គំនិតនិងទស្សនៈ អំពី ជីវិត
១- ជីវិតដូចត្រុំប៉ែត មិនផ្លុំ មិនឮ។
Life is something like a trumpet. If you don’t put anything in, you won’t get anything out.
- W.C. HANDY
២- ជីវិត គឺជាល្បែងមួយ ដែលគ្មានក្បួនវិន័យ គ្មានគំនូសព្រុំដែន គ្មានសំណាញ់ ហើយគ្មានក្រុមអ្នកដាក់ពិន្ទុ មានតែអ្នកលេងប្រាំកោដិនាក់។
ដូចនេះ ចូរយើងចាប់ផ្ដើមលេងដោយសន្មត់ថា មានគោលដៅមួយដើម្បីរស់នៅ។
បើសិនជាមានគោលដៅដើម្បីរស់មែន នេះជាចម្លើយ ជីវិតគឺដើម្បីធ្វើការរៀនសូត្រ ហើយធ្វើចិត្តឲ្យរីករាយ។
Life is like trying to play a game with no rule, no boundaries, no nets, no team, and no scoring team, just five billion players.
So let’s start the game by assuming there is a purpose of life.
If there is a purpose to life, here is answer: LIFE is DOING, LEARNING, and ENJOYING.
- JOHN ROGER
៣- ជីវិតជាតួអក្សរមួយនៃអក្ខរក្រម។
វាអាចគ្មានន័យអ្វីទាំងអស់ ឬក៏អាចជាផ្នែកមួយនៃអត្ថន័យយ៉ាងសំខាន់។
Life is a single letter in the alphabet.
It can be meaningless. Or it can be part of a great meaning.
- JEWISH THEOLOGICAL SEMINARY
៤- ជីវិត គឺជាការផ្សងព្រេងមួយដ៏ក្លាហាន ឬទទេ។
Life is a daring adventure or nothing.
- HELEN KELLER
៥- គ្មានវិន័យ គឺមិនមែនជាជីវិតទាល់តែសោះ។
Without discipline, there is no life at all.
- KATHERINE HEPBURN
ស្រង់ពីសៀវភៅ «៥៣៣ គំនិតនិងបណ្ដាំ»
COMMENTS