រៀនពាក្យខ្មែរ៖ មន្ទីរសង្ឃពេទ្យកុសុមៈ
កាលពីសម័យដើម ការសរសេរពាក្យខ្មែរ គឺគេគោរពត្រឹមត្រូវទៅតាមវេយ្យាករណ៍។
សូមមេត្តាពិនិត្យបណ្ដាពាក្យខាងក្រោម:
- សង្ឃកម្ម: ការរបស់សង្ឃដែលប្រជុំគ្នាធ្វើក្នុងសីមា។
- សង្ឃករណីយកិច្ច: កិច្ចដែលសង្ឃត្រូវធ្វើ (មានការជួសជុលសេនាសនៈជាដើម)។
- សង្ឃការី (តាមទម្លាប់ អ. ថ. សង់ខ្រី): អ្នកធ្វើការសង្ឃ; ខ្មែរហៅក្រុមអ្នករាជការក្នុងព្រះរាជវាំងមួយក្រុម មានមុខការខាងចាត់ការសង្ឃដែលទាក់ទងដោយកិច្ច មានព្រះរាជនិមន្តជាដើម។
- សង្ឃកិច្ច: កិច្ចការផ្សេងៗរបស់សង្ឃ។
- សង្ឃគតទាន (សង់ឃៈគៈតៈ-) : ទានដែលបង្អោនទៅចំពោះសង្ឃគឺទានដែលទាយកប្រគេនចំពោះសង្ឃ (ព. ផ្ទ. បុគ្គលិកទាន)។
- សង្ឃគារវតា (-រៈវៈ-): សេចក្ដីគោរពចំពោះសង្ឃ។
- សង្ឃគុណ: គុណព្រះសង្ឃ គឺវត្តប្រតិបត្តិឬសណ្ដាប់ធ្នាប់ល្អវិសេសរបស់ព្រះអរិយសង្ឃ។
- សង្ឃដីកា: ដីការបស់សង្ឃ; ដីកា របស់ភិក្ខុដែលចេញជាផ្លូវរាជការ; សំបុត្រសម្រាប់សាមណេរក្នុងសម័យបច្ចុប្បន្ននេះកាន់ជាសម្គាល់ខ្លួន ទុកដូចជាសំបុត្រឆាយាសម្រាប់ភិក្ខុ (ប្រើតាមសម័យនិយមរបស់ប្រទេស)។
ឯកសារយោង: វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ០១ វិច្ឆិកា ២០១៨)
COMMENTS