រៀនពាក្យខ្មែរ៖ រាជបណ្ឌិត្យសភា
យើងធ្លាប់ឮមនុស្សខ្មែរមិនច្រើននាក់ទេ ដែលអាចអានពាក្យ "រាជបណ្ឌិត្យសភា (រាជៈប័ន-ឌិត្យៈសៈភា)" បានត្រឹមត្រូវ។
យើងឃើញមានគោរមងារ "បណ្ឌិត្យសភាចារ្យ" ប៉ុន្តែគេបានសរសេរជា "បណ្ឌិតសភាចារ្យ" ទៅវិញ។
តើការសរសេរជា "បណ្ឌិតសភាចារ្យ" ត្រឹមត្រូវដែរឬទេ?
នៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត គេហៅពួកបណ្ឌិតក្នុងរាជបណ្ឌិត្យសភា ថា "សមាជិករាជបណ្ឌិត្យសភា" បើស្រី្តហៅ "សមាជិការាជបណ្ឌិត្យសភា"
បណ្ឌិត្យសភាចារ្យ ព្រំុ ម៉ល់ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានបកស្រាយថា: "ពាក្យ "បណ្ឌិត្យសភាចារ្យ" កើតឡើងដោយការផ្គុំ "បណ្ឌិត្យសភា + អាចារ្យ > បណ្ឌិត្យសភាអាចារ្យ > បណ្ឌិត្យសភាចារ្យ ដែលត្រូវនឹងពាក្យបារាំង "académicien" និងពាក្យអង់គ្លេស "academician"៕
ឯកសារយោង: វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ និងព្រឹត្តិបត្រក្រុមប្រឹក្សាជាតិភាសាខ្មែរ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ៣១ សីហា ២០១៨)
COMMENTS