រៀនពាក្យខ្មែរ៖ ជម្ម ដៃកែវ ដំណាប់ តំណាប់ ដំណាល តំណាល
- ជម្ម (ជាំ) ន. មនុស្សគម្រក់ចោលម្សៀត (គេច្រើនប្រើសម្ដីនេះដោយកំហឹងខ្លាំង, ដោយមើលងាយឥតក្រែង): អាជម្មហ្នឹង វាឥតដឹងអីទេ កុំជឿវា; នែអាជម្ម, អាអ្ហែងនេះព្រើលណាស់
- ដៃកែវ ន. ប្រដាប់មានសណ្ឋានខាងចុង-ង ដូចភ្លុកដំរី សម្រាប់ពាក់, ព្យួរ, ទ្រអ្វីៗ (នាគទន្ត): ព្យួរអាវនៅដៃកែវ
- ដំណាប់ ន. រណ្ដៅ, រន្ធដែលកើតពីដាប់: ដំណាប់សរសរ
- តំណាប់ ន. បង្អែមគោក, ក្រៀមដែលគេធ្វើដោយផ្លែ, មើម, ឫស, ដើម, សំបក: តំណាប់ត្រឡាច, តំណាប់ចេក
- ដំណាល គុ. ដែលស្មើអាយុគ្នា, ស្មើឆ្នាំគ្នា, ស្មើកាលគ្នា: អ្នកនិងខ្ញុំកើតឆ្នាំដំណាលគ្នា
- តំណាល កិ. និយាយបូបាច់: ខ្ញុំចេះរឿងនេះដោយចាស់ៗតំណាលប្រាប់
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ៣១ ឧសភា ២០១៧)
COMMENTS