បច្ចេកទេសវាយប្រហារប្រព័ន្ធព័ត៌មានវិទ្យា ( Common Cyber Attacks)
- ការជ្រៀតចូលគេហទំព័រ (Web-based attacks)
- វិស្វកម្មបណ្ដាញសង្គម (Social engineering)
- ការចម្លងមេរោគកុំព្យូទ័រ (Malware)
- ការបញ្ចូលកូដ SQL injection
- ការជ្រៀតចូលឧបករណ៍បច្ចេកវិទ្យា
- ការវាយប្រហារ DDos
- ការបញ្ចូលកូដ Cross-site scripting
- ការចម្លងមេរោគជំរិតទារប្រាក់ (Ransomware)
ដើម្បីការពារប្រព័ន្ធពីការវាយប្រហារនានា ដែលអាចកើតមានឡើង ខាងក្រោមជាអនុសាសន៍មួយចំនួនដើម្បីគាំពារសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យា ៖
- បង្កើតឯកសារគតិយុត្តិស្ដីពីស្តង់ដារ និងការអនុវត្តផ្នែកសន្តិសុខព័ត៌មានវិទ្យា (Security Policies)
- បង្កើតយន្តការគ្រប់គ្រង និងវាយតម្លៃហានិភ័យ (Risk Management)
- ដំឡើងប្រព័ន្ធ កូដនីយកម្ម (Encrypt) និងប្រព័ន្ធចម្លងទុកទិន្នន័យ (Backup)
- ត្រួតពិនិត្យប្រវត្តិរូប សមាសភាពបុគ្គលិកដែលបម្រើការ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា
- គ្រប់គ្រងការតភ្ជាប់បណ្ដាញ ណេតវើក និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា
- គ្រប់គ្រងការធ្វើបច្ចុប្បន្នភាពគ្រប់ឧបករណ៍តភ្ជាប់ទៅកាន់បណ្ដាញ ណេតវើក ស្ថាប័ន
- បង្កើតស្តង់ដារកម្រិតសុវត្ថិភាព សម្រាប់អភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងការដំឡើងឧបករណ៍ពាក់ព័ន្ធ
- បង្កើតកម្មវិធីបណ្ដុះបណ្ដាលការយល់ដឹងពាក់ព័ន្ធនឹងសន្តិសុខព័ត៌មានវិទ្យា
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS