រៀនពាក្យខ្មែរ៖ បណ្ដា និង ចំណោម
ភាសាខ្មែរជាភាសាមួយដែលមានវេយ្យាករណ៍ និង ក្បួនខ្នាតត្រឹមត្រូវនិងច្បាស់លាស់។
ឧ. បណ្ដាអ្នកសារព័ត៌មាន លោក "ក" បានផ្ដល់តួលេខនៃទំនិញនាំចូលក្នុងឆ្នាំ២០១៥។
ប្រយោគនេះមានន័យថា លោក "ក" ជាអ្នកសារព័ត៌មានម្នាក់ដែលបានផ្ដល់តួលេខនៃទំនិញនាំចូលក្នុងឆ្នាំ២០១៥ រីអ្នកសារព័ត៌មានដទៃអាចផ្ដល់តួលេខតាមបណ្ដាឆ្នាំនានា
ឧ. ក្នុងចំណោមអ្នកសារព័ត៌មាន លោក "ក" បានផ្ដល់តួលេខនៃទំនិញនាំចូលក្នុងឆ្នាំ២០១៥។
ប្រយោគនេះមានន័យថា នៅពេលអ្នកសារព័ត៌មានចោមសួរឬសម្ភាស លោក "ក" បានផ្ដល់នូវតួលេខនៃទំនិញនាំចូលក្នុងឆ្នាំ២០១៥ ហើយលោក "ក" មិនមែនជាអ្នកសារព័ត៌មានទេ លោកអាចជាអ្នកទទួលបន្ទុកនៃការនាំចូល។
សូមមេត្តាកត់សម្គាល់ថា "ចំណោម" លុះត្រាតែមានអ្នកចោម។ សព្វថ្ងៃនេះ គេចូលចិត្តប្រើ "ចំណោម" ជំនួសឲ្យ "បណ្ដា"។
ឯកសារយោងៈ បទសម្ភាសន៍ និង វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២៣ កុម្ភៈ ២០១៧)
COMMENTS