កំណត់ហេតុ
ខ្ញុំកំពុងដួលលើផ្លូវនៃជីវិតដ៏ស្រពេចស្រពិលរបស់ខ្ញុំ។ ទុកខ្ញុំចោលនៅទីនេះហើយ! សូមបោះបង់ខ្ញុំចោលចុះ! កុំវល់នឹងមនុស្សចោលម្សៀតដូចជារូបខ្ញុំអី! សូមកុំហុចដៃរបស់អ្នកឲ្យខ្ញុំតោង ដើម្បីក្រោកឡើង! ខ្ញុំមិនសមនឹងតោងដៃរបស់អ្នកទេ។ ទៅចោលខ្ញុំចុះ! ខ្ញុំមិនចង់ឲ្យអ្នកមានភាពជាប់ទាក់ទងនឹងមនុស្សចោលម្សៀតដូចជាខ្ញុំនេះទេ។
សូមកុំនឹកខ្ញុំអី! ខ្ញុំគ្មានតម្លៃអ្វីឲ្យអ្នកនឹកនានោះទេ។ អ្នកមិនគួរនឹកនាដល់មនុស្សចោលម្សៀតដូចជារូបខ្ញុំនេះទេ។ សូមកុំយំអី! អ្នកមិនគួរស្រក់ទឹកភ្នែកដោយសារតែខ្ញុំទេ។ សូមអ្នកកុំរវល់នឹងខ្ញុំអី!
សូមទុកខ្ញុំចោលចុះ! សូមកុំកំដរខ្ញុំក្រោកឈរអី! អ្នកមិនគួរចំណាយពេលជាមួយមនុស្សអត់បានការម្នាក់នេះទេ។ កុំអី! ទុកខ្ញុំចោលតែម្នាក់ឯងចុះ។ ខ្ញុំមិនហ៊ានឲ្យអ្នកកំដរខ្ញុំទេ។ ខ្ញុំពិតជាមិនចង់ឲ្យអ្នកលំបាកដោយសារខ្ញុំទេ។ សូមកុំលំបាកព្រោះតែខ្ញុំអី!
សូមកុំបារម្ភនឹងខ្ញុំអី! ខ្ញុំសន្យាថានឹងមិនបោះបង់ខ្លួនឯងចោលឡើយ។ ខ្ញុំនឹងរក្សាវាទុកជាអំណោយដ៏មានតម្លៃសម្រាប់ខ្លួនខ្ញុំ ដើម្បីតបស្នងនូវសេចក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងទង្វើល្អជាច្រើន ដែលអ្នកបានផ្ដល់ឲ្យខ្ញុំ។
ដោយសេចក្ដីគោរពស្រលាញ់
COMMENTS