ថ្ងៃនេះ ខ្ញុំមានអារម្មណ៍មិនសូវល្អសោះ។ ខ្ញុំដឹងយ៉ាងច្បាស់ពីមូលហេតុដែលធ្វើឲ្យខ្ញុំទៅជាបែបនេះ។ វាជាកំហុសដដែលៗដែលខ្ញុំ...
ផ្អាករឿងមិនសប្បាយចិត្តប៉ុណ្ណឹងសិនចុះ។ និយាយរឿងសប្បាយៗកាលពីម្សិលមិញវិញម្ដង។ គ្មានរឿងអ្វីសំខាន់នោះទេ... គឺរឿងបណ្ណាល័យដែលជាផ្ទះទីពីររបស់ខ្ញុំហ្នឹងណា។ វាគឺជាកន្លែងដែលផ្ដល់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់ខ្ញុំ។
ល្ងាចមិញ ខ្ញុំមានការភ្ញាក់ផ្អើលបន្តិចដែរដែលបងបណ្ណារក្សយកកាតាបមកឲ្យខ្ញុំទាំងដែលខ្ញុំមិនទាន់បានប្រគល់លេខសម្គាល់ទៅឲ្យគាត់។ ហាស! ហាស! គាត់ស្គាល់កាតាបរបស់ខ្ញុំច្បាស់ដល់ថ្នាក់មិនចាំបាច់មើលលេខសម្គាល់។ ការពិត ខ្ញុំខានជួបគាត់យូរដែរហើយ ហើយក៏មិនដែលបាននិយាយរាក់ទាក់អ្វីនឹងគាត់ដែរ។ មិននឹកស្មានសោះថា គាត់ចងចាំបានច្បាស់យ៉ាងនេះ។ អូ! ភ្លេចប្រាប់...! ខ្ញុំធ្លាប់ស្នើគាត់ជាមិត្តលើបណ្ដាញសង្គម ហ្វេសប៊ុក ដែរ តែគាត់មិនព្រមទទួលការស្នើរបស់ខ្ញុំទេ។ កាលហ្នឹង អន់ចិត្តនឹងគាត់ដែរហ្នឹងណា...។ ខ្ញុំកំពុងពិចារណាថា តើគួរស្នើគាត់ជាមិត្តក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ម្ដងទៀតឬអត់? អឺ! យ៉ាងម៉េចទេនេះ... អឺ! ប្រាកដជាគួរហើយ! សាកល្បងម្ដងទៀត អ៊ីចឹង។ ចង់ប្រាប់ថា អរគុណដែលចងចាំខ្ញុំយ៉ាងច្បាស់បែបនេះ។ ស្រឡាញ់គ្រប់គ្នាក្នុងបណ្ណាល័យនេះខ្លាំងណាស់។
រាត្រីសួស្ដី!
COMMENTS