រៀនពាក្យខ្មែរ៖ រអិល រាជ រាជបណ្ឌិត្យសភា រាជ្យ
- រអិល ឬ រឥល គុ. ដែលងាយឃ្លាត, របូត, ភ្លាត់ពិបាកចាប់ពិបាកទប់ៈ រអិលចាប់មិនជាប់។ រអិលព្រាល់ គឺរអិលខ្លាំង។ កិ. ភ្លាត់, របូត, ឃ្លាតដោយរកិល, រមៀល, ជ្រុលៈ ដើរប្រយ័ត្នរអិលដួល។ កិ.វិ. ដែលថាបានរហូតឥតទាក់ៈ ចាំមាត់រអិល, អានសំបុត្ររអិល
- រាជ ន. ព្រះរាជា។ សព្ទនេះប្រើជាបទសមាសបានជាអនេក, បើដាក់ខាងដើមសព្ទដទៃ អានថា រាជៈ ដូចជា រាជទូត, រាជធានី, រាជបុត្រ, រាជប្រកាស
- រាជបណ្ឌិត្យសភា(រាជៈប័ន-ឌិត្យៈសៈភា)ន. រាជបណ្ឌិត្យស្ថាន(រាជៈប័ន-ឌិត្យៈស្ថាន) ទីរបស់ ឬ សម្រាប់ក្រុមរាជបណ្ឌិត
- រាជ្យ(រាច) ន. ភាវៈជារាជា; ការគ្រប់គ្រងផែនដីៈ សោយរាជ្យ, ដណ្ដើមរាជ្យ។ រាជ្យទ្រព្យ(រាជ្យៈទ្រ័ព្យ) ទ្រព្យសម្រាប់រាជ្យ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២០ សីហា ២០១៧)
COMMENTS