកថា នេះជាថ្ងៃចុងក្រោយទៅចុះណា! យល់ព្រមអត់? យល់ព្រមទៅណា... តែមួយថ្ងៃហ្នឹងទៀតទេ។
ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ! ចង់ប្រាប់ថា ពេលនេះ នាងញញឹមស្អាតណាស់។ អឺ! ញញឹមបែបហ្នឹងទៅ...។ គួរឲ្យស្ដាយដែលថ្ងៃនេះជាថ្ងៃចុងក្រោយ។ ផុតពីថ្ងៃនេះទៅ ខ្ញុំឈប់លេងសើចនឹងនាងទៀតហើយ ទោះនាងប្ដូរចិត្តវិញ ក៏ខ្ញុំមិនផ្លាស់ប្ដូរចិត្តរបស់ខ្ញុំដែរ។ កុំនឹកខ្ញុំណា! ហាស! ហាស! ខ្ញុំដឹងច្បាស់ណាស់ថា នាងនឹងមិននឹកខ្ញុំនោះទេ។ ល្អហើយអ៊ីចឹង! តែបើនឹកខ្ញុំមែន ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរ...។
អឺ! មើលទៅនាងដូចជាសប្បាយចិត្តណាស់។ សង្ឃឹមថា នាងនឹងសប្បាយបែបនេះរហូតទៅ។ បើលែងចង់លេងសើចនឹងខ្ញុំ ក៏តាមចិត្តនាងចុះ តែកុំភ្លេចលេងសើចនឹងពួកគេរាល់គ្នាផង។ នាងជំនាញណាស់ ខាងធ្វើឲ្យគេសើចហ្នឹង។ នៅមានទៀត ឆ្នាសគួរឲ្យក្នាញ់!
តាមសម្រួលណា!
COMMENTS